កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់ដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ និងការអភិវឌ្ឍនៃប្រព័ន្ធគ្រោងឆ្អឹង។ ប្រសិនបើរាងកាយមិនត្រូវបានផ្តល់ឱ្យនូវបរិមាណកាល់ស្យូមដែលបានណែនាំនោះទេ សុខភាពនឹងមានបញ្ហាជាច្រើនជាពិសេសចំពោះកុមារនិងមនុស្សចាស់។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារចំនួន៤មុខដែលជំនួយសុខភាពឆ្អឹងនិងមានតម្លៃថោកសមរម្យ ដែលមានដូចជា៖

១.ល្ងខ្មៅ៖ ល្ងខ្មៅមិនត្រឹមតែជាប្រភពកាល់ស្យូមដ៏មានតម្លៃសម្រាប់រាងកាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ យោងតាមឱសថបុរាណចិន ល្ងខ្មៅមានក្លិនឈ្ងុយ រសជាតិផ្អែមឆ្ងាញ់ និងរសជាតិស្រាល ហើយវាក៏មានឥទ្ធិពលការពារជំងឺពុកឆ្អឹង ផ្តល់សំណើមដល់សរីរាង្គទាំងប្រាំ និងផ្តល់អុកស៊ីសែនដល់សួតផងដែរ។Black Sesame Seeds: Nutrition, Benefits, and More

២.អាហារសមុទ្រ៖ តាមពិតទៅ អាហារសមុទ្រទូទៅដូចជា បង្គា ត្រីតូចៗ ខ្យង អយស្ទ័រ… សម្បូរទៅដោយជាតិកាល់ស្យូម។ លើសពីនេះ មាតិកាខ្លាញ់នៅក្នុងអាហារសមុទ្រទាំងនេះក៏មានកម្រិតទាបផងដែរ សារធាតុចិញ្ចឹមទាំងនេះអាចលើកកម្ពស់ដំណើរការធម្មតានៃសរីរាង្គផ្សេងៗក្នុងរាងកាយមនុស្ស ជាពិសេសភាពស៊ាំ ដូច្នេះការបន្ថែមកាល់ស្យូមតាមរយៈអាហារនេះគឺជាជម្រើសដ៏ឆ្លាតវៃ។Fresh Salmon Steak With A Variety Of Seafood And Herbs Stock Photo -  Download Image Now - iStock

៣.បន្លែបៃតង៖ បន្លែក៏អាចផ្តល់ជាតិកាល់ស្យូមដល់រាងកាយផងដែរ ជាពិសេសបន្លែស្លឹកបៃតង វាសម្បូរជាតិកាល់ស្យូមក្នុងអត្រាខ្ពស់ណាស់។ យោងតាមការណែនាំ មនុស្សពេញវ័យគួរទទួលទានបន្លែប្រហែល ៥០០g ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការកាល់ស្យូមរបស់រាងកាយ ហើយអាចទទួលបានជាតិកាល់ស្យូមក្នុង ១០០mg ក្នុង ១០០g នៃបន្លែបៃតង។CrossFit | Leafy Greens: The Ultimate Brain Food

៤.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិដូចជា Walnut, អាល់ម៉ុន, គ្រាប់ស្វាយចន្ទី, pistachios … ត្រូវបានកែច្នៃពីគ្រាប់ផ្លែឈើ ដែលមានរសជាតិឆ្ងាញ់ ហើយពួកវាក៏ជាអាហារសម្រន់ដល់ល្អសម្រាប់សុខភាពផងដែរ។ ពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលចាំបាច់សម្រាប់ជំនួយ ខួរក្បាល ជួយបំប៉ន និងបង្កើនការចងចាំ។ ជាពិសេស គ្រាប់ទាំងនេះក៏សម្បូរទៅដោយជាតិកាល់ស្យូមផងដែរ ដូច្នេះប្រសិនបើអ្នកចង់បន្ថែមជាតិកាល់ស្យូមដល់រាងកាយ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិមួយចំនួនក្នុងកម្រិតមធ្យមផងដែរ៕Seeds – Hybrid, Open Pollinated & Heirloom – T&T Seeds ប្រភព៖phuntoday.com