ក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីពេលថ្មីៗនេះ ម្ចាស់ពានទាំង៥រួមមាន លោក នី រតនា កញ្ញា, ឈិន ម៉ានិច្ច លោក គ្រី ថៃពៅ លោក ចាន់ សុបញ្ញា និង លោក សួរ វិចិត្រ បានបកស្រាយបទចម្រៀងរួមគ្នា ប៉ុន្តែការបកស្រាយរបស់អ្នកទាំង៥ ត្រូវបានអ្នកលេងបណ្តាញសង្គម TikTok លើកឡើងថា ម្ចាស់ពានដណ្តើមគ្នាច្រៀង និងសហការគ្នាមិនបានល្អ។

គេសង្កេតឃើញថា ម្ចាស់ពាននៅក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស មានជាច្រើនរូបហើយម្ចាស់ពានក៏កម្រនឹងប៉ះគ្នានៅក្នុងកម្មវិធីប្រគំតន្រ្តីតែមួយណាស់។ ទោះយ៉ាងណា កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីមួយបានធ្វើឱ្យម្ចាស់ពានទាំង៥ រួមមានម្ចាស់ពាន Cambodian Idol ៣រដូវកាល មានលោក នី រតនា កញ្ញា, ឈិន ម៉ានិច្ច លោក គ្រី ថៃពៅ តារាចម្រៀង ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia និងម្ចាស់ពាន Beat the best សួរ វិចិត្របានប៉ះគ្នាជាលើកដំបូង។

ចុងកម្មវិធីនៃការប្រគំតន្រ្តី អ្នកទាំង៥ បានបកស្រាយបទចម្រៀងរួមគ្នាមានចំណងជើងថា «រយលានសង្ឃឹម» ដែលជាបទរបស់រៀមច្បងរួមទ្រនំ តែការបកស្រាយរបស់ពួកគេត្រូវអ្នកលេងបណ្តាញសង្គម TikTok លើកឡើងថា ម្ចាស់ពានដណ្តើមគ្នាច្រៀង និងមិនចេះសហការគ្នា ចែកឃ្លាច្រៀងឱ្យច្បាស់។

អ្នកលេង TikTok បានចូលទៅខំមិនថា «ចែកវគ្គច្រៀងអត់ដាច់ពីគ្នា លោក នី រតនា ស្ទើរតែមិនបានច្រៀង» , «អត់ស៊ីសង្វាក់គ្នាសោះ», «ចែកប៉ារូល គ្នាអត់ដាច់» អ្នកខ្លះទៀតថា «ច្រៀងគ្មានភាពសហការគ្នាសោះ», «តារាអី ដណ្តើមគ្នាដូចអត់បានច្រៀង», «ចែកគ្នាអត់ដាច់» «ច្រៀងច្រើនគ្នា ត្រូវតែច្បាស់កន្លែងចូល»…។ បន្ថែមពីលើនេះ អ្នកមួយចំនួនបានលើកឡើងទៀតថា ម្ចាស់ពានដទៃហាក់់ដណ្តើមឃ្លាច្រៀងរបស់ លោក នី រតនា ទើបធ្វើឱ្យមានភាពរអាក់រអ៊ួល និងអាចមកពីអ្នកទាំង៥មិនបានហាត់សមគ្នាជាមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6wPhtZ6d-sMAqcaStoAx8_ZspEVIn66miL-EgX_P8F_QL6EuX3M8wKstFPirxGJ2VcPvMfajdI4T21ESUOdF4nKWYYY6nN7lH8sabsx5_xfmQ13e16np1NyqlKUJLsgjTCNsb0iFukfqkrsW_jruiEFerhedXfPfCHXp2vOKqZ4hhlO7WEqZL6ZxY/s1166/photo_2023-03-25_11-19-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnWzrnMXfILdCh6jNiTPaqv59LIzAblZoEc31edmDYq8bsDLX5wYvyToUj_H6wm2FAuu5D5NJHjVS3QX6V_EL11uFh6VZmFmQ2KruCWf2F9FNmO2aC1z7nHbSdd9Y2JSIS4m5AQrntxxzwJXx9ZCLlrXIVcAVGB5E1QT-Y52J82n4j36Yq1oTg40r/s1080/photo_2023-03-25_11-19-49.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23V2fLItpYeIUiE0TVf7tq9JjjGLjttsECz3IHMZ_VkIZmyZvFh-wceowHwHimnNV7mFVn4kKrTtQxsCxT92VXCPwtepdd95fUcYmw_M9F9ckfRFSn9uTHwgq_wNEOI_BOCrqXqxwn_MbYPTabi5IXvhkWiTuUCZVGFWrvq2tmOnwIE2r78kKY19A/s1080/photo_2023-03-25_11-20-10.jpg

@longhe181

#រយលានសង្ឃឹម #នីរតនា #ឈិនម៉ានិច្ច #គ្រីថៃពៅ #ចាន់សុបញ្ញា #សួវិចិត្រ #ខនសឺត #ហង្សមាស #concert #រស្មីហង្សមាស🎬❤️ #cambodia #កម្សាន្តអារម្មណ៍ #longheng🧸❤️ #ឡុងហេង😜🤩 #ចំរើនឡុងហេង🍎☃️ #ឡុងហេងចំរើន♥️ #longhengឡុងហេង

♬ original sound – LONGHENG✨💫🇰🇭 – LONGHENG✨💫🇰🇭