Home Blog Page 1786

មកស្គាល់ ប្រាសាទមួយរំលេចខ្លួននៅកណ្តាលផ្ទៃទឹកនៃតំបន់អង្គរ

0

ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនាពាក់កណ្ដាលសតវត្សរ៍ទី១១ សោយស្នាមព្រះហ័សព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទនេះ មានលក្ខណៈពិសេសប្លែកម្យ៉ាង ដោយសារសំណង់ប្រាសាទមានទំហំ១០០ ម៉ែត្របួនជ្រុង មានកំពែងមួយជាន់ និងមានសំណង់ថ្មភក់រាងមូល ប្រៀបដូចជាអណ្ដូងទឹកដែលមានអង្កត់ផ្ចិត៣ម៉ែត្រ ស្ថិតនៅចំកណ្ដាលស្រះទឹកក្នុងប្រាសាទ។ ឯកំពែងខាងកើត ស្ថាបត្យករបានរចនាជាថែវរំលេចដោយក្បាច់រចនាយ៉ាងស្អាត មានបង្អួចចំហ និងគោបុរៈចំនួន៣ ដែលធ្វើពីថ្មពណ៌ផ្កាឈូក។No photo description available.

ប្រាសាទមេបុណ្យខាងលិចនេះស្ថាបនា នៅចំកណ្ដាលបារាយណ៍ទឹកថ្លា ដោយយកលំនាំតាមដំណើររឿងកូរសមុទ្រទឹកដោះ នៃការបង្កើតភពថ្មី។ តាមដំណើររឿងថា ព្រះវិស្ណុទ្រង់ផ្ទំធ្វើសមាធិលើនាគអនន្តៈ បណ្ដែតខ្លួនលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយអស់កាលយ៉ាងយូរ ដើម្បីបង្កើតឱ្យមានភពផែនដីថ្មីសម្រាប់សត្វលោករស់នៅ។

បន្ទាប់មក មានផ្កាឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះមានលេចចេញនូវព្រះព្រហ្ម ដែលទ្រង់កំពុងគង់ធ្វើសមាធិដើម្បីបង្កើតភពថ្មីនោះឯង។ ហេតុនេះហើយទើបព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថាបនាបដិមាព្រះវិស្ណុផ្ទំតម្កល់នៅកណ្ដាលប្រាសាទ ដើម្បីឱ្យស្របនឹងតម្រាទេវកថានេះ៕ប្រាសាទមេបុណ្យខាងលិច – ព្រះរាជាណាចក្រកម្ពុជាប្រសើរណាស់! ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច - Khmer Breaking News

គ្រាន់តែផឹកកាហ្វេសោះ អាកាសយានិក២នាក់អស់ការងារធ្វើ

0

ប្រទេសឥណ្ឌា ៖ ក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់ប្រទេសឥណ្ឌាមួយឈ្មោះ SpiceJet បានដាក់ទោសអាកាសយាននិកឥណ្ឌា២នាក់ដោយចោទប្រកាន់ថា ពួកគេលួចផឹកកាហ្វេ និងបរិភោគនំនៅក្នុងកាប៊ីនយន្តហោះក្នុងអំឡុងពេលកំពុងតែបើកបរ ។

ហេតុការណ៍នេះត្រូវបានអ្នកប្រើប្រាស់ Twitter ឈ្មោះ @Mohan_Rngnathan បង្ហោះរូបភាពពែងកាហ្វេក្តៅ និងនំ ព្រមទាំងឡូហ្គោរបស់ក្រុមហ៊ុន SpiceJet នៅក្នុង Twitter របស់ខ្លួន ដោយសម្តែងការមិនពេញចិត្តចំពោះអាកាសយានិកទាំងពីរនាក់នេះ ។ រូបភាពបង្ហាញក្នុង Twitter នេះ ក៏មានរូបដៃរបស់អាកាសយានិកចាប់នំផងដែរ ដែលវាជានំសម្រាប់ពិធីបុណ្យ Holi របស់ប្រទេសឥណ្ឌា ក្នុងកំឡុងពេលពួកគេកំពុងបញ្ជាយន្តហោះមានកម្ពស់ខ្ពស់ ។SpiceJet flights restricted: What you should know as a passenger

