ប្រទេសថៃ ៖ នៅថ្ងៃទី១៧ ខែមីនា អ្នកនាង Manatnit Jirawat អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស បានថ្លែងថា ករណីមានព័ត៌មានរោងចក្រអង្ករនៅប្រទេសចិនបានបន្លំអង្ករផ្កាម្លិះរបស់ថៃ ដោយពួកគេបានដាំដុះស្រូវនៅប្រទេសចិន ហើយដាក់បញ្ចូលសារធាតុឱ្យអង្ករមានក្លិនក្រអូបដូចគ្នានឹងអង្ករផ្កាម្លិះរបស់ថៃនោះ គឺមិនពាក់ព័ន្ធនឹងប្រទេសថៃទេ ។ រោងចក្រនេះត្រូវបានគេបញ្ជាឱ្យបិទហើយ ដោយសាររោងចក្រនេះធ្វើខុសច្បាប់ ស្តីពីសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន ដែលចិនបានកំណត់ថា អង្ករជាផលិតផលមួយប្រភេទមិនអនុញ្ញាតឱ្យប្រើប្រាស់សារធាតុបន្ថែម ។Thai rice exports rising to fill global food gaps

អ្នកនាង Manatnit Jirawat ថ្លែងថា អគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃ បានទំនាក់ទំនងទៅកាន់ការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងប៉េកាំង និងការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងសៀងហៃ ឱ្យតាមដានព័ត៌មានពីការក្លែងបន្លំស្លាកសញ្ញាអង្ករផ្កាម្លិះថៃ ហើយតើវាអាចប៉ះពាល់ដល់អង្ករថៃនៅលើទីផ្សារចិនឬអត់ ។ លើសពីនេះ ខាងអគ្គនាយកដ្ឋានក៏បានពិភាក្សាជាមួយភ្នាក់ងាររដ្ឋាភិបាលចិនឱ្យតាមដាន និងការពារកុំឱ្យមានការក្លែងបន្លំអង្ករផ្កាម្លិះថៃនាថ្ងៃអនាគត ។ ជាដំបូង មានការជូនដំណឹងមកថា រដ្ឋាភិបាលចិននឹងដំណើរការតាមច្បាប់ជាមួយក្រុមហ៊ុនទាំងនោះ ប៉ុន្តែចិននៅមិនទាន់មានព័ត៌មានថា មានការក្លែងបន្លំស្លាកសញ្ញាអង្ករផ្កាម្លិះរបស់ថៃទេ ។Rice exports crosses the $2.5 billion mark for the first time in country's history - Economy.pk

អ្នកនាង Manatnit Jirawat បន្តថា ដើម្បីកសាងទំនុកចិត្តដល់អ្នកបរិភោគអង្ករផ្កាមិ្លះថៃនៅប្រទេសចិន អគ្គនាយកដ្ឋាននឹងសហការជាមួយការិយាល័យពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងប៉េកាំង និងការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងសៀងហៃ ដើម្បីជំរុញការផ្សព្វផ្សាយស្លាកសញ្ញាការនាំចេញអង្ករផ្កាមិ្លះថៃដែលលក់នៅក្រៅប្រទេស តាមរយៈវែបសាយwww.thaihommaliricecertificationmark.dft.go.th ។ ការសហការគ្នារវាងប្រទេសថៃ និងចិន ក្នុងគោលបំណងបញ្ជាក់ពីប្រភពអង្កររបស់ថៃថា មានគុណភាពស្របតាមស្តង់ដារដែលក្រសួងពាណិជ្ជកម្មបានកំណត់ ដើម្បីឱ្យអតិថិជន ឬអ្នកនាំចូលអង្ករថៃនៅចិនអាចជ្រើសរើសទិញអង្ករផ្កាម្លិះថៃមានគុណភាពល្អ និងត្រឹមត្រូវបន្តទៀត ៕ ប្រភព ៖ khaosod