Home Blog Page 1787

ការណែនាំអំពីការបញ្ចៀសចរាចរ អំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស

0

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាដោះស្រាយការកកស្ទះចរាចរណ៍ នៅការដា្ឋនសាងសង់ស្ពានអាកាសព្រះមុនីវង្ស។

បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មក ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន ធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖

ការធ្វើដំណើរចូលរាជធានីភ្នំពេញ៖

  • រថយន្តធន់ធ្ងន់ត្រូវបង្វែរទិស តាមផ្លូវថៃហ្គ័រ
  • ចំពោះបងប្អូនដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ក៏ត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ
  • ចំពោះបងប្អូនដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ សូមបង្វែរទិសតាមផ្លូវ៣០ម៉ែត្រ និង៦០ម៉ែត្រ

ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ៖

  • ចំពោះបងប្អូនដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ សូមបង្វែរទិសតាមលេខ៣៨៨ តាមផ្លូវ២៧១ និង៣៧១ ដោយចេញតាមផ្លូវ៣០ម៉ែត្រ និង៦០ម៉ែត្រវិញ
  • ចំពោះបងប្អូនដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ សូមបង្វែរទិសតាមមហាវិថីព្រះនរោត្តម ហើយឡើងតាមស្ពានងអាកាសក្បាលថ្នល់ រួចបត់ត្រឡប់ក្រោយតាមស្ពានអាកាសព្រះមុនីវង្ស ឬធ្វើដំណើរតាមស្រឡាងតាមកោះពេជ្យ៕May be an image of textMay be an image of text

 

ឡាវនឹងសាងសង់រោងចក្រអគ្គិសនីថាមពលខ្យល់ធំបំផុតនៅអាស៊ាន

0

ប្រទេសឡាវ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន Monsoon Wind Power បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាង៦៩២លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអគ្គិសនីពីថាមពលខ្យល់ដ៏ធំបំផុតនៅតំបន់អាស៊ាន និងជារោងចក្រដំបូងគេនៅប្រទេសឡាវផងដែរ ។

រោងចក្រនេះនឹងដំឡើងកង្ហារខ្យល់ចំនួន១៣៣ ដែលមានកម្លាំងផលិតស្មើ៦០០មេហ្គាវ៉ាត់ ។ គេនឹងសាងសង់រោងចក្រនេះឡើងនៅភាគខាងត្បូងប្រទេសឡាវ ហើយអគ្គិសនីដែលផលិតបាននឹងត្រូវបញ្ជូនទៅលក់ឱ្យអគ្គិសនីប្រទេសវៀតណាម ។BCPG eager to build Asean's largest wind farm in Laos

គេចាត់ទុកថា ប្រភពផ្គត់ផ្គង់អគ្គិសនីឆ្លងកាត់ព្រំដែន គឺជាបង្អែករឹងមាំមួយសម្រាប់ការលូតលាស់សេដ្ឋកិច្ចរបស់ឡាវ ដោយសារការប្រើប្រាស់ប្រយោជន៍ពីធនធានខ្យល់ក្នុងប្រទេស ខណៈប្រទេសឡាវមានទីតាំងមិនជាប់សមុទ្រ ប៉ុន្តែឡាវអាចបង្កើតបានថាមពលជាច្រើន ។ លើសពីនេះ ឡាវក៏បានផលិតថាមពលវារីអគ្គិសនីផងដែរ ។

តាមសេចក្តីរាយការណ៍របស់ ADB បញ្ជាក់ថា គម្រោងនេះនឹងជួយជំរុញការកាត់បន្ថយកាបូន និងកំណើនរុក្ខជាតិបៃតងគួរឱ្យកត់សម្គាល់ ។ លើសពីនេះ វានឹងជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងតិចជាង៧៤៨តោនក្នុង១ឆ្នាំ ។ ADB បន្តថា ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រឈមនឹងការខ្វះខាតប្រាក់វិនិយោគលើអាកាសធាតុ ដូច្នេះ គេចាត់ទុកថា វាចាំបាច់សម្រាប់ការឆ្ពោះទៅកាន់ការលូតលាស់របស់រុក្ខជាតិបៃតង ។Laos to provide Vietnam power from Mitsubishi-built wind farm - Vietnam  Insider

