ពិតណាស់តុក្កតាគឺពេញនិយមខ្លាំងណាស់សម្រាប់កុមារៗ តុក្កតាមានមុខមាត់ស្អាតបាតគួរឱ្យស្រឡាញ់ដែលមិនថាមនុស្សពេញវ័យឬក៏កុមារៗនោះទេគឺគេតែងតែចូលចិត្តវា។ ប៉ុន្តែមានតុក្កតាចំនួន៥ដែលគេជឿថាមានវិញ្ញាណខ្មោចចូលសណ្ឋិត ហើយតុក្កតាខ្មោចទាំងនោះ ក៏មានគេយកទៅនិពន្ធជាខ្សែភាពយន្តបែបរន្ធត់ផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាតុក្កតាខ្មោចទាំង៥ដែលល្បីថាលងសាហាវ ដែលមានដូចជា៖

១.Mercy ៖ Mercy ត្រូវបានគេដឹងថាជាតុក្កតាដែលមានវិញ្ញាណខ្មោចក្មេងស្រីចូលសណ្ឋិត ដែលតុក្កតានេះតែងតែបន្លាស់ទីដោយខ្លួនឯង នៅពេលយប់ម្ចាស់តុក្កតានេះតែងតែឮវាថ្ងូរយំតិចៗ ហើយអ្វីដែលគួរឱ្យខ្លាចនោះគឺថាទូរទស្សន៍ចេះប្តូរប៉ុស្តិ៍ដោយខ្លួនឯងនៅពេលដែលតុក្កតានេះនៅជិត ។Meet 8 Haunted Dolls. Their History Will Not Let You Sleep Tonight - RVCJ  Media

២.Caroline៖ តុក្កតានេះត្រូវបានគេដឹងថាមានវិញ្ញាណខ្មោចបីនាក់ចូលសណ្ឋិត ដែលខ្មោចទាំងនេះតែងតែនិយាយដណ្តើមគ្នាធ្វើជាម្ចាស់តុក្កតានេះ ជាពិសេសបើសិនជាអ្នកយកតុក្កតានេះដាក់ក្បែរខ្លួន ច្បាស់ណាស់អ្នកប្រាកដជាឮសំឡេងខ្សឹបៗដ៏គួរឱ្យខ្លាចនៅក្បែរត្រចៀករបស់អ្នក។Haunted' Annabelle doll to be on display at Mohegan Sun

៣.Annabelle៖ គឺជាតុក្កតាដែលត្រូវបានគេយកទៅផលិតក្នុងភាពយន្តរន្ធត់ ។ ទោះជាយ៉ាងណាក៏ដោយតុក្កតានេះត្រូវបានអ្នកជំនាញហាមឃាត់មិនឱ្យមនុស្សចូលទៅជិតវាទេ ព្រោះវាអាចធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាចនៅពេលដែលយើងសំឡឹងមើលមុខវា។Annabelle movie review & film summary (2014) | Roger Ebert

៤.Peggy៖ គេជឿថាតុក្កតានេះមានវិញ្ញាណផ្លូវងងឹតចូលសណ្ឋិត ដែលអាចបង្កឱ្យមនុស្សមានគ្រោះថ្នាក់ដោយសារវាបាន។No photo description available.

៥.Mandy៖ ត្រូវបានគេដឹងថាតុក្កតានេះផលិតឡើងតាំងពីឆ្នាំ១៩១០មកម្លេះ។ ដើមហេតុដំបូងគឺម្ចាស់តុក្កតានេះតែងតែឮសំឡេងមនុស្សយំជារៀងរាល់យប់ ក្រោយមកម្ចាស់តុក្កតានេះក៏សម្រេចចិត្តយកតុក្កតានេះទៅអោយសារៈមន្ទីមួយក្នុងប្រទេសកាណាដារហូតដល់ពេលបច្ចុប្បន្ន៕Horror Movie Review: Mandy the Haunted Doll (2018) - GAMES, BRRRAAAINS & A  HEAD-BANGING LIFE