យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាដោះស្រាយការកកស្ទះចរាចរណ៍ នៅការដា្ឋនសាងសង់ស្ពានអាកាសព្រះមុនីវង្ស។
បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មក ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន ធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖
ការធ្វើដំណើរចូលរាជធានីភ្នំពេញ៖
- រថយន្តធន់ធ្ងន់ត្រូវបង្វែរទិស តាមផ្លូវថៃហ្គ័រ
- ចំពោះបងប្អូនដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ក៏ត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ
- ចំពោះបងប្អូនដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ សូមបង្វែរទិសតាមផ្លូវ៣០ម៉ែត្រ និង៦០ម៉ែត្រ
ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ៖
- ចំពោះបងប្អូនដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ សូមបង្វែរទិសតាមលេខ៣៨៨ តាមផ្លូវ២៧១ និង៣៧១ ដោយចេញតាមផ្លូវ៣០ម៉ែត្រ និង៦០ម៉ែត្រវិញ
- ចំពោះបងប្អូនដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ សូមបង្វែរទិសតាមមហាវិថីព្រះនរោត្តម ហើយឡើងតាមស្ពានងអាកាសក្បាលថ្នល់ រួចបត់ត្រឡប់ក្រោយតាមស្ពានអាកាសព្រះមុនីវង្ស ឬធ្វើដំណើរតាមស្រឡាងតាមកោះពេជ្យ៕