ក្រៅពីនេះ ប្រាក់វិនិយោគពី ADB និងប្រទេសជាមិត្ត នឹងជួយដោះស្រាយប្រភពថាមពលខ្យល់ដែលមិនទាន់បានប្រើប្រាស់របស់ឡាវ ។ ម្យ៉ាងទៀត វាក៏ជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរទៅជាថាមពលស្អាត និងកំណើនរុក្ខជាតិបៃតង ដែលនឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចឡាវប្រកបដោយនិរន្តរភាព ៕

ប្រភព ៖ AEC connect

ភ្ញៀវទេសចរចិនលើកឡើងពីការចំណាយប្រាក់ច្រើនពេលមកលេងថៃ

0

ប្រទេសចិន ៖ សារព័ត៌មានអនឡាញល្បីមួយនៅប្រទេសចិនឈ្មោះ Weibo បានចុះផ្សាយពីភ្ញៀវទេសចរចិនជាច្រើននាក់បានបញ្ចេញមតិអំពីការធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃថា ពួកគេត្រូវចំណាយប្រាក់ច្រើនទៅលើម្ហូបអាហារ និងការស្នាក់នៅ ។ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Sina Hotspot ក្នុងនោះមាននារីម្នាក់ឈ្មោះ Wang Xin បញ្ចេញមតិថា ពេលនាងមកលេងប្រទេសថៃកាលពីមុន ទឹកផ្លែឈើក្រឡុកលក់នៅតាមផ្លូវនៅក្រុងបាងកក ១កែវតម្លៃពី១០បាត-២០បាត ឬគិតជាប្រាក់យន់ ១កែវតម្លៃពី២យន់-៤យន់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ១កែវតម្លៃ៦០បាត (ស្មើ១២យន់) គឺតម្លៃបានកើនឡើងដល់ទៅ៣ដង ។Thailand welcomes 1st group of Chinese tourists after China's optimized  COVID-19 strategy-Xinhua

នារីឈ្មោះ Wang Xin បន្តទៀតថា រីឯថ្លៃចាយវាយនៅតាមមាត់សមុទ្រប្រទេសថៃវិញ បានកើនឡើងរហូតដល់ទៅ២ដងឯណោះ ដោយកាលពីមុន នាងធ្លាប់ជួលទូកចេញទៅសមុទ្រ គឺមានតម្លៃត្រឹមតែ៦ពាន់យន់ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៣នេះ តម្លៃជួលទូកចេញទៅសមុទ្រកើនឡើងរហូតដល់២ម៉ឺនយន់ ។Thailand Travel Rules: Thailand reintroduces entry rules for foreign  travellers as China reopens borders | Times of India Travel

នារីទេសចរណ៍ចិនរូបនេះបន្ថែមថា ពេលនេះ ការចំណាយលើសេវាកម្មនានាសម្រាប់មកកម្សាន្តនៅប្រទេសថៃ គឺថ្លៃជាងកាលពីមុនឆ្ងាយណាស់ មិនថាម្ហូបអាហារតាមផ្លូវ ឬសេវាកម្មផ្សេងៗ ហើយបើថៃមិនគិតគូរពីតម្លៃសេវាកម្មទាំងនេះឡើងវិញទេ នាងនឹងកាត់បន្ថយការធ្វើដំណើរមកទីនេះ ហើយនាងនឹងទៅលេងប្រទេសផ្សេងវិញ ។Confusion reigns over health rules for Chinese arrivals in Thailand -  Pattaya Mail

ការបញ្ចេញមតិរបស់នារីឈ្មោះ Wang Xin បានធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសចិន ហើយបើតាមសារព័ត៌មានអនឡាញល្បីនៅចិនឈ្មោះ Weibo បាននិយាយថា មានពលរដ្ឋចិនចូលមកអានការបញ្ចេញមតិខាងលើនេះជាង១០០លាន views ឯណោះ ហើយពួកគេបានបញ្ចេញយោបល់ជាច្រើនអំពីការមកកម្សាន្តនៅប្រទេសថៃថា មានតម្លៃថ្លៃខ្លាំង ដូចគ្នានឹងការធ្វើដំណើរទៅលេងទីក្រុងលំដាប់ទី១ និងទី២ នៅប្រទេសចិនដែរ ៕Thailand welcomes the return of Chinese tourists | South China Morning Post ប្រភព ៖ BTimes

