Home Blog Page 1789

ប្រទេសចិន និងនូវែលសេឡង់ពង្រឹងទំនាក់ទំនងការទូត

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា កន្លងមក លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាគ្នាជាមួយលោកស្រី Nanaia Mahuta រដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ គោលបំណងនៃការជួបពិភាក្សាគ្នានេះ គឺប្រទេសទាំងពីរបានផ្តោតទៅលើទំនាក់ទំនងការទូត និងការអភិវឌ្ឍផ្នែកផ្សេងៗ ។New Zealand foreign minister to discuss security with Chinese counterpart  on Friday | NewsTalk 610 AM & 103.9 FM

លោក Qin Kang បានថ្លែងថា តាំងពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមក ចិន និងនូវែលសេឡង់បានផ្តល់ការគោរពគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរបានប្រព្រឹត្តចំពោះគ្នាដោយសមភាព និងរួមសហការគ្នាសម្រាប់ផលប្រយោជន៍រួម ។ លើសពីនេះ ទំនាក់ទំនងទ្វេភាគីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពយូរអង្វែង រហូតដល់ក្លាយជាគំរូនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជាមួយប្រព័ន្ធសង្គម ប្រវត្តិសាស្ត្រ វប្បធម៌ និងលក្ខខណ្ឌការអភិវឌ្ឍខុសៗគ្នា ។New Zealand's foreign minister to visit counterpart in China

កាលពីឆ្នាំ២០២២ កន្លងមក មេដឹកនាំរបស់ប្រទេសទាំងពីរទទួលបានជោគជ័យក្នុងកិច្ចប្រជុំ ហើយប្រទេសទាំងពីរក៏បានឈានដល់ការឯកភាពគ្នាលើផ្នែកសំខាន់ៗ ដែលគួរតែប្រតិបត្តិតាមយ៉ាងហ្មត់ចត់ ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងនូវែលសេឡង់ ឱ្យទទួលបានការអភិវឌ្ឍកាន់តែខ្លាំងឡើងនៅថ្ងៃអនាគត ។

ចំណែកលោកស្រី Nanaia Mahuta បានថ្លែងដែរថា ប្រទេសនូវែលសេឡង់គាំទ្រទៅលើគោលនយោបាយចិនតែមួយ ហើយនូវែលសេឡង់សង្ឃឹមថា នឹងពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងការផ្លាស់ប្តូររវាងពលរដ្ឋប្រទេសទាំងពីរទៅលើផ្នែកវប្បធម៌ ពង្រីកកិច្ចសហការផ្នែកផ្សេងៗ និងសម្រេចបាននូវភាពជោគជ័យថ្មីៗបន្តទៀត ៕ ប្រភព ៖ Chinaface

ផ្អើលពេញហ្វេកប៊ុក! គណនីមួយបង្ហោះសារមិនពេញចិត្តប៉ូលិសចរាចរណ៍ផ្អាកពិន័យ១ពាន់ដុល្លារលើការប្រើឯកសារក្លែងក្លាយ

0

នៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចែករំលែកព្រមទាំងរិះគន់ព្រាត បន្ទាប់ពីមានគណនីហ្វេកប៊ុកមួយឈ្មោះថា «បងតិច» បង្ហោះសារថាប៉ូលិសចរាចរណ៍នៅស្តុបថៃហ្គឺផ្អាកពិន័យបងប្រុសរបស់ខ្លួនចំនួន១០០០ដុល្លារលើការប្រើប្រាស់ឯកសារក្លែងក្លាយ។

ម្ចាស់គណនីខាងលើបានរៀបរាប់ទាំងស្រុងនៅថ្ងៃទី២៤ ខែមីនា នេះថា « នាងខ្ញុំជាម្ចាស់ឡានមានការមិនពេញចិត្តជាខ្លាំង កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំបានខ្ចីឡានពីនាងខ្ញុំទៅភ្នំពេញ លុះធ្វើដំណើរទៅដល់ស្ដុបថៃហ្គឺ សង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ក្រុមបានឃាត់ឡានរបស់នាងខ្ញុំហើយសុំមើលបណ្ណ័បើកបរ លុះខាងប៉ូលិសមើល រួចហើយគាត់បានប្រាប់បងប្រុសនាងខ្ញុំថាឡានរបស់នាងខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ១.ឈៀក ២.ស្លាកលេខ ៣. លតាប័ត្រ និងពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ »។

គណនីហ្វេកប៊ុក បងតិច បញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីប្រាប់ថាប្រើប្រាស់ឯកសារ ខាងប៉ុលិសចរាចរណ៍ បានបង្គាប់ឱ្យប្រគល់ប្រាក់១០០០ដុល្លារ នឹងប្រគល់រថយន្តឱ្យវិញ។ ក្នុងនោះបងប្រុសម្ចាស់រថយន្តបានសុំឱ្យខាងប៉ូលិស ៥ម៉ឺនរៀលតែខាងប៉ូលិសមិនព្រម និងចរចាជាច្រើនម៉ោងទើបប៉ូលិសទារប្រាក់១៣៥ដុល្លារវិញ។ ដោយសារ ប្រញាប់ទៅកម្មវិធីបុណ្យ ខាងបងប្រុសម្ចាស់រថយន្តក៏យល់ព្រមប្រគល់លុយចំនួន១៣៥ដុល្លារ។ បន្ថែមលើនេះ ប៉ូលិសចរាចរណ៍ ក៏ហាមឃាត់មិនឱ្យបង្ហោះរូបភាពដែលបានថតពួកគាត់ផងដែរ។