រូបភាពដែលបានបង្ហោះក្នុងបណ្តាញ Twitter ត្រូវបានគេនាំគ្នាចែកចាយជាច្រើន ហើយមានអ្នកចូលមកបញ្ចេញមតិមិនពេញចិត្តចំពោះអាកាសយានិកទាំងពីរនាក់នេះ ដោយពួកគេលើកឡើងថា វាជាការប្រព្រឹត្តមិនសមរម្យ និងប្រមាថដល់អាយុជីវិតអ្នកដំណើរខ្លាំងណាស់ ព្រោះអាចធ្វើឱ្យអ្នកដំណើរទាំងអស់ ក៏ដូចជាបុគ្គលិកបម្រើការក្នុងយន្តហោះប្រឈមនឹងគ្រោះថ្នាក់ ។

ក្រុមហ៊ុនអាកាសចរណ៍ SpiceJet បានបញ្ជាក់ក្រោយពីការពិនិត្យរូបភាពថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងមក ក្នុងពេលហោះហើរក្នុងស្រុកចេញពីក្រុងញូវដែលី ទៅកាន់ក្រុងហ្គូវ៉ាហាទី ហើយការបើកយន្តហោះរបស់ពួកគេនេះ ត្រូវនឹងពិធីបុណ្យ Holi នៅប្រទេសឥណ្ឌា ។ ជំហានដំបូង ក្រុមហ៊ុនបានបញ្ជាឱ្យផ្អាកការងាររបស់ពួកគេហើយ និងកំពុងស៊ើបអង្កេតបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX6d0DW6clQkodXqgFY8Ula2UsmqaLWWSgQ2_4ISBmGAw_Va7oXRNd0WrdAWoqy9rVVFzCFFXJevTAqh375qyIDIlHL0CZdyg6rMpuzVUODCH8w0z5f7vkowetJ1ZL3hNtjJPcXYDO90KwU35mQttZ6cgMWsZL5y1wE2qSsachX71lm9-EXevMF9tX/s771/photo_2023-03-18_09-37-17%20(2).jpg

ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ SpiceJet បាននិយាយទៅកាន់កាសែត The Times of India ថា ច្បាប់អាកាសចរណ៍ឥណ្ឌាបានអនុញ្ញាតឱ្យអាកាសយានិក និងបុគ្គលិកបម្រើការនៅលើយន្តហោះអាចបរិភោគអាហារ និងភេសជ្ជៈនៅបន្ទប់អ្នកបើកបរបាន ប៉ុន្តែត្រូវតែគោរពតាមការណែនាំដ៏តឹងរ៉ឹង ដូចជា កែវទាំងអស់ត្រូវមានគម្របបិទ និងដាក់នៅលើថាសត្រឹមត្រូវ ដើម្បីចៀសវាងការកំពប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGSBcsjotUYjruWN-j_45HJEXxy5fZpDArqQm7_MElMsOqpY48qiYq-x3LDQhkrnS-qzg50rzDMime3Cb4-scUGlaTXTn43YfsnRimww_QWvccm8qZVY8Yq0YsfvHE-Pk6auOcB_4E-kXveVlck4qAb4-zun1wTqPy10vQSB41SUkgkVgJSHHDo2Lw/s706/photo_2023-03-18_09-37-17.jpg ប្រភព ៖ beartaiBRIEF

សោកស្តាយ! បុរសម្នាក់នៅពីក្រោយភាពជោគជ័យរបស់ 7 Eleven បានទទួលមរណភាពហើយ

0

លោក Masatoshi Ito ដែលជាមហាសេដ្ឋីជប៉ុន និងអ្នកជួយទំនុបបម្រុងហាងទំនិញ 7 Eleven ដ៏ល្បីប្រចាំទ្វីបអាសុី បានទទួលមរណភាពត្រឹមវ័យ៩៨ឆ្នាំ ដោយរោគគាពាធ​។