រឿងរ៉ាវអាថ៌កំបាំងដ៏គួរឱ្យចាប់អារម្មណ៍ របស់អាគារលើភ្នំបូកគោ

0

សណ្ឋាគារនិងជាកាស៊ីណូ ដ៏ចំណាស់មួយនៅលើភ្នំបូកគោ ដែលមានអាយុកាលជាង១០០ឆ្នាំ ស្ថិតនៅក្នុងទឹកដីខេត្តកំពត នៅក្នុងប្រទេសកម្ពុជា មានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលមនុស្សភាគច្រើនកម្រនឹងបានដឹង។

សណ្ឋាគារនេះត្រូវបានដាក់សម្ពោធនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥ សម្រាប់បម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្ស បន្ទាប់មកសណ្ឋាគារនេះក៏ត្រូវបានគេទុកចោលតែម្ដង។ នៅដើមឆ្នាំ១៩៦២ ព្រះករុណាព្រះបាទនរោត្តមសីហនុ បានកសាងឡើងវិញដើម្បីបម្រើជូនមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយវាក៏ជាកន្លែងវិស្សមកាលដែលព្រះករុណាព្រះបាទនរោត្តមសីហនុទ្រង់សព្វព្រះរាជហរទ័យជាទីបំផុតផងដែរ ។

ផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃសណ្ឋាគារនេះ យកតាមលំនាំរចនាបទប្រទេសអ៊ីតាលី។បើនិយាយពីផ្នែកខាងក្នុងមានចាក់សសរធំៗ និងជណ្ដើរថ្មើរជើងបត់បែនគួរឲ្យចាប់អារម្មណ៍ជាទីបំផុត នៅក្នុងនោះមាន៣៦បន្ទប់ និងមានភោជនីយដ្ឋានប្រណីតចំនួន២។

ក៏ប៉ុន្តែក្រោយមក សណ្ឋាគារនិងជាកាស៊ីណូនេះត្រូវបានគេបោះបង់ចោលក្នុងឆ្នាំ១៩៤០និងឆ្នាំ១៩៧២ ដោយសារតែភ្លើងសង្រា្គម៕

វត្ថុបុរាណខ្មែរមានតម្លៃដ៏អស្ចារ្យដែលត្រូវបានគេលួចនាំចេញខុសច្បាប់ ពេលនេះបានត្រឡប់មកដល់មាតុភូមិវិញ

0

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។May be an image of 8 people, people standing and indoor

វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។May be an image of 3 people and people standing

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ថា ពិធីនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏ឧត្ដុង្គឧត្ដម មិនមែនមានតែសម្រាប់ប្រជាជនកម្ពុជាដែលជាម្ចាស់ដើមពិតប្រាកដ នៃសម្បត្តិវប្បធម៌ទាំងនោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឲ្យឃើញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានា រួមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម និងការចរាចរជួញដូរខុសច្បាប់ នៃសម្បត្ដិវប្បធម៌ ជាឧត្ដមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល៕May be an image of 2 peopleMay be an image of 2 people, sculpture and indoorMay be an image of indoorNo photo description available.May be an image of jewelryNo photo description available.May be an image of jewelry

 

 

អត្ថប្រយោជន៍សុខភាពទាំង ៩យ៉ាងរបស់ទឹកខ្មេះប៉ោម

0

តាមទស្សនះរបស់ប្រទេសជប៉ុន ទឹកខ្មេះប៉ោមគឺជាគ្រឿងទេសដែលប្រជាជនជប៉ុនចូលចិត្តប្រើប្រាស់ក្នុងការចម្អិនអាហារ រើសបន្លែ រក្សាទុកអាហារ និងប្រើប្រាស់ជាភេសជ្ជៈ ក្នុងជីវិតប្រចាំថ្ងៃ។ តោះដូច្នេះហើយចូលរួមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកខ្មេះប៉ោមដូចតទៅ៖