យ៉ាងណាមិញ នារីដែលអះអាងជាម្ចាស់រថយន្តផ្ទាល់បានប្រើប្រាស់គណនីហ្វេកប៊ុក បងតិច បង្ហោះសួរទៅសមត្ថកិច្ចដោយភាពមិនអស់ចិត្ត ថាប៉ូលិសសំអាងទៅលើអ្វីថារថយន្តរបស់នាងប្រើប្រាស់ឯកសារក្លែងក្លាយ ដោយនាងបង្ហោះ ភ្ជាប់ជាមួយឯកសារជាច្រើន និងស្នើឱ្យប៉ូលិសចរាចរណ៍នៅស្តុបថៃហ្គឺប្រគល់លុយឱ្យខ្លួនវិញផងដែរព្រោះមិនចង់មានរឿងវែងឆ្ងាយ។

យ៉ាងណាជុំវិញរឿងនេះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែកនិងរិះគន់ចាស់ដៃ ព្រមទាំងទាមទារឱ្យសមត្ថកិច្ចពាក់ព័ន្ធស្រាយបន្លឺលើករណីខាងលើ ព្រោះរូបភាពនេះប្រៀបដូចជញ្ជក់ឈាមទាំងរស់៕No photo description available.May be an image of 1 personNo photo description available.May be an image of 1 person, standing and outdoorsMay be an image of 1 person and outdoorsMay be an image of 2 people and people sitting

ហេតុអ្វីបានជាត្រូវស្តាប់យោបល់របស់ចិនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ?

0

ប្រទេសអេស្ប៉ាញ ៖ នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញ លោក Pedro Sanchez បានថ្លែងកាលពីថ្ងៃទី២៤ ខែមីនា កន្លងមកថា ពិភពលោកគួរតែស្តាប់មតិរបស់ចិន ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ព្រោះចិនជាប្រទេសខ្លាំងមួយលំដាប់ពិភពលោក ។ ដូច្នេះ ប្រាកដណាស់ថា ភាគីទាំងអស់ត្រូវតែស្តាប់យោបល់របស់ចិនដើម្បីឱ្យដឹងថា តើប្រទេសទាំងអស់នឹងអាចរកវិធីបញ្ចប់ជម្លោះនៅអ៊ុយក្រែនបានឬអត់ ហើយអ៊ុយក្រែននឹងអាចរួបរួមទឹកដីរបស់ខ្លួនបានឬអត់ ។Spain's Pedro Sanchez survives no-confidence vote by overwhelming margin

នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញបានថ្លែងបែបនេះ មុនពេលលោកធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន នៅថ្ងៃទី៣១ ខែមីនា និងមានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ ។

គម្រោងជួបពិភាក្សាគ្នារបស់មេដឹកនាំប្រទេសចិន និងអេស្ប៉ាញ ត្រូវបានគេតាមដានខ្លាំងបំផុតពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅប្រទេសអ៊ុយក្រែន ។ កន្លងមក នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានគាំទ្រផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលលោកបានអំពាវនាវឱ្យបង្រួបបង្រួមទឹកដីអ៊ុយក្រែនឡើងវិញ តាំងពីពេលរុស្ស៊ីបានដណ្តើមយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែមីនា លោក Pedro Sanchez មិនបានគាំទ្រផែនការសន្តិភាពរបស់អ៊ុយក្រែនទេ ។Spain's Prime Minister Pedro Sanchez to meet Chinese President Xi Jinping  next week - Olive Press News Spain

គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ជាក់ថា ខ្លួនប្រកាន់ជំហរកណ្តាលក្នុងជម្លោះនៅអ៊ុយក្រែនរហូតមក ហើយចិនមិនធ្លាប់បានបញ្ជូនអាវុធទៅឱ្យភាគីណាមួយទេក្នុងជម្លោះនេះ ។ លើសពីនេះ ប្រទេសចិនបានស្នើដាក់ផែនការសន្តិភាព១២ចំណុច ដើម្បីអំពាវនាវឱ្យភាគីទាំងអស់ឈប់បាញ់គ្នាក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។ ប៉ុន្តែអាមេរិក និងបណ្តាប្រទេសលោកខាងលិចបានលើកឡើងថា បើទោះជាចិនមិនបានបញ្ជូនអាវុធជួយរុស្ស៊ីក្តី ប៉ុន្តែចិនបានគាំទ្ររុស្ស៊ីផ្នែកការទូត និងជាដៃគូពាណិជ្ជកម្មជាមួយរុស្ស៊ី ៕ ប្រភព ៖ TNN World