ដំបូងឡើយលោក Ito ក្រោយតែជាអ្នកមើលការខុសត្រូវហាងលក់សំលៀកបំពាក់តូចមួយនៅទីក្រុងតូក្យូ។ ក្រោយ​មក គាត់​បាន​សម្លឹង​មើល​ឃើញថាការ​លក់​អាហារ និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត នឹងមានការគាំទ្រ និងចំណូលខ្ពស់ជាងការលក់សំលៀកបំពាក់។Japanese billionaire Masatoshi Ito is dead - Vanguard News

នៅឆ្នាំ១៩៧៤ លោក Ito បានទៅសហរដ្ឋអាមេរិក ដោយបានចុះកិច្ចព្រមព្រៀងទិញកម្មសិទ្ធបញ្ញាពីក្រុមហ៊ុន Southland ដែលជាមេបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន 7 Eleven។

ត្រឹមតែមួយឆ្នាំ បន្ទាប់ពីទិញ 7 Eleven លោក Ito ក៏បានទិញផ្តាច់ភាគហ៊ុនក្រុម Southland ទាំងមូលតែម្តង។ លុះមកដល់ឆ្នាំ ២០០៥ លោក Ito ក៏បានបង្កើតក្រុមហ៊ុនខ្លួនឯងមួយទៀតមានឈ្មោះថា Seven & I Holdings ដោយបានដាក់បញ្ចូល 7 Eleven ​ទៅជាបុត្រសម្ព័ន្ធក្រុមហ៊ុនលោក។

បច្ចុប្បន្ននេះ 7 Eleven ជាហាងទំនិញដ៏ល្បីមួយប្រចាំទ្វីបអាសុី និងអាមេរិក ដោយមានហាង៨៣ ០០០ ជុំវិញពិភពលោក​៕I Want to Go': Viewers Shocked by 'Heaven' That Is 7-Eleven in Japan

ប្រភព៖ CNN

លោក ពូទីន អំពាវនាវឱ្យសេដ្ឋីរុស្ស៊ីវិនិយោគក្នុងប្រទេសរបស់ខ្លួន

0

ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអំពាវនាវឱ្យបណ្តាសេដ្ឋីរុស្ស៊ីវិនិយោគក្នុងប្រទេសរបស់ខ្លួនទៅលើផ្នែកបច្ចេកវិទ្យា ផលិតកម្ម និងអាជីវកម្មថ្មីៗ ដើម្បីជួយឱ្យប្រទេសរុស្ស៊ីអាចយកឈ្នះបណ្តាប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្ម និងព្យាយាមបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ។

កាលពីថ្ងៃទី១៦ ខែមីនា កន្លងមក មេដឹកនាំប្រទេសរុស្ស៊ីបានថ្លែងនៅក្នុងជំនួបក្រុមប្រឹក្សាសហភាពឧស្សាហកម្ម និងសហគ្រិនរុស្ស៊ី ដែលមានបណ្តាសេដ្ឋីរុស្ស៊ីជាច្រើននាក់មកពីផ្នែកឧស្សាហកម្មផ្សេងៗ និងផ្នែកធនាគារចូលរួម ។ វាជាការប្រជុំថ្នាក់កំពូលរបស់ផ្នែកអាជីវកម្មជាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ីចាប់ផ្តើមបើកប្រតិបត្តិការកងទ័ពវាយលុកនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។International Criminal Court issues arrest warrant for Putin over alleged  Ukraine war crimes

លោក វ៉្លាឌីមៀរ ពូទីន បញ្ជាក់ថា តួនាទីរបស់សេដ្ឋីរុស្ស៊ី គឺមិនត្រឹមតែប្រកបអាជីវកម្មរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែគាំទ្រសង្គមផងដែរ ហើយក្រុមហ៊ុននានាមិនគួរទុកទ្រព្យសម្បត្តិរបស់ខ្លួននៅក្រៅប្រទេសទេ ប៉ុន្តែពួកគេគួរតែបន្ថែមការវិនិយោគនៅក្នុងប្រទេសវិញ ដើម្បីយកឈ្នះការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ដែលពួកគេព្យាយាមបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ។

