ឥណ្ឌាគឺជាប្រទេសដែលចម្រុះទៅដោយសាសានាខុសៗគ្នា ប្រទេសឥណ្ឌាតែងតែមានប្រពៃណីនិងទំនៀមទំលាប់ប្លែកៗជាច្រើន ដែលប្រទេសផ្សេងទៀតមិនមានដូច។ ដូច្នេះហើយខាងក្រោមនេះគឺជារឿងចម្លែកៗទាំង៤នៅក្នុងប្រទេសឥណ្ឌា ដែលមានដូចតទៅ៖

១.ព្រះមានចំនួន៣៣០លាន៖ នៅក្នុងប្រទេសឥណ្ឌា៨០%គឺគេជឿលើសាសនាហិណ្ឌូ ដែលសាសនានេះមានព្រះរហូតទៅដល់ជាង៣៣០លានអង្គនិងអទិទេព ។Belum Caves - Huge Buddha statue | Large buddha statue, Buddha statue,  Statue

២.បុរសដែលតមអាហាររយះពេល៨០ឆ្នាំ៖ Prahlad Jani គឺជាព្រះសង្ឃជនជាតិឥណ្ឌាម្នាក់ដែលបានអះអាងថាខ្លួនរស់នៅដោយគ្មានអាហារនិងទឹកតាំងពីឆ្នាំ១៩៤០មកម្លេះ ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍នៅក្នុងឆ្នាំ២០០៣រហូតដល់ឆ្នាំ២០១០ ហើយបានរកឃើញថាPrahlad Jani ពិតជាមានសុខភាពល្អដោយគ្មានអាហារនិងទឹក ក្នុងអំឡុងពេលសាកល្បងពិសោធន៍នោះពិតមែន។Yogi Prahlad Jani, Who Claimed to Survive Without Food or Water For 76  Years, Dies at 90 in Gujarat | India.com

៣.ជញ្ចៀនរៀបការពាក់នៅម្រាមជើង៖ នៅប្រទេសឥណ្ឌាគេជឿថាការពាក់ជញ្ចៀនរៀបការនៅម្រាមជើង គឺធ្វើឱ្យកូនក្រមុំមានសុខភាពល្អនិងឆាប់មានផ្ទៃពោះ ។Pin on Indian Wedding Ceremonies

៤.ធម្មយាត្រា១៣០លាននាក់៖ នេះគឺជាព្រឹត្តិការណ៍សាសនាហិណ្ឌូដ៏ធំជាងគេលើលោក ជនជាតិឥណ្ឌាជឿថាការរៀបចំពិធីនេះអាចមើលឃើញអទិទេពទាំងអស់នៅលើមេឃ ហើយនិងទទួលបានការប្រទានពរពីព្រះជាម្ចាស់ផ្ទាល់បានទៀតផង។ ដែលកម្មវិធីនេះប្រារព្ធរយះពេល១២ឆ្នាំមួយដង នៅថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី ១៤ ខែមិនា ដែលមានមនុស្សចូលរួមជាង១០០លាននាក់៕