អាហារ៤ប្រភេទជំនួយដល់សុខភាពឆ្អឹង

0

កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់ដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ និងការអភិវឌ្ឍនៃប្រព័ន្ធគ្រោងឆ្អឹង។ ប្រសិនបើរាងកាយមិនត្រូវបានផ្តល់ឱ្យនូវបរិមាណកាល់ស្យូមដែលបានណែនាំនោះទេ សុខភាពនឹងមានបញ្ហាជាច្រើនជាពិសេសចំពោះកុមារនិងមនុស្សចាស់។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារចំនួន៤មុខដែលជំនួយសុខភាពឆ្អឹងនិងមានតម្លៃថោកសមរម្យ ដែលមានដូចជា៖

១.ល្ងខ្មៅ៖ ល្ងខ្មៅមិនត្រឹមតែជាប្រភពកាល់ស្យូមដ៏មានតម្លៃសម្រាប់រាងកាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ យោងតាមឱសថបុរាណចិន ល្ងខ្មៅមានក្លិនឈ្ងុយ រសជាតិផ្អែមឆ្ងាញ់ និងរសជាតិស្រាល ហើយវាក៏មានឥទ្ធិពលការពារជំងឺពុកឆ្អឹង ផ្តល់សំណើមដល់សរីរាង្គទាំងប្រាំ និងផ្តល់អុកស៊ីសែនដល់សួតផងដែរ។Black Sesame Seeds: Nutrition, Benefits, and More

២.អាហារសមុទ្រ៖ តាមពិតទៅ អាហារសមុទ្រទូទៅដូចជា បង្គា ត្រីតូចៗ ខ្យង អយស្ទ័រ… សម្បូរទៅដោយជាតិកាល់ស្យូម។ លើសពីនេះ មាតិកាខ្លាញ់នៅក្នុងអាហារសមុទ្រទាំងនេះក៏មានកម្រិតទាបផងដែរ សារធាតុចិញ្ចឹមទាំងនេះអាចលើកកម្ពស់ដំណើរការធម្មតានៃសរីរាង្គផ្សេងៗក្នុងរាងកាយមនុស្ស ជាពិសេសភាពស៊ាំ ដូច្នេះការបន្ថែមកាល់ស្យូមតាមរយៈអាហារនេះគឺជាជម្រើសដ៏ឆ្លាតវៃ។Fresh Salmon Steak With A Variety Of Seafood And Herbs Stock Photo -  Download Image Now - iStock

៣.បន្លែបៃតង៖ បន្លែក៏អាចផ្តល់ជាតិកាល់ស្យូមដល់រាងកាយផងដែរ ជាពិសេសបន្លែស្លឹកបៃតង វាសម្បូរជាតិកាល់ស្យូមក្នុងអត្រាខ្ពស់ណាស់។ យោងតាមការណែនាំ មនុស្សពេញវ័យគួរទទួលទានបន្លែប្រហែល ៥០០g ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការកាល់ស្យូមរបស់រាងកាយ ហើយអាចទទួលបានជាតិកាល់ស្យូមក្នុង ១០០mg ក្នុង ១០០g នៃបន្លែបៃតង។CrossFit | Leafy Greens: The Ultimate Brain Food

៤.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិដូចជា Walnut, អាល់ម៉ុន, គ្រាប់ស្វាយចន្ទី, pistachios … ត្រូវបានកែច្នៃពីគ្រាប់ផ្លែឈើ ដែលមានរសជាតិឆ្ងាញ់ ហើយពួកវាក៏ជាអាហារសម្រន់ដល់ល្អសម្រាប់សុខភាពផងដែរ។ ពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលចាំបាច់សម្រាប់ជំនួយ ខួរក្បាល ជួយបំប៉ន និងបង្កើនការចងចាំ។ ជាពិសេស គ្រាប់ទាំងនេះក៏សម្បូរទៅដោយជាតិកាល់ស្យូមផងដែរ ដូច្នេះប្រសិនបើអ្នកចង់បន្ថែមជាតិកាល់ស្យូមដល់រាងកាយ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិមួយចំនួនក្នុងកម្រិតមធ្យមផងដែរ៕Seeds – Hybrid, Open Pollinated & Heirloom – T&T Seeds ប្រភព៖phuntoday.com

ចេះតែ៥ក្បាច់នេះ ថ្មទូរសព្ទដឹងតែមិនងាយខូចថ្មទេ

0

១.កុំសាកថ្មយប់ឡើងចោល ប្រសិនបើចង់សាក សុំប្រើឆ្នាំងសាកកម្លាំងត្រឹម 5WShould You Charge Your Smartphone Overnight?