ទន្ទឹមនឹងនេះ មេដឹកនាំរុស្ស៊ីបានកោតសរសើរផងដែរចំពោះក្រុមហ៊ុនប្រកបអាជីវកម្មទាំងអស់ ដែលមានទំនួលខុសត្រូវក្នុងការថែរក្សាបុគ្គលិករបស់ខ្លួន ដោយប្រើប្រាស់ចំណេះដឹង សមត្ថភាពក្នុងការប្រកបអាជីវកម្ម និងបង្កើតប្រយោជន៍ដល់សាធារណៈ ដែលមេដឹកនាំរុស្ស៊ីហៅថា គឺជាពលរដ្ឋរុស្ស៊ីពិតប្រាកដ ៕Vladimir Putin shakes uncontrollably during meeting with Alexander  Lukasenko, rumors of Parkinson's disease growing | Marca ប្រភព ៖ TNN World

តុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនលោក ពូទីន

0

ប្រទេសរុស្ស៊ី ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ International Criminal Court (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី១៧ ខែមីនា ដោយចោទប្រកាន់ថា លោក ពូទីន បានបង្កឧក្រិដ្ឋកម្មសង្គ្រាមកើតឡើងនៅប្រទេសអ៊ុយក្រែន ហើយលោក ពូទីន ត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលកើតឡើងនេះ ។International Criminal Court issues warrant for Putin's arrest | The Japan  Times

ក្នុងដីកាចាប់ខ្លួនលើកដំបូងចំពោះហេតុការណ៍កើតឡើងនៅអ៊ុយក្រែន តុលាការព្រហ្មទណ្ឌអន្តរជាតិបានអំពាវនាវឱ្យចាប់ខ្លួនលោក ពូទីន ពីបទលោកជាប់ពាក់ព័ន្ធនឹងការនិរទេសកុមារ និងជម្លៀសមនុស្សចេញពីអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយខុសច្បាប់ ហើយតុលាការចោទថា មានហេតុផលដែលជឿជាក់ថា លោក ពូទីន មានចំណែកពាក់ព័ន្ធដោយផ្ទាល់ចំពោះការប្រព្រឹត្តនេះ និងសហការជាមួយអ្នកផ្សេងទៀត ។ ក្រៅពីនេះ តុលាការ ICC បានចេញដីកាចាប់ខ្លួនគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ីផងដែរ គឺអ្នកស្រី Maria Lvova Belova ពីបទចោទប្រកាន់ដូចគ្នា ។

ព្រះអយ្យការតុលាការ ICC បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយលោក ពូទីន បាននិយាយ៤ដងក្នុងអំឡុងពេលលោកធ្វើដំណើរទៅអ៊ុយក្រែនថា លោកកំពុងពិចារណាពីបទចោទប្រកាន់ថា មានឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ហើយផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ ទោះយ៉ាងណា នាពេលកន្លងមក រុស្ស៊ីបានបដិសេធបទចោទប្រកាន់ថា កងទ័ពរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅអ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំ ។International Criminal Court issues arrest warrant for Putin | Courthouse  News Service

ចំណែកក្រសួងការពារប្រទេសរុស្ស៊ីបង្ហាញថា ដីកាចាប់ខ្លួននេះមិនសំខាន់សម្រាប់រុស្ស៊ីទេ ។ អ្នកស្រី Maria Zakova អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្ស៊ី បាននិយាយថា ៖ «ការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនសំខាន់ទេសម្រាប់ប្រទេសយើង រួមទាំងទស្សនៈផ្នែកច្បាប់របស់រុស្ស៊ីផងដែរ» ។

បើទោះជាមានដីការចាប់ខ្លួនលោក ពូទីន ប៉ុន្តែតុលាការព្រហ្មទណ្ឌអន្តរជាតិគ្មានអំណាចចាប់ខ្លួនជនសង្ស័យទេ ហើយអាចប្រើអំណាចរបស់តុលាការបានតែក្នុងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះ ហើយរុស្ស៊ីមិនមែនជាប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ៕ ប្រភព ៖ TNN World

អ្នកជំនាញណែនាំឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញខុសច្បាប់

0

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពីឈ្មោះក្រុមហ៊ុន គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ដែលផ្តល់ប្រាក់កម្ចីអនឡាញងាយស្រួល និងឆាប់រហ័ស។

ទន្ទឹមនេះដែរ នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំស្តីពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។

ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារបច្ចេកទេស សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការបោកបញ្ឆោតប្រាក់ពីជនរងគ្រោះ ដោយសង្ខេបជូនដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើត គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ជាមួយនឹងឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ

២- ជនខិលខូចធ្វើការផ្សព្វផ្សាយ (Advertising) គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) លើកម្មវិធីបណ្តាញសង្គម រួមមាន ហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) សារអេឡិចត្រូនិក (Messenger) ដើម្បីធ្វើការអូសទាញជនរងគ្រោះទាក់ទងទទួលកម្ចី

៣- ពេលជនរងគ្រោះស្នើសុំកម្ចីពីជនខិលខូច ទាមទារគោរពលក្ខខណ្ឌមួយចំនួន ដូចជា៖ ត្រូវបង់កម្រៃសេវារដ្ឋបាល ថតរូបអត្តសញ្ញាណប័ណ្ណ រូបថតជនរងគ្រោះ (ពេលខ្លះទាមទាររូបភាពអាក្រាតកាយ) ។ល។

៤- បន្ទាប់ពីបំពេញនូវលក្ខខណ្ឌ កម្ចីខ្លះត្រូវបានផ្តល់ជូនដល់ជនរងគ្រោះ ជាមួយនិងការប្រាក់ដែលមានទំហំធំ បើប្រៀបធៀបនឹងចំនួនប្រាក់កម្ចី។ មានករណីមួយចំនួនផ្សេងទៀត ជនខិលខូចពុំបានផ្តល់កម្ចីដូចការសន្យា និងថែមទាំងឆបោកជនរងគ្រោះឱ្យសងប្រាក់ ដោយគម្រាមបង្ហោះរូបភាពអត្តសញ្ញាណប័ណ្ណ រូបថត ឬរូបអាក្រាតកាយរបស់ជនរងគ្រោះថែមទៀតផង។

នាពេលថ្មីៗនេះ ដោយសង្កេតឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញប្រកាសរួមគ្នាដើម្បីចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ សូមរាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។

បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziajdWg7ALh75E4nx_U5aaXJQDjvBcvSrVg5btU6yPwR_zUMwsBOZSvXerPFXJ9ddqnHGb50gg4w5SpdQiu3uyZDCBl5aA44Htccwe6pKkjUu02nIfiHLHuZd1ioOkn3nB0jvjZUetcNV3HsvGc1m8b7XK1ArPOe3c1B76EySESWJXXb3v6DpVlcQ/s990/photo_2023-03-18_07-14-36.jpg

ធ្លាប់ដឹងអត់! ហេតុអ្វីបានជារុក្ខជាតិភាគច្រើនមានពណ៌បៃតង?

0

រុក្ខជាតិជាគឺជាភាវៈមានជីវិត ហេតុដូចន្នេះវាទាមទារការផលិតថាមពលដើម្បីរស់។ ដើម្បីផលិតថាមពលបាន រុក្ខជាតិផ្ទុកសារធាតុក្លរ៉ូភីល។ ក្លរ៉ូភីល ជាអ្នកបម្លែងថាមពល ទៅឱ្យរុក្ខជាតិដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ ក្រោមលំនាំរស្មីសំយោគ។ ក្លរ៉ូភីលនេះហើយ ដែលជាសារធាតុធ្វើឱ្យរុក្ខជាតិ មានពណ៌បៃតង មកកាន់ចក្ខុវិញ្ញាណរបស់មនុស្ស។ ក្លរ៉ូភីល ស្រូបយករលកពន្លឺពណ៌ខៀវ និងក្រហមនៅក្នុងតារាងអេឡិចត្រូម៉ាញេទិច និងផ្លាតរលកពន្លឺពណ៌បៃតង ចេញក្រៅវិញ។ ហេតុដូច្នេះហើយ ទើបមនុស្សមើលរុក្ខជាតិថាមានពណ៌បៃតង។50 Important Rainforest Facts You Should Know About Today | Facts.net

