ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានពន្លឿនការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ក្រោយពីរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីត-១៩ ដោយវៀតណាមមានគម្រោងសម្រួលទិដ្ឋាការលើចំណុចខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសរបស់ខ្លួនឡើងវិញ ។

សារព័ត៌មានបរទេសរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធនឹងវិស័យទេសចរណ៍បន្ធូរបន្ថយតម្រូវការទិដ្ឋាការមួយចំនួន ដើម្បីឱ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ក្រោយពីគេសង្កេតឃើញថា ឧបសគ្គធំបំផុតក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍របស់វៀតណាម គឺការលំបាកស្នើសុំទិដ្ឋាការទេសចរណ៍ ។25 Top Tourist Attractions in Vietnam (with Photos) - Touropia

កាលពីឆ្នាំ២០២២ កន្លងមក ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរចូលមកប្រទេសវៀតណាម គឺតិចជាង៣,៧លាននាក់ បើទោះជាម្ហូបអាហារវៀតណាមជាច្រើនមុខបានជាប់ចំណាត់ថ្នាក់លើពិភពលោក ហើយវៀតណាមមានឆ្នេរសមុទ្រស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដូចជា ឆ្នេរសមុទ្រហាឡុង ដែលអង្គការយូណេស្កូបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្តី ប៉ុន្តែភ្ញៀវទេសចរបរទេសនៅមានបញ្ហាក្នុងប្រទេសវៀតណាមដូចជា បង្គន់សាធារណៈមិនស្អាត និងធុំក្លិន ។Vietnam: From a quiet nation to one of the world's best tourist  destinations | Times of India Travel

កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាទៅកាន់គណៈរដ្ឋមន្ត្រីឱ្យដោះស្រាយគោលការណ៍ពិនិត្យលើជនបរទេសចូលប្រទេសវៀតណាម ដូចជា ស្នើឱ្យលើកលែងទិដ្ឋាការបន្ថែមទៀត បន្ថែមរយៈពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរបរទេស យកថ្លៃសេវាផ្សេងៗសមរម្យ និងពង្រីកការស្នើសុំទិដ្ឋាការតាមអេឡិចត្រូនិកផងដែរ ។10 Best Tourist Attractions In Vietnam You Have To See - Rainforest Cruises

នាយកដ្ឋានអន្តោប្រវេសន៍វៀតណាមបញ្ជាក់ថា វៀតណាមបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពី១៣ប្រទេស (ក្នុងនោះ១១ប្រទេសនៅអឺរ៉ុប និង២ប្រទេសនៅអាស៊ី) ដែលភ្ញៀវទេសចរមកពីប្រទេសទាំងនេះអាចស្នាក់នៅវៀតណាមបានរយៈពេល១៥ថ្ងៃ ។ ចំណែកភ្ញៀវទេសចរមកពី៩ប្រទេសក្នុងតំបន់អាស៊ានអាចស្នាក់នៅវៀតណាមរហូតដល់៣០ថ្ងៃ ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ។ បច្ចុប្បន្ន ប្រទេសវៀតណាមបានផ្តល់សេវាកម្មទិដ្ឋាការអេឡិចត្រូនិកទៅកាន់៨០ប្រទេស ។10 Best Tourist Attractions In Vietnam You Have To See - Rainforest Cruises

ក្រសួងទេសចរណ៍វៀតណាមឱ្យដឹងថា ការបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការនេះ គឺជាកូនសោរសំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យកាន់តែច្រើន ។ តាមការប្រជុំផ្នែកទេសចរណ៍រវាងរដ្ឋ និងផ្នែកឯកជន កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកបានស្នើឱ្យបន្ថែមរយៈពេលស្នាក់នៅដល់ភ្ញៀវទេសចររហូតដល់៤៥ថ្ងៃ ។20 Best Places to Visit in Vietnam - Popular Tourist Attractions in Vietnam

វៀតណាមបានដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសចំនួន៨លាននាក់នៅឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០១៩ ជាពេលមុនផ្ទុះជំងឺកូវីដ វៀតណាមរាយការណ៍ថា មានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសនេះចំនួន១៨លាននាក់ឯណោះ ៕ ប្រភព ៖ The standard wealth