២.កុំប្រើដល់រលត់ ព្រោះថ្មអាចបង្កប្រតិកម្មគីមីម្យ៉ាង ធ្វើឱ្យសមត្ថភាពកាន់ថាមពលមិនអាចស្ថិតនៅយូរអង្វែងThe Dead Phone Ban | 4 Battery Options to Keep Your Phone from Getting Confiscated at the Airport - Acquire

៣.កុំទុកទូរសព្ទនៅកន្លែងក្ដៅ និងពេលទូរសព្ទឡើងកម្ដៅគួរកុំប្រើ ត្បិតកម្ដៅក្ដៅត្រូវបានគេដឹងថា អាចប៉ះពាល់ដល់អាយុកាលរបស់ថ្មWhy My Phone Gets Hot and How to Cool it Down? - MalwareFox

៤.កុំប្រើប្រាស់ដុំសាកលាយឡំគ្នា ព្រោះថាស្មាតហ្វូនខ្លះអាចសាកថ្មមិនឆាប់ពេញ ប្រសិនបើប្រើប្រាស់ឆ្នាំងសាកមានកម្លាំងខ្សោយជាងសមត្ថភាពគាំទ្ររបស់ស្មាតហ្វូនFast Charger With Free Micro USB Cable (15 Watts) for Samsung Mobile Phones | Lazada PH

៥. កុំទម្លាប់ប្រើទូរសព្ទឱ្យអស់ថ្មក្រោម ២០% ទើបបញ្ចូលHow to make your iPhone, Android batteries last all day

ក្មេងអាយុ២ឆ្នាំ មិនគួរលេងទូរស័ព្ទលើសពី២ម៉ោងក្នុង១ថ្ងៃ

0

ប្រទេសជប៉ុន ៖ តាមការសិក្សាចុងក្រោយរបស់អ្នកស្រាវជ្រាវជនជាតិជប៉ុនបានបង្ហាញព័ត៌មានមួយពាក់ព័ន្ធនឹងគ្រោះថ្នាក់ ដែលកើតឡើងដោយសារការបណ្តោយឱ្យក្មេងទើបចេះដើរប្រើឧបករណ៍អេឡិចត្រូនិក ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអូសាកា និងមហាវិទ្យាល័យឱសថនៃសាកលវិទ្យាល័យ Hamamatsu និយាយថា ឪពុកម្តាយគួរតែឱ្យកូនៗរបស់ខ្លួនលេងទូរស័ព្ទនៅខាងក្រៅផ្ទះត្រឹមរយៈពេល៣០នាទី ជាជាងការបណ្តោយឱ្យកូនលេងទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកពេញមួយថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt0GNISauLlvJQfxT5zL3Z91LTpxI8B9ORe3wMYcmnT5J_ZHXfDvYcn6_Ou5ABKRbpsm-6vuQ2ZSRgVhwy8E3KLzAibMwywgOBwgfoLVDqwGXle_zUy3uCRg9vOwgfqNxsjWobGvTlSf5Zqi6kZPAxSOzHq9VIi5WkunsFHoZK1FeAz_Euol04HTFs/s1280/photo_2023-03-25_11-50-41.jpg

ការស្រាវជ្រាវនេះកើតឡើងស្របពេលមានការបារម្ភពីគ្រោះថ្នាក់ដោយសារការប្រើទូរស័ព្ទស្មាតហ្វូនរបស់ក្មេង ។ អង្គការសុខភាពពិភពលោកបានណែនាំថា មិនគួរឱ្យក្មេងអាយុ២ខួបមើលទូរស័ព្ទដៃរយៈពេលយូរទេ រួមទាំងសកម្មភាពនានាផងដែរដូចជា ការមើលទូរទស្សន៍ លេងកុំព្យូទ័រ ឬលេងហ្គេមច្រើនជាង១ម៉ោងក្នុង១ថ្ងៃ ។

សាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍កុមារនៃសាកលវិទ្យាល័យអូសាកា និងជាអ្នកចូលរួមការស្រាវជ្រាវនេះថ្លែងថា ៖ «បច្ចុប្បន្ន យើងមិនអាចចៀសវាងការប្រើទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកក្នុងការរស់នៅប្រចាំថ្ងៃបានទេ ដូច្នេះ យើងគួររកវិធីកាត់បន្ថយផលប៉ះពាល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCIWfMc1vYallhIBAs7o1rU1g7GtM1wde7dRJ4R4LqY4oDN8xdzc-aS6a7TX1lJAM_VmhowMgQCNXpc2MR1SrfechweCKWTEW8EGG0-xfcX9v0Y6URnCo6JWYBQ6b7q4rkVeWVzX-n0WfGco7yL4v-pxUhV-gWkgLZdX6LgALtb_ER_gzx73BlDbcq/s986/photo_2023-03-25_11-50-24.jpg

តាមការវិភាគទិន្នន័យទៅលើកុមារចំនួន៨៨៥នាក់កាលពីខែធ្នូ ឆ្នាំ២០០៧ ដល់ខែមីនា ឆ្នាំ២០១២ និងបានតាមដានពួកគេរហូតដល់មានអាយុពី១៨ខែ ដល់៤ឆ្នាំ ឃើញថា រយៈពេលមើលអេក្រង់ទូរស័ព្ទជាមធ្យមសម្រាប់ក្មេងតូចនោះ គឺស្មើជាង២ម៉ោងក្នុង១ថ្ងៃ ។

ការស្រាវជ្រាវបង្ហាញថា បើឪពុកម្តាយបែងចែកពេលវេលាឱ្យកូនលេងទូរស័ព្ទនៅក្រៅផ្ទះជាង៣០នាទីក្នុង១ថ្ងៃ នៅពេលកូនអាយុ២ឆ្នាំ ៨ខែ គឺផលប៉ះពាល់អវិជ្ជមានសម្រាប់ការរស់នៅប្រចាំថ្ងៃនៅពេលកូនអាយុ៤ឆ្នាំនឹងធ្លាក់ចុះយ៉ាងខ្លាំង ខណៈផលប៉ះពាល់ដល់ជំនាញទំនាក់ទំនងមិនផ្លាស់ប្តូរ ។ ទោះយ៉ាងណា ការស្រាវជ្រាវបញ្ជាក់ថា ផលប៉ះពាល់អវិជ្ជមាននេះមានកំណត់ និងអាចកាត់បន្ថយបាន បើកូនៗចំណាយពេលមើលទូរស័ព្ទដៃជាមួយឪពុកម្តាយ ។ ការសិក្សាស្រាវជ្រាវនេះបានផ្សព្វផ្សាយកាលពីខែមករា ឆ្នាំ២០២៣ នៅលើវែបសាយឈ្មោះ JAMA Pediatrics របស់ American Medical Association ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYcn4Rj8sqjp3qymr_ihLTjysFoZUqdXFbRLbyqLbiCNE3xybOvUzQyTRzwmooS8wygxhhrCI12hyQHxg_CzzKOlGvdsEQD2z5eneUgC7kCHIytFqifab8UKc-UQyvvNsctCN6n3aAL_A0m5-lo52lwyRYV1btgxczQb5Kxbr_NB_vYOuHpJk-S-kp/s1280/photo_2023-03-25_11-50-32.jpg ប្រភព ៖ mgronline

តុក្កតាខ្មោចទាំង៥ដែលល្បីថាលងសាហាវ

0

ពិតណាស់តុក្កតាគឺពេញនិយមខ្លាំងណាស់សម្រាប់កុមារៗ តុក្កតាមានមុខមាត់ស្អាតបាតគួរឱ្យស្រឡាញ់ដែលមិនថាមនុស្សពេញវ័យឬក៏កុមារៗនោះទេគឺគេតែងតែចូលចិត្តវា។ ប៉ុន្តែមានតុក្កតាចំនួន៥ដែលគេជឿថាមានវិញ្ញាណខ្មោចចូលសណ្ឋិត ហើយតុក្កតាខ្មោចទាំងនោះ ក៏មានគេយកទៅនិពន្ធជាខ្សែភាពយន្តបែបរន្ធត់ផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាតុក្កតាខ្មោចទាំង៥ដែលល្បីថាលងសាហាវ ដែលមានដូចជា៖

១.Mercy ៖ Mercy ត្រូវបានគេដឹងថាជាតុក្កតាដែលមានវិញ្ញាណខ្មោចក្មេងស្រីចូលសណ្ឋិត ដែលតុក្កតានេះតែងតែបន្លាស់ទីដោយខ្លួនឯង នៅពេលយប់ម្ចាស់តុក្កតានេះតែងតែឮវាថ្ងូរយំតិចៗ ហើយអ្វីដែលគួរឱ្យខ្លាចនោះគឺថាទូរទស្សន៍ចេះប្តូរប៉ុស្តិ៍ដោយខ្លួនឯងនៅពេលដែលតុក្កតានេះនៅជិត ។Meet 8 Haunted Dolls. Their History Will Not Let You Sleep Tonight - RVCJ  Media

២.Caroline៖ តុក្កតានេះត្រូវបានគេដឹងថាមានវិញ្ញាណខ្មោចបីនាក់ចូលសណ្ឋិត ដែលខ្មោចទាំងនេះតែងតែនិយាយដណ្តើមគ្នាធ្វើជាម្ចាស់តុក្កតានេះ ជាពិសេសបើសិនជាអ្នកយកតុក្កតានេះដាក់ក្បែរខ្លួន ច្បាស់ណាស់អ្នកប្រាកដជាឮសំឡេងខ្សឹបៗដ៏គួរឱ្យខ្លាចនៅក្បែរត្រចៀករបស់អ្នក។Haunted' Annabelle doll to be on display at Mohegan Sun

៣.Annabelle៖ គឺជាតុក្កតាដែលត្រូវបានគេយកទៅផលិតក្នុងភាពយន្តរន្ធត់ ។ ទោះជាយ៉ាងណាក៏ដោយតុក្កតានេះត្រូវបានអ្នកជំនាញហាមឃាត់មិនឱ្យមនុស្សចូលទៅជិតវាទេ ព្រោះវាអាចធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាចនៅពេលដែលយើងសំឡឹងមើលមុខវា។Annabelle movie review & film summary (2014) | Roger Ebert

៤.Peggy៖ គេជឿថាតុក្កតានេះមានវិញ្ញាណផ្លូវងងឹតចូលសណ្ឋិត ដែលអាចបង្កឱ្យមនុស្សមានគ្រោះថ្នាក់ដោយសារវាបាន។No photo description available.

