ឧស្សាហ៍ឆេះរថយន្តលើផ្លូវល្បឿនលឿនពេក ក្រសួងសាធារណការណែនាំចំណុចទាំងនេះដើម្បីបញ្ចៀសគ្រោះថ្នាក់
រយៈពេលចុងក្រោយនេះរថយន្តមួយចំនួនដែលបានបើកបរលើផ្លូវល្បឿនលឿនរងគ្រោះថ្នាក់ឆេះយានជំនិះរបស់ខ្លួនជាបន្តបន្ទាប់ បណ្តាលឱ្យពលរដ្ឋបង្ហាញនូវភាពព្រួយបារម្ភចំពោះបញ្ហាