ចិននឹងបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ
ប្រទេសចិន ៖ ចិននឹងបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតក្នុងប្រទេសនេះ និងចាប់ផ្តើមផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស គិតចាប់ពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៣ តទៅ ។
ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១៤ ខែមីនាថា តំបន់ជាច្រើននៅប្រទេសចិនដែលមិនចាំបាច់ប្រើប្រាស់ទិដ្ឋាការមុនជំងឺកូវីដរាតត្បាតនោះ នឹងត្រឡប់មកអនុវត្តដូចដើមវិញ គឺភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរមកកាន់ចិនដោយមិនបាច់ប្រើទិដ្ឋាការ រួមទាំងកោះទេសចរណ៍ស្ថិតនៅភាគខាងត្បូង ក៏ដូចជាភ្ញៀវទេសចរតាមកប៉ាល់ឆ្លងកាត់កំពង់ផែក្រុងសៀងហៃ ភ្ញៀវទេសចរមកពីតំបន់គ្រប់គ្រងពិសេសហុងកុង និងម៉ាកាវ ព្រមទាំងភ្ញៀវទេសចរពីក្រុមប្រទេសអាស៊ានផងដែរ ។
ក្រៅពីនេះ ចិននឹងអនុញ្ញាតឱ្យជនបរទេសមកពីតំបន់គ្រប់គ្រងពិសេសហុងកុង និងម៉ាកាវ អាចធ្វើដំណើរមកកាន់ខេត្តក្វាងទុង ដោយមិនប្រើប្រាស់ទិដ្ឋាការ ចំណែកអ្នកកាន់ទិដ្ឋាការដែលចិនបានផ្តល់ឱ្យនៅមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កន្លងមក ហើយមិនទាន់ផុតសុពលភាព ពួកគេអាចប្រើប្រាស់ទិដ្ឋាការនេះធ្វើដំណើរមកចិនបានដូចគ្នា ។
តាមព័ត៌មានពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបញ្ជាក់ថា នៅឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដរាតត្បាត មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសចិនចំនួន៦៥,៧លាននាក់ ។
ការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការនេះកើតឡើងក្រោយពីចិនបានបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដតាំងពីដើមខែធ្នូ ឆ្នាំ២០២២ ដោយលុបចោលវិធានការកូវីដស្មើសូន្យ លុបចោលការឃុំខ្លួនអ្នកដំណើរបរទេស បើកព្រំដែនជាមួយហុងកុង និងម៉ាកាវ ហើយអនុញ្ញាតឱ្យមានដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេស ។
គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងមក រដ្ឋាភិបាលចិនបានលុបចោលគោលនយោបាយរឹតបន្តឹងជំងឺកូវីដភ្លាមៗ ក្រោយពីពលរដ្ឋចិននៅតាមទីក្រុងជាច្រើនបាននាំគ្នាធ្វើបាតុកម្មដើម្បីឱ្យចិនបើកប្រទេសឡើងវិញ ៕ ប្រភព ៖ TNN World












៣.បន្លែស្លឹកបៃតង៖ ស្លឹកបៃតងរួមមាន ខាត់ណាបៃតង និងស្ពៃខ្មៅជាដើម។ បន្លែទាំងនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អសម្រាប់សុខភាពថ្លើមផងដែរ បន្លែនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលការពាររាងកាយពីរ៉ាឌីកាល់សេរី។
៤.ប្រូខូលី៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Nutrition ក្នុងឆ្នាំ ២០១៦ បានរកឃើញថា សត្វកណ្ដុរដែលចិញ្ចឹមដោយបន្លែ broccoli នៃមុខងារថ្លើម និងមានអត្រាទាបនៃជំងឺខ្លាញ់រុំថ្លើមដែលមិនមានជាតិអាល់កុល និងដុំសាច់ថ្លើម។ ឥទ្ធិពលនេះត្រូវបានសន្មតថាជាសមាសធាតុរុក្ខជាតិដែលមាននៅក្នុង broccoli និងបន្លែ cruciferous ផ្សេងទៀត។
៥.ពន្លក៖ អ្នកវិទ្យាសាស្ត្រនៅទីក្រុងប៉េកាំង ប្រទេសចិន បាននិយាយថា ពន្លកមានផ្ទុកសារធាតុ Sulforaphane ខ្ពស់ Sulforaphane គឺជាសមាសធាតុមួយដែលត្រូវបានបង្ហាញថាអាចប្រឆាំងនឹងហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម។ ប្រភព៖ phuntoday.com

ប្រភព ៖ TNN World
២.JENNIE(BLACKPINK)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៧០ លាននាក់។
៣ .JISOO(BLACLPINK)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់៧០ លាននាក់។
៤.ROSE(BLACKPINK)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៦០លាននាក់។
៥.V(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៥០លាននាក់។
៦.JIMIN(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០លាននាក់។
៧.JHOP(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០លាននាក់។
៨.JIN(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០ លាននាក់។
៩.SUGA(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០ លាននាក់។
១០.RM(BTS)៖ ជាតារាដែលមានអ្នកតាមដានច្រើនជាងគេបង្អស់លើInstagram រហូតទៅដល់ជាង៤០ លាននាក់៕




២.EXO៖ ឈ្នះបានពានរង្វាន់សរុប ២៣ពាន
៣.TWICE៖ ឈ្នះបានពានរង្វាន់សរុប ១២ពាន
៤. Girl’s Generation៖ ឈ្នះបានពានរង្វាន់សរុប ១១ពាន
៥. BIGBANG និង H.O.T៖ ឈ្នះបានពានរង្វាន់សរុប ១០ពាន
៦.IU៖ ៖ ឈ្នះបានពានរង្វាន់សរុប ៩ពាន
៧.G.O.D., TVXQ និង Super Junior ៖ ឈ្នះបានពានរង្វាន់សរុប ៧ពាន
៨.2NE1៖ ឈ្នះបានពានរង្វាន់សរុប ៦ពាន
៩. Lee Hyori៖ ឈ្នះបានពានរង្វាន់សរុប ៤ពាន
១០. B2ST, G-Dragon, Taeyang និង Red Velvet៖ ឈ្នះបានពានរង្វាន់សរុប ៣ពាន
១១. Fin.K.L, Shinhwa, Wonder Girls, 2PM, 2AM, GOT7, SEVENTEEN,iKON, WINNER, aespa និង NCT 127៖ ឈ្នះបានពានរង្វាន់សរុប ២ពាន

