សណ្ឋាគារនិងជាកាស៊ីណូ ដ៏ចំណាស់មួយនៅលើភ្នំបូកគោ ដែលមានអាយុកាលជាង១០០ឆ្នាំ ស្ថិតនៅក្នុងទឹកដីខេត្តកំពត នៅក្នុងប្រទេសកម្ពុជា មានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលមនុស្សភាគច្រើនកម្រនឹងបានដឹង។

សណ្ឋាគារនេះត្រូវបានដាក់សម្ពោធនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥ សម្រាប់បម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្ស បន្ទាប់មកសណ្ឋាគារនេះក៏ត្រូវបានគេទុកចោលតែម្ដង។ នៅដើមឆ្នាំ១៩៦២ ព្រះករុណាព្រះបាទនរោត្តមសីហនុ បានកសាងឡើងវិញដើម្បីបម្រើជូនមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយវាក៏ជាកន្លែងវិស្សមកាលដែលព្រះករុណាព្រះបាទនរោត្តមសីហនុទ្រង់សព្វព្រះរាជហរទ័យជាទីបំផុតផងដែរ ។

ផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃសណ្ឋាគារនេះ យកតាមលំនាំរចនាបទប្រទេសអ៊ីតាលី។បើនិយាយពីផ្នែកខាងក្នុងមានចាក់សសរធំៗ និងជណ្ដើរថ្មើរជើងបត់បែនគួរឲ្យចាប់អារម្មណ៍ជាទីបំផុត នៅក្នុងនោះមាន៣៦បន្ទប់ និងមានភោជនីយដ្ឋានប្រណីតចំនួន២។

ក៏ប៉ុន្តែក្រោយមក សណ្ឋាគារនិងជាកាស៊ីណូនេះត្រូវបានគេបោះបង់ចោលក្នុងឆ្នាំ១៩៤០និងឆ្នាំ១៩៧២ ដោយសារតែភ្លើងសង្រា្គម៕