៥.Mandy៖ ត្រូវបានគេដឹងថាតុក្កតានេះផលិតឡើងតាំងពីឆ្នាំ១៩១០មកម្លេះ។ ដើមហេតុដំបូងគឺម្ចាស់តុក្កតានេះតែងតែឮសំឡេងមនុស្សយំជារៀងរាល់យប់ ក្រោយមកម្ចាស់តុក្កតានេះក៏សម្រេចចិត្តយកតុក្កតានេះទៅអោយសារៈមន្ទីមួយក្នុងប្រទេសកាណាដារហូតដល់ពេលបច្ចុប្បន្ន៕Horror Movie Review: Mandy the Haunted Doll (2018) - GAMES, BRRRAAAINS & A  HEAD-BANGING LIFE

គន្លឹះ៥យ៉ាងក្នុងការត្រៀមខ្លួនទៅសម្ភាសន៍ធ្វើការ

0

យើងនឹងទទួលបានការងារធ្វើឬក៏អត់នោះ គឺអាស្រ័យលើការត្រៀមខ្លួនរបស់យើងឱ្យមានប្រៀបជាងអ្នកមកសម្ភាសន៍ការងារដូចគ្នា ។ ដូច្នេះ សំខាន់ណាស់ដែលយើងត្រូវត្រៀមអ្វីគ្រប់យ៉ាងឱ្យរៀបរយដូចជា ការឆ្លើយតបសំណួរ ស្វែងរកទិន្នន័យផ្សេងៗរបស់ក្រុមហ៊ុន និងតួនាទីការងារជាដើម ។ លើសពីនេះ គួរត្រៀមឯកសារនានាដើម្បីទៅសម្ភាសន៍ប្រកបដោយទំនុកចិត្ត និងទទួលបានការងារធ្វើ ។

១-សិក្សាព័ត៌មានរបស់ក្រុមហ៊ុន ៖
មុននឹងយើងទៅសម្ភាសន៍ការងារ គួរតែស្វែងរកព័ត៌មានរបស់ក្រុមហ៊ុន ប្រភេទអាជីវកម្ម និងចំណុចលម្អិតរបស់តួនាទីការងារនោះ វានឹងធ្វើឱ្យយើងមានចំណេះដឹងជាមូលដ្ឋានអំពីក្រុមហ៊ុន និងបង្ហាញឱ្យក្រុមហ៊ុនមើលឃើញថា យើងចាប់អារម្មណ៍នឹងការងារនេះ ។

២-ស្លៀកពាក់ឱ្យត្រឹមត្រូវ ៖
យើងគួរតែស្លៀកសម្លៀកបំពាក់ឱ្យសុភាពរៀបរយ មើលទៅគួរឱ្យទុកចិត្ត សមស្របនឹងតួនាទីការងារ ហើយបើចំពោះស្ត្រីវិញ គួរតុបតែងមុខស្រាលៗដើម្បីជាការផ្តល់កិត្តិយសដល់អ្នកសម្ភាសន៍យើង និងមើលទៅមានវិជ្ជាជីវៈ ។ ការស្លៀកពាក់មកសម្ភាសន៍ការងារ គឺត្រូវស្លៀកពាក់របៀបផ្លូវការច្រើនជាងការមកធ្វើការពិតប្រាកដ ។How to Prepare for a Job Interview: 5 Simple Things to Do | SUCCESS

៣-ត្រៀមឯកសារការងារ ៖
គួរតែត្រៀមឯកសារផ្សេងៗពាក់ព័ន្ធនឹងការងារឱ្យគ្រប់ចំនួនដូចជា ៖
-ប្រវត្តិរូប និងរូបថតបិទក្នុងប្រវត្តិរូប
-លទ្ធផលការងាររបស់យើងដូចជា លទ្ធផលការសរសេរ ប៉ុន្តែត្រូវដឹងថា លទ្ធផលការងារនេះមិនមែនជាទិន្នន័យដែលក្រុមហ៊ុនចាស់ហាមផ្សព្វផ្សាយ
-អត្តសញ្ញាប័ណ្ណ និងវិញ្ញាបនបត្រផ្សេងៗ
-ឈ្មោះអ្នកធានាយើងក្នុងប្រវត្តិរូប ដោយដាក់លេខទូរស័ព្ទទំនាក់ទំនង និងអ៊ីម៉ែល ។How to Prepare for a Great Job Interview: 8 Practical Tips | Inc.com