១.ធ្វើអោយចរន្តឈាមរត់បានល្អ៖ អាស៊ីតក្រូចឆ្មាមានតួនាទីការពារការកកឈាម និងធ្វើឱ្យឈាមរត់បានស្រួល លើសពីនេះ អាស៊ីតអាសេទិកត្រូវបានបំប្លែងទៅជាអាឌីណូស៊ីនក្នុងរាងកាយ ដែលជួយកាត់បន្ថយសម្ពាធឈាម អាស៊ីតអាមីណូជាច្រើននៅក្នុងទឹកខ្មេះប៉ោមក៏ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ផងដែរ លទ្ធផលជួយការពារជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង។
២.កាត់បន្ថយភាពចាស់៖ មាតិកាខ្ពស់នៃក្រូចឆ្មានៅក្នុងទឹកខ្មេះប៉ោមជួយការពារអុកស៊ីតកម្មដែលបណ្តាលឱ្យរ៉ាឌីកាល់សេរីនៅក្នុងខ្លួន ដូច្នេះហើយអ្នកដែលទទួលទានជាប្រចាំនឹងមានសម្រស់ក្មេងជាងវ័យ ហើយមានសុខភាពល្អ។ទឹកខ្មេះ​ប៉ោមល្អ ចំពោះ​សុខភាព​និង​សម្ផស្ស​៣.កាត់បន្ថយការទល់លាមកនិងការពារពោះវៀន៖ ទឹកខ្មេះប៉ោមដែលមានជាតិ fermented នឹងជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ និងជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានពេញលេញ វាក៏ជួយជំរុញចលនាពោះវៀនអោយបានល្អនិងអាចជួយការពារការទល់លាមកផងដែរ។
៤.ធ្វើអោយស្បែកមានសុខភាពល្អ៖ អាស៊ីតអាមីណូជាច្រើននៅក្នុងទឹកខ្មេះប៉ោមនឹងជំរុញការរំលាយអាហារថាមពលស្បែករបស់អ្នក ជួយស្តារស្ថានភាពឡើងវិញបន្ទាប់ពីការបន្តកោសិកាស្បែក។
៥.ជួយសម្រកទម្ងន់៖ អាស៊ីតអាសេទិកនៅក្នុងទឹកខ្មេះប៉ោមមានប្រសិទ្ធភាពកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយ និងពន្លឿនការបំប្លែងជាតិខ្លាញ់ដែលប្រមូលផ្តុំក្នុងរាងកាយទៅជាថាមពល លើសពីនេះ អាស៊ីតអាមីណូនៅក្នុងទឹកក្រូចនឹងជួយជំរុញការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។ត្រាំជើងក្នុងទឹកខ្មេះប៉ោម (Apple Cider Vinegar) អាចជួយបានច្រើនយ៉ាងនេះ...! -  Khmerload៦.ពង្រឹងមុខងារថ្លើម៖ អាស៊ីតអាមីណូសំខាន់ៗចំនួន ៨ នៅក្នុងទឹកខ្មេះប៉ោមដែលរាងកាយអាចធ្វើការផលិតដោយខ្លួនឯងបាន វានឹងពង្រឹងមុខងារថ្លើមកាន់តែល្អប្រសើរជាងមុន។
៧.បំបាត់ភាពអស់កម្លាំង៖ ទាំងអាស៊ីតអាមីណូ និងអាស៊ីតក្រូចឆ្មានៅក្នុងទឹកខ្មេះប៉ោម គឺល្អសម្រាប់ពន្លឿនការធូរស្បើយពីការហត់នឿយកំដៅ ឬការងារលើសទម្ងន់។
៨.ពង្រឹងឆ្អឹង៖ ទឹកខ្មេះប៉ោមដែលមានជាតិ fermented នឹងជួយកែលម្អការស្រូបយកជាតិកាល់ស្យូមទៅក្នុងរាងកាយ ការផឹក ឬទទួលទានទឹកខ្មេះប៉ោមរួមជាមួយអាហារសម្បូរវីតាមីន D ដូចជាផ្សិត និងត្រីតូចៗ នឹងជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមបានល្អប្រសើរ។
៩.កាត់បន្ថយជាតិស្ករដែលលើសនៅក្នុងរាងកាយ៖ ទឹកខ្មេះប៉ោមជាតិ fermented មានប្រសិទ្ធិភាពពន្យឺតការកើនឡើងនៃជាតិស្ករក្នុងឈាមបន្ទាប់ពីអាហាររួច វាជួយការពារជំងឺទឹកនោមផ្អែមផងដែរ៕ ប្រភព៖ sanook