ម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារ​ធាតុគីមី​មួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់​លើ​ស្រទាប់ របស់​សារធាតុ​ក្លរ៉ូភីល ដែល​ធ្វើ​ឱ្យ​រុក្ខជាតិ​នោះ មាន​ពណ៌​ខុសពី​បៃតង​។ ទោះបីជា​យ៉ាងនេះ​ក្តី រុក្ខជាតិ​ទាំងនោះ ក៏​នៅតែ​ប្រើប្រាស់​សារធាតុ​ក្លរ៉ូភីល ក្នុង​ការផលិត​ថាមពល​ដដែល​ទេ​៕Chlorophyll Benefits : Go Green! - Sprout Living

ប្រភព៖ JIC

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្ដមសេនីយ “ផ្កាយ ៤” ជូន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត

0

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ ន​រោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ​ដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត «ផ្កាយ ៤ »។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖  វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក  ជាផ្នែកមួយអនុវត្តផែនការយុទ្ធសាស្ត្រជាតិកម្ពុជា ...

ព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហាន ថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។

ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

វត្ថុ៤យ៉ាងដែលជនជាតិជប៉ុនហាមដាច់ខាតមិនអោយយកចូលផ្ទះ

0

ជនជាតិជប៉ុនមានជំនឿថារបស់៤យ៉ាងនេះគឺគេមិនអោយយកចូលផ្ទះនោះទេ ពីព្រោះថាវាអាយនាំសយឬមានរឿងចង្រៃនៅក្នុងផ្ទះបាន។ ដូច្នេះហើយចង់ដឹងថាវត្ថុទាំងបួនយ៉ាងនោះគឺជាអ្វីខ្លះ? តោះចូលរួមស្វែងយល់ទាំងអស់គ្នា៖

១.កញ្ចក់ប្រេះ៖ ជំនឿមួយនេះមានស្ទើរគ្រប់ប្រទេសទាំងអស់នៅក្នុងអាស៊ីរបស់យើង ដែលគេជឿថាកញ្ចក់ប្រេះអាចនាំអោយគ្រួសាររបស់យើងបែកបាក់គ្នាបាន។Oh Flip, How Do You Deal With Cracked Broken Glass and Windows?

២.គ្រឿងអលង្ការចាស់ៗ៖ ខ្សែក ខ្សែដៃ ដែលធ្វើអំពីដែកឬថ្មដែលនៅថ្មីៗគឺអាចលើករាសីអ្នកបាន ប៉ុន្តែជនជាតិជប៉ុនមានជំនឿថា បើអ្នកប្រើគ្រឿងអលង្ការទាំងនេះដល់វាចាស់ឬច្រែះ វាអាចនាំទុក្ខភ័យដល់គ្រួសារអ្នកបាន។Antique Jewelry Box Stock Photo - Download Image Now - Jewelry, Antique,  Antiquities - iStock

៣.ថ្មរទន្លេ៖ ជនជាតិជប៉ុនហាមមិនអោយយកថ្មរពីទន្លេចូលទៅក្នុងផ្ទះទេ ព្រោះគេជឿថាថ្មរទាំងនោះគឺមានវិញ្ញាណអាក្រក់។Why River Rocks are Smooth: The Science, Explained – Rockhound Resource

៤.រូបថតមនុស្សមិនស្គាល់៖ ជនជាតិជប៉ុនជឿថាការយករូបថតមនុស្សមិនស្គាល់ចូលផ្ទះ អាចនាំរឿងចង្រៃៗ និងធ្វើអោយគ្រួសារមានជម្លោះទាស់ទែងគ្នា។