៤-មកដល់ក្រុមហ៊ុនមុនពេលណាត់ ៖
គួរតែទៅដល់ក្រុមហ៊ុនឱ្យបានមុន៣០នាទីដើម្បីយើងអាចត្រៀមខ្លួន ក្នុងករណីមានការបំពេញទិន្នន័យផ្សេងៗលើប្រវត្តិរូប ឬក៏ត្រួតពិនិត្យឯកសារផ្សេងបន្ថែមទៀត ។ ការមកកាន់ក្រុមហ៊ុនមុនពេលវេលា គឺជាការធ្វើឱ្យក្រុមហ៊ុនចាប់អារម្មណ៍មកលើយើងក្នុងពេលជួបគ្នាលើកដំបូង ។ យើងអាចស្វែងរកផែនទីទីតាំងក្រុមហ៊ុន និងពិនិត្យការធ្វើចរាចរណ៍ក្នុងទីតាំងនោះ ។ លើសពីនេះ កុំភ្លេចបិទសំឡេងទូរស័ព្ទគ្រប់ប្រភេទផងដែរ មុននឹងចូលបន្ទប់សម្ភាសន៍ ។

៥-ត្រៀមខ្លួនឆ្លើយតបសំណួរ ៖
យើងអាចហ្វឹកហាត់ណែនាំខ្លួនឯង ហើយរៀបរាប់បទពិសោធន៍ការងារ សមត្ថភាពការងារ និងចំណុចត្រូវការរៀនសូត្របន្ថែមទៀត ដើម្បីឱ្យយើងអាចឆ្លើយតបសំណួរយ៉ាងមានទំនុកចិត្ត និងទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុន ៕ ប្រភព ៖ Derma’s Life

រឿងចម្លែកៗទាំង៤យ៉ាងនៅក្នុងប្រទេសឥណ្ឌា

0

ឥណ្ឌាគឺជាប្រទេសដែលចម្រុះទៅដោយសាសានាខុសៗគ្នា ប្រទេសឥណ្ឌាតែងតែមានប្រពៃណីនិងទំនៀមទំលាប់ប្លែកៗជាច្រើន ដែលប្រទេសផ្សេងទៀតមិនមានដូច។ ដូច្នេះហើយខាងក្រោមនេះគឺជារឿងចម្លែកៗទាំង៤នៅក្នុងប្រទេសឥណ្ឌា ដែលមានដូចតទៅ៖

១.ព្រះមានចំនួន៣៣០លាន៖ នៅក្នុងប្រទេសឥណ្ឌា៨០%គឺគេជឿលើសាសនាហិណ្ឌូ ដែលសាសនានេះមានព្រះរហូតទៅដល់ជាង៣៣០លានអង្គនិងអទិទេព ។Belum Caves - Huge Buddha statue | Large buddha statue, Buddha statue,  Statue

២.បុរសដែលតមអាហាររយះពេល៨០ឆ្នាំ៖ Prahlad Jani គឺជាព្រះសង្ឃជនជាតិឥណ្ឌាម្នាក់ដែលបានអះអាងថាខ្លួនរស់នៅដោយគ្មានអាហារនិងទឹកតាំងពីឆ្នាំ១៩៤០មកម្លេះ ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍នៅក្នុងឆ្នាំ២០០៣រហូតដល់ឆ្នាំ២០១០ ហើយបានរកឃើញថាPrahlad Jani ពិតជាមានសុខភាពល្អដោយគ្មានអាហារនិងទឹក ក្នុងអំឡុងពេលសាកល្បងពិសោធន៍នោះពិតមែន។Yogi Prahlad Jani, Who Claimed to Survive Without Food or Water For 76  Years, Dies at 90 in Gujarat | India.com

៣.ជញ្ចៀនរៀបការពាក់នៅម្រាមជើង៖ នៅប្រទេសឥណ្ឌាគេជឿថាការពាក់ជញ្ចៀនរៀបការនៅម្រាមជើង គឺធ្វើឱ្យកូនក្រមុំមានសុខភាពល្អនិងឆាប់មានផ្ទៃពោះ ។Pin on Indian Wedding Ceremonies

៤.ធម្មយាត្រា១៣០លាននាក់៖ នេះគឺជាព្រឹត្តិការណ៍សាសនាហិណ្ឌូដ៏ធំជាងគេលើលោក ជនជាតិឥណ្ឌាជឿថាការរៀបចំពិធីនេះអាចមើលឃើញអទិទេពទាំងអស់នៅលើមេឃ ហើយនិងទទួលបានការប្រទានពរពីព្រះជាម្ចាស់ផ្ទាល់បានទៀតផង។ ដែលកម្មវិធីនេះប្រារព្ធរយះពេល១២ឆ្នាំមួយដង នៅថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី ១៤ ខែមិនា ដែលមានមនុស្សចូលរួមជាង១០០លាននាក់៕

អុញនោះ! ម្ចាស់ពានទាំង៥ ប៉ះគ្នាម្តង ត្រូវអ្នកលេងបណ្តាញសង្គមលើកឡើងថា «ម្ចាស់ពានដណ្តើមគ្នាច្រៀង»