ប្រទេសថៃអះអាងថា ចិនចម្លងអង្ករផ្កាម្លិះរបស់ខ្លួន

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៧ ខែមីនា អ្នកនាង Manatnit Jirawat អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស បានថ្លែងថា ករណីមានព័ត៌មានរោងចក្រអង្ករនៅប្រទេសចិនបានបន្លំអង្ករផ្កាម្លិះរបស់ថៃ ដោយពួកគេបានដាំដុះស្រូវនៅប្រទេសចិន ហើយដាក់បញ្ចូលសារធាតុឱ្យអង្ករមានក្លិនក្រអូបដូចគ្នានឹងអង្ករផ្កាម្លិះរបស់ថៃនោះ គឺមិនពាក់ព័ន្ធនឹងប្រទេសថៃទេ ។ រោងចក្រនេះត្រូវបានគេបញ្ជាឱ្យបិទហើយ ដោយសាររោងចក្រនេះធ្វើខុសច្បាប់ ស្តីពីសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន ដែលចិនបានកំណត់ថា អង្ករជាផលិតផលមួយប្រភេទមិនអនុញ្ញាតឱ្យប្រើប្រាស់សារធាតុបន្ថែម ។Thai rice exports rising to fill global food gaps

អ្នកនាង Manatnit Jirawat ថ្លែងថា អគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃ បានទំនាក់ទំនងទៅកាន់ការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងប៉េកាំង និងការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងសៀងហៃ ឱ្យតាមដានព័ត៌មានពីការក្លែងបន្លំស្លាកសញ្ញាអង្ករផ្កាម្លិះថៃ ហើយតើវាអាចប៉ះពាល់ដល់អង្ករថៃនៅលើទីផ្សារចិនឬអត់ ។ លើសពីនេះ ខាងអគ្គនាយកដ្ឋានក៏បានពិភាក្សាជាមួយភ្នាក់ងាររដ្ឋាភិបាលចិនឱ្យតាមដាន និងការពារកុំឱ្យមានការក្លែងបន្លំអង្ករផ្កាម្លិះថៃនាថ្ងៃអនាគត ។ ជាដំបូង មានការជូនដំណឹងមកថា រដ្ឋាភិបាលចិននឹងដំណើរការតាមច្បាប់ជាមួយក្រុមហ៊ុនទាំងនោះ ប៉ុន្តែចិននៅមិនទាន់មានព័ត៌មានថា មានការក្លែងបន្លំស្លាកសញ្ញាអង្ករផ្កាម្លិះរបស់ថៃទេ ។Rice exports crosses the $2.5 billion mark for the first time in country's history - Economy.pk

អ្នកនាង Manatnit Jirawat បន្តថា ដើម្បីកសាងទំនុកចិត្តដល់អ្នកបរិភោគអង្ករផ្កាមិ្លះថៃនៅប្រទេសចិន អគ្គនាយកដ្ឋាននឹងសហការជាមួយការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងប៉េកាំង និងការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងសៀងហៃ ដើម្បីជំរុញការផ្សព្វផ្សាយស្លាកសញ្ញាការនាំចេញអង្ករផ្កាមិ្លះថៃដែលលក់នៅក្រៅប្រទេស តាមរយៈវែបសាយwww.thaihommaliricecertificationmark.dft.go.th ។ ការសហការគ្នារវាងប្រទេសថៃ និងចិន ក្នុងគោលបំណងបញ្ជាក់ពីប្រភពអង្កររបស់ថៃថា មានគុណភាពស្របតាមស្តង់ដារដែលក្រសួងពាណិជ្ជកម្មបានកំណត់ ដើម្បីឱ្យអតិថិជន ឬអ្នកនាំចូលអង្ករថៃនៅចិនអាចជ្រើសរើសទិញអង្ករផ្កាម្លិះថៃមានគុណភាពល្អ និងត្រឹមត្រូវបន្តទៀត ៕ ប្រភព ៖ khaosod

វៀតណាមត្រៀមសម្រួលទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានពន្លឿនការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ក្រោយពីរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីត-១៩ ដោយវៀតណាមមានគម្រោងសម្រួលទិដ្ឋាការលើចំណុចខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសរបស់ខ្លួនឡើងវិញ ។

សារព័ត៌មានបរទេសរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធនឹងវិស័យទេសចរណ៍បន្ធូរបន្ថយតម្រូវការទិដ្ឋាការមួយចំនួន ដើម្បីឱ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ក្រោយពីគេសង្កេតឃើញថា ឧបសគ្គធំបំផុតក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍របស់វៀតណាម គឺការលំបាកស្នើសុំទិដ្ឋាការទេសចរណ៍ ។25 Top Tourist Attractions in Vietnam (with Photos) - Touropia