វិធីទាំង៦យ៉ាងដែលអាចកាត់បន្ថយបញ្ហាសក់ប្រេង យ៉ាងមានប្រសិទ្ធភាព

0

ពេលនិយាយពីសក់ខ្លាញ់ ធ្វើអោយមនុស្សជាច្រើនបាត់បង់ទំនុកចិត្តភ្លាមៗ សក់ខា្លញ់ ធ្វើឱ្យបុគ្គលិកលក្ខណៈមើលទៅអាក្រក់ លើសពីនេះ ទំនុកចិត្តក៏នឹងថយចុះផងដែរ។ ដូច្នេះហើយ ថ្ងៃនេះយើងខ្ញុំសូមណែនាំវិធីទាំង៦យ៉ាងដែលអាចកាត់បន្ថយបញ្ហាសក់ប្រេង យ៉ាងមានប្រសិទ្ធភាព វិធីទាំង៦យ៉ាងនោះមានដូចជា៖

១.កាត់បន្ថយការកក់សក់៖ សាប៊ូកក់សក់លើសពី ១ដងក្នុងមួយថ្ងៃ អាចបណ្តាលឱ្យសក់មានខ្លាញ់ច្រើន ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសក់ឡើងប្រេង អ្នកគួរតែកក់សក់របស់អ្នក២ថ្ងៃក្នុង១ដង។wash hair like a professional at home | Be Beautiful India២.ជៀសវាងការប្រើម៉ាស៊ីនកៀបឬផ្លុំសក់៖ ដោយសារតែពេលវេលាប្រើប្រាស់ កំដៅទាំងនោះនៅជិតឫសសក់ដែលជំរុញស្បែកក្បាលឱ្យបញ្ចេញជាតិប្រេង ដូច្នេះហើយសម្រាប់អ្នកដែលមានបញ្ហាសក់ឡើងប្រេង សូមព្យាយាមចៀសវាង។How To Blow Dry Your Hair The Right Way. | Be Beautiful India៣.លាងសក់របស់អ្នករាល់ពេល៖ រាល់ពេលបន្ទាប់ពីកក់សក់ ឬលាបក្រែមបន្ទន់សក់ សក់ត្រូវលាងសម្អាតឱ្យបានហ្មត់ចត់ កុំទុកក្រែមបន្ទន់ ឬសាប៊ូកក់សក់ចោល ព្រោះបើមិនលាងចេញទាំងស្រុងទេ វានឹងធ្វើឱ្យសក់អ្នកមានប្រេងកើតឡើងលឿនជាងមុន។
៤.រក្សាខ្នើយនិងស្រោមខ្នើយអោយស្អាត៖ ប្រសិនបើអ្នកអាចធ្វើបាន ស្រោមខ្នើយគួរតែត្រូវបានផ្លាស់ប្តូរម្តងក្នុងមួយសប្តាហ៍ ព្រោះពេលយើងគេងរាល់ថ្ងៃ ជាតិខ្លាញ់នឹងជ្រាបចូលស្រោមខ្នើយ នឹងធ្វើអោយសក់អ្នកឆាប់ឡើងប្រេង។Turbie Twist ៥.កាត់បន្ថយការសិតសក់៖ ការសិតសក់ញឹកញាប់ គឺជំរុញស្បែកក្បាលឱ្យផលិតប្រេង ដូច្នេះសក់គួរសិតតិចៗ មិនច្រើនពេក និងមិនតិចពេក ដើម្បីកាត់បន្ថយការរំខានដល់ស្បែកក្បាល ហើយត្រូវរក្សាសក់ឱ្យស្អាតជានិច្ច។
៦.កុំកក់សក់ខ្លាំងពេក៖ នៅពេលកក់សក់ អ្នកមិនគួរប្រើក្រចកដៃដើម្បីកោសដោយហិង្សានោះទេ អ្នកគួរម៉ាស្សាថ្នមៗ ហើយអ្នកក៏មិនគួរសិតសក់ញឹកញាប់ដែរ ព្រោះសកម្មភាពទាំងនេះនឹងភ្ញោច sebum ឱ្យផលិតប្រេង៕

ប្រភព៖sanook