0

ក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីពេលថ្មីៗនេះ ម្ចាស់ពានទាំង៥រួមមាន លោក នី រតនា កញ្ញា, ឈិន ម៉ានិច្ច លោក គ្រី ថៃពៅ លោក ចាន់ សុបញ្ញា និង លោក សួរ វិចិត្រ បានបកស្រាយបទចម្រៀងរួមគ្នា ប៉ុន្តែការបកស្រាយរបស់អ្នកទាំង៥ ត្រូវបានអ្នកលេងបណ្តាញសង្គម TikTok លើកឡើងថា ម្ចាស់ពានដណ្តើមគ្នាច្រៀង និងសហការគ្នាមិនបានល្អ។

គេសង្កេតឃើញថា ម្ចាស់ពាននៅក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស មានជាច្រើនរូបហើយម្ចាស់ពានក៏កម្រនឹងប៉ះគ្នានៅក្នុងកម្មវិធីប្រគំតន្រ្តីតែមួយណាស់។ ទោះយ៉ាងណា កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីមួយបានធ្វើឱ្យម្ចាស់ពានទាំង៥ រួមមានម្ចាស់ពាន Cambodian Idol ៣រដូវកាល មានលោក នី រតនា កញ្ញា, ឈិន ម៉ានិច្ច លោក គ្រី ថៃពៅ តារាចម្រៀង ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia និងម្ចាស់ពាន Beat the best សួរ វិចិត្របានប៉ះគ្នាជាលើកដំបូង។

ចុងកម្មវិធីនៃការប្រគំតន្រ្តី អ្នកទាំង៥ បានបកស្រាយបទចម្រៀងរួមគ្នាមានចំណងជើងថា «រយលានសង្ឃឹម» ដែលជាបទរបស់រៀមច្បងរួមទ្រនំ តែការបកស្រាយរបស់ពួកគេត្រូវអ្នកលេងបណ្តាញសង្គម TikTok លើកឡើងថា ម្ចាស់ពានដណ្តើមគ្នាច្រៀង និងមិនចេះសហការគ្នា ចែកឃ្លាច្រៀងឱ្យច្បាស់។

អ្នកលេង TikTok បានចូលទៅខំមិនថា «ចែកវគ្គច្រៀងអត់ដាច់ពីគ្នា លោក នី រតនា ស្ទើរតែមិនបានច្រៀង» , «អត់ស៊ីសង្វាក់គ្នាសោះ», «ចែកប៉ារូល គ្នាអត់ដាច់» អ្នកខ្លះទៀតថា «ច្រៀងគ្មានភាពសហការគ្នាសោះ», «តារាអី ដណ្តើមគ្នាដូចអត់បានច្រៀង», «ចែកគ្នាអត់ដាច់» «ច្រៀងច្រើនគ្នា ត្រូវតែច្បាស់កន្លែងចូល»…។ បន្ថែមពីលើនេះ អ្នកមួយចំនួនបានលើកឡើងទៀតថា ម្ចាស់ពានដទៃហាក់់ដណ្តើមឃ្លាច្រៀងរបស់ លោក នី រតនា ទើបធ្វើឱ្យមានភាពរអាក់រអ៊ួល និងអាចមកពីអ្នកទាំង៥មិនបានហាត់សមគ្នាជាមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6wPhtZ6d-sMAqcaStoAx8_ZspEVIn66miL-EgX_P8F_QL6EuX3M8wKstFPirxGJ2VcPvMfajdI4T21ESUOdF4nKWYYY6nN7lH8sabsx5_xfmQ13e16np1NyqlKUJLsgjTCNsb0iFukfqkrsW_jruiEFerhedXfPfCHXp2vOKqZ4hhlO7WEqZL6ZxY/s1166/photo_2023-03-25_11-19-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnWzrnMXfILdCh6jNiTPaqv59LIzAblZoEc31edmDYq8bsDLX5wYvyToUj_H6wm2FAuu5D5NJHjVS3QX6V_EL11uFh6VZmFmQ2KruCWf2F9FNmO2aC1z7nHbSdd9Y2JSIS4m5AQrntxxzwJXx9ZCLlrXIVcAVGB5E1QT-Y52J82n4j36Yq1oTg40r/s1080/photo_2023-03-25_11-19-49.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23V2fLItpYeIUiE0TVf7tq9JjjGLjttsECz3IHMZ_VkIZmyZvFh-wceowHwHimnNV7mFVn4kKrTtQxsCxT92VXCPwtepdd95fUcYmw_M9F9ckfRFSn9uTHwgq_wNEOI_BOCrqXqxwn_MbYPTabi5IXvhkWiTuUCZVGFWrvq2tmOnwIE2r78kKY19A/s1080/photo_2023-03-25_11-20-10.jpg

@longhe181

#រយលានសង្ឃឹម #នីរតនា #ឈិនម៉ានិច្ច #គ្រីថៃពៅ #ចាន់សុបញ្ញា #សួវិចិត្រ #ខនសឺត #ហង្សមាស #concert #រស្មីហង្សមាស????❤️ #cambodia #កម្សាន្តអារម្មណ៍ #longheng????❤️ #ឡុងហេង???????? #ចំរើនឡុងហេង????☃️ #ឡុងហេងចំរើន♥️ #longhengឡុងហេង

♬ original sound – LONGHENG✨???????????? – Heng Long Heng ❤️????????????