កាលពីឆ្នាំ២០២២ កន្លងមក ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរចូលមកប្រទេសវៀតណាម គឺតិចជាង៣,៧លាននាក់ បើទោះជាម្ហូបអាហារវៀតណាមជាច្រើនមុខបានជាប់ចំណាត់ថ្នាក់លើពិភពលោក ហើយវៀតណាមមានឆ្នេរសមុទ្រស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដូចជា ឆ្នេរសមុទ្រហាឡុង ដែលអង្គការយូណេស្កូបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្តី ប៉ុន្តែភ្ញៀវទេសចរបរទេសនៅមានបញ្ហាក្នុងប្រទេសវៀតណាមដូចជា បង្គន់សាធារណៈមិនស្អាត និងធុំក្លិន ។Vietnam: From a quiet nation to one of the world's best tourist  destinations | Times of India Travel

កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាទៅកាន់គណៈរដ្ឋមន្ត្រីឱ្យដោះស្រាយគោលការណ៍ពិនិត្យលើជនបរទេសចូលប្រទេសវៀតណាម ដូចជា ស្នើឱ្យលើកលែងទិដ្ឋាការបន្ថែមទៀត បន្ថែមរយៈពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរបរទេស យកថ្លៃសេវាផ្សេងៗសមរម្យ និងពង្រីកការស្នើសុំទិដ្ឋាការតាមអេឡិចត្រូនិកផងដែរ ។10 Best Tourist Attractions In Vietnam You Have To See - Rainforest Cruises

នាយកដ្ឋានអន្តោប្រវេសន៍វៀតណាមបញ្ជាក់ថា វៀតណាមបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពី១៣ប្រទេស (ក្នុងនោះ១១ប្រទេសនៅអឺរ៉ុប និង២ប្រទេសនៅអាស៊ី) ដែលភ្ញៀវទេសចរមកពីប្រទេសទាំងនេះអាចស្នាក់នៅវៀតណាមបានរយៈពេល១៥ថ្ងៃ ។ ចំណែកភ្ញៀវទេសចរមកពី៩ប្រទេសក្នុងតំបន់អាស៊ានអាចស្នាក់នៅវៀតណាមរហូតដល់៣០ថ្ងៃ ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ។ បច្ចុប្បន្ន ប្រទេសវៀតណាមបានផ្តល់សេវាកម្មទិដ្ឋាការអេឡិចត្រូនិកទៅកាន់៨០ប្រទេស ។10 Best Tourist Attractions In Vietnam You Have To See - Rainforest Cruises

ក្រសួងទេសចរណ៍វៀតណាមឱ្យដឹងថា ការបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការនេះ គឺជាកូនសោរសំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យកាន់តែច្រើន ។ តាមការប្រជុំផ្នែកទេសចរណ៍រវាងរដ្ឋ និងផ្នែកឯកជន កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកបានស្នើឱ្យបន្ថែមរយៈពេលស្នាក់នៅដល់ភ្ញៀវទេសចររហូតដល់៤៥ថ្ងៃ ។20 Best Places to Visit in Vietnam - Popular Tourist Attractions in Vietnam

វៀតណាមបានដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសចំនួន៨លាននាក់នៅឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០១៩ ជាពេលមុនផ្ទុះជំងឺកូវីដ វៀតណាមរាយការណ៍ថា មានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសនេះចំនួន១៨លាននាក់ឯណោះ ៕ ប្រភព ៖ The standard wealth

តើមនុស្សគ្រប់វ័យទាំងអស់ត្រូវការកាល់ស្យូមប៉ុន្មាន?

0

កាល់ស្យូម គឺជាសមាសធាតុរ៉ែដល់សំខាន់នៅក្នុងឆ្អឹងនិងធ្មេញ លើសពីនេះទៅទៀតវាមានអត្ថប្រយោជន៍ច្រើនដល់រាងកាយផងដែរ។ ប៉ុន្តែនៅអាយុនីមួយៗរាងកាយរបស់យើងបានលូតលាស់ជាបន្តបន្ទាប់ ដូច្នេះហើយតើយើងត្រូវការកាល់ស្យូមប៉ុន្មានក្នុង១ថ្ងៃ?

