កាហ្វេក៏មានសមត្ថភាពរក្សាសំណើមដល់សរសៃសក់ ហើយក៏អាចជួយស្តារសក់ឲ្យភ្លឺរលោងតាមបែបធម្មជាតិដែរ។ កាហ្វេអាចដើរតួជាភ្នាក់ងារធ្វើឱ្យសក់ខ្មៅធម្មជាតិ ជួយបន្សាបជាតិពុលនៅលើស្បែកក្បាល រក្សាស្បែកក្បាលនិងសក់ឱ្យមានសុខភាពល្អ លើសពីនេះទៅទៀតកាហ្វេមានប្រយោជន៍ខ្លាំងណាស់សម្រាប់សក់ព្រោះវានឹងបន្សាបឥទ្ធិពលនៃ DHT ដែលជាអរម៉ូនដែលដើរតួយ៉ាងសំខាន់ក្នុងការជ្រុះសក់ខុសធម្មតា និងឫសសក់ដែលខូច ការព្យាបាលសក់ជាមួយកាហ្វេក៏ជួយការពារផលប៉ះពាល់អាក្រក់ពីបរិស្ថានមកលើសក់ ក៏ដូចជាជំរុញការលូតលាស់សក់ផងដែរ។ ដូច្នេះហើយនេះជាវិធីងាយៗទាំង៣ដែលអាចជួយការពារសរសៃសក់អ្នកបាន៖9 Health Benefits of Coffee, Based on Science

១.ប្រេងកាហ្វេ៖ គ្រឿងផ្សំ
– ម្សៅកាហ្វេ ២ស្លាបព្រាបាយ
– ប្រេងដូង ៤ស្លាបព្រាបាយ
វិធី៖ ដាក់ប្រេងដូង និងម្សៅកាហ្វេចូលក្នុងឆ្នាំងក្តៅ កូរឲ្យសព្វ យកល្បាយនេះទៅដាំឱ្យពុះ រួចបន្ថយភ្លើងតិចៗ ដាក់អោយត្រជាក់២ទៅ៤នាទី ។ បន្ទាប់ពីនោះ ដាក់ល្បាយនោះចូលប្រអប់ រួចទុកប្រអប់នៅកន្លែងត្រជាក់ និងស្ងួត ចែកសក់របស់អ្នក ហើយលាបប្រេងនេះឱ្យស្មើៗគ្នាលើស្បែកក្បាល និងសក់របស់អ្នក ម៉ាស្សារួចទុកចោលកន្លះម៉ោង មុននឹងលាងសម្អាតជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់សក់។

២.កាហ្វេខាត់ស្បែក
គ្រឿងផ្សំ៖
– ម្សៅកាហ្វេ ១ស្លាបព្រាបាយ
– សាប៊ូកក់សក់ ២ស្លាបព្រាបាយ
លាយគ្រឿងផ្សំទាំងអស់នេះចូលគ្នាក្នុងចានមួយ លាងសក់របស់អ្នកជាមួយនឹងទឹក បន្ទាប់មកលាបល្បាយនេះទៅលើស្បែកក្បាលរបស់អ្នក ជូតថ្នមៗ និងម៉ាស្សាជារង្វង់ ធ្វើបែបនេះរយៈពេល ២-៣ នាទី រួចលាងសម្អាតចេញតាមធម្មតា។Coffee Yogurt Face Mask DIY Coffee Yogurt Face Mask Recipe

៣.របាំងកាហ្វេ
គ្រឿងផ្សំ៖
– ម្សៅ ១ ស្លាបព្រា
– ទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាបាយ
– ប្រេងអូលីវ ១ស្លាបព្រាបាយ
លាយគ្រឿងផ្សំទាំងអស់នេះក្នុងចានមួយ ចែកសក់របស់អ្នក ហើយលាបម៉ាសនេះឱ្យ
ស្មើៗគ្នាលើស្បែកក្បាលរបស់អ្នក រួចម៉ាស្សា ហើយទុកចោលកន្លះម៉ោង បន្ទាប់មកលាងចេញជាមួយនឹងទឹកធម្មតា ហើយប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់។ ប្រភព៖phuntoday.com