១.ស្ត្រីមានផ្ទៃពោះ៖ អ្នកគួរតែទទួលបានជាតិកាល់ស្យូម ១៥០០មីលីក្រាមក្នុងមួយថ្ងៃ ដែលលើសពីមនុស្សធម្មតា ដោយសារតែសារធាតុរ៉ែបែបនេះត្រូវបានបញ្ជូនទៅកុមារសម្រាប់ការអភិវឌ្ឍនៃរចនាសម្ព័ន្ធរាងកាយរបស់ទារក។
២.កុមារភាព(អាយុ១-១០ឆ្នាំ)៖ គួរទទួលបានកាល់ស្យូម ៨០០ – ១០០០ មីលីក្រាមក្នុងមួយថ្ងៃ ប្រើសម្រាប់ពង្រឹងឆ្អឹង និងធ្មេញ និងផ្នែកផ្សេងៗទៀត ដើម្បីប្រើប្រាស់ជារចនាសម្ព័ន្ធនៃរាងកាយ។
៣.មនុស្សពេញវ័យ៖ អ្នកគួរតែទទួលបានជាតិកាល់ស្យូម ១៥០០មីលីក្រាមក្នុងមួយថ្ងៃ។
៤.ស្ត្រីបំបៅដោះ៖ គួរទទួលបានជាតិកាល់ស្យូម ១៥០០ – ២០០០ មីលីក្រាមក្នុងមួយថ្ងៃ។
៥.មនុស្សចាស់៖ គួរតែទទួលបានជាតិកាល់ស្យូម ១០០០-១៥០០ មីលីក្រាម / ថ្ងៃ ដែលលើសពីមនុស្សធម្មតា ព្រោះក្រោយអាយុជាង ៣០ឆ្នាំ រាងកាយនឹងស្រូបជាតិកាល់ស្យូមតិច បណ្តាលឱ្យមានបញ្ហាឆ្អឹង ព្រោះមិនបានទទួលជាតិកាល់ស្យូមគ្រប់គ្រាន់ និងធ្វើឱ្យឆ្អឹងផុយ prune និងមិនមានសុខភាពល្អ៕New review: comparison global calcium intake - FrieslandCampina  InstituteFrieslandCampina Institute ប្រភព៖ sanook

គន្លឹះ៥យ៉ាងក្នុងការសម្រកទម្ងន់មិនប៉ះពាល់សុខភាព

0

បើនិយាយពី ការសម្រកទម្ងន់ ពិតណាស់មានស្រីៗជាច្រើនចង់ទទួលបានលទ្ធផលយ៉ាងឆាប់រហ័ស។ ដោយសារតែការសម្រកទម្ងន់នេះវាចាំបាច់ណាស់ក្នុងការផ្លាស់ប្តូរអាកប្បកិរិយាជាច្រើនដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ប៉ុន្តែអ្នកត្រូវតែមានឆន្ទៈក្នុងការទទួលទានអាហារមួយចំនួន ហើយក៏ត្រូវបដិសេធមិនទទួលទានអាហារដែលអ្នកចូលចិត្តដែរ ជាពិសេសអ្នកក៏ត្រូវធ្វើលំហាត់ប្រាណផងដែរ។សុភាពនារីណាដែលចង់សម្រកទម្ងន់ ហើយចង់ឃើញលទ្ធផលឆាប់រហ័ស និងមិនប៉ះពាល់ដល់សុខភាពតោះមើលគន្លឹះទាំង 5 ខាងក្រោមនេះ៖

1. ញ៉ាំអាហារគ្រប់គ្រាន់សម្រាប់រាងកាយ
ហេតុអ្វីបានជាអ្នកធ្វើទារុណកម្មរាងកាយរបស់អ្នកដោយការអត់ឃ្លាន? នៅពេលទទួលទានអាហារគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់រាងកាយ វាក៏ជួយរួមចំណែកដល់លទ្ធផលសម្រកទម្ងន់លឿន នឹងមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរាងកាយយើងផងដែរ។ ដើម្បីឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមពេញលេញដែលរាងកាយត្រូវការ ការតមអាហារមិនត្រូវបានណែនាំទេព្រោះវានឹងធ្វើឱ្យរាងកាយចូលទៅក្នុងស្ថានភាពកង្វះកាឡូរី និងធ្វើឱ្យដំណើរការមេតាបូលីសថយចុះផងដែរ។ ដូច្នេះអ្នកត្រូវតែញាំអាហារឱ្យបានគ្រប់គ្រាន់ទៅតាមបរិមាណដែលបានកំនត់ ព្រមទាំងប្រូតេអ៊ីន និងខ្លាញ់ល្អទៀតផង។The Timing of Your Meals Can Affect Weight Loss, Says Science2. បង្កើនការទទួលទានប្រូតេអ៊ីន
ក្រៅពីត្រូវញ៉ាំអាហារឲ្យបានច្រើនមុខហើយមិនឃ្លាន។ ក្នុងអំឡុងពេលនៃការសម្រកទម្ងន់យើងគួរបង្កើនបរិមាណអាហារប្រូតេអ៊ីនផងដែរ។ ដោយសារតែប្រូតេអ៊ីនបង្កើនកម្រិតអរម៉ូន satiety និងជួយកាត់បន្ថយចំណង់អាហារ ជំរុញការរំលាយអាហារ ជំរុញការដុតខ្លាញ់ និងជួយកសាងសាច់ដុំផងដែរ។How Much Protein Should I Eat?" Determine Your Optimal Protein Intake –  Transparent Labs3. គេងឱ្យបានគ្រប់គ្រាន់
ដើម្បីស្រកទម្ងន់ឱ្យបានឆាប់រហ័ស យើងក៏ត្រូវតែផ្តោតលើការគេងឱ្យបានគ្រប់គ្រាន់ផងដែរ។ ដោយសារតែនៅពេលដែលរាងកាយទទួលបានការសម្រាកមិនគ្រប់គ្រាន់ ឬគេងតិចជាង 5 ម៉ោងនឹងបង្កើនឱកាសនៃការឡើងទម្ងន់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះវាក៏បង្កើនហានិភ័យដែលរាងកាយប្រមូលផ្តុំជាតិខ្លាញ់កាន់តែច្រើន។ ការគេងមិនគ្រប់គ្រាន់ ឬសម្រាកមិនគ្រប់គ្រាន់ នឹងជំរុញអរម៉ូនស្ត្រេសនេះនឹងនាំឱ្យមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយក៏ដូចជាការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយ និងធ្វើឱ្យឡើងទម្ងន់ទៅតាមនោះដែរEat well to sleep well4. លំហាត់ប្រាណស្រាល
ជាការពិតណាស់ លំហាត់ប្រាណនៅតែសំខាន់ ដើម្បីឃើញលទ្ធផលយ៉ាងឆាប់រហ័ស។ ប៉ុន្តែនេះមិនមែនមានន័យថាការធ្វើលំហាត់ប្រាណឱ្យខ្លាំង ឬធ្វើវាឱ្យបានច្រើននោះទេ។ ការធ្វើលំហាត់ប្រាណស្រាលៗប្រហែល 5-7 នាទីក្នុងមួយដង ប្រហែល 5 ដងក្នុង 1 ថ្ងៃ ទម្រង់នៃការហាត់ប្រាណគឺងាយស្រួលដូចជា ដើរ បោសផ្ទះ រត់ ជិះកង់ជាដើម វិធីសាស្ត្រទាំងនេះសុទ្ធតែជួយដុតបំផ្លាញជាតិខ្លាញ់ផងដែរ។Covid Risk In Gym Air: Exercise Spreads Aerosol Particles5. កាត់បន្ថយបរិមាណផ្អែម
ការញ៉ាំបង្អែមមានឱកាសឡើងទម្ងន់ខ្ពស់ណាស់។ ដូច្នេះហើយបើចង់ស្រកទម្ងន់លឿនគួរណែនាំស្រីៗឱ្យកាត់បន្ថយការញ៉ាំផ្អែម។ សូមបញ្ជាក់ថា ការកាត់បន្ថយគឺមិនត្រូវបានតមឡើយ គ្រាន់តែបន្ថយជាតិផ្អែមបន្តិចម្តងៗ ព្រោះមិនថាយ៉ាងណា រាងកាយនៅតែត្រូវការជាតិស្ករ។ ប៉ុន្តែប្រសិនបើរាងកាយទទួលបានជាតិស្ករច្រើនពេក មានឱកាសដែលនឹងមានជាតិខ្លាញ់ច្រើន និងធ្វើឱ្យរាងកាយធាត់។Foods to avoid Stock Photos, Royalty Free Foods to avoid Images |  Depositphotos

សរុបមកគន្លឹះ 5 យ៉ាងក្នុងការសម្រកទម្ងន់ ឃើញលទ្ធផលឆាប់រហ័ស និងមិនប៉ះពាល់ដល់សុខភាព ដែលពួកយើងបានចែករំលែកដល់មិត្តនារីៗ អាចយកវាទៅព្យាយាមធ្វើតាម ខ្ញុំសង្ឃឹមថាអ្នកចូលចិត្ត ហើយអនុវត្តទាំងអស់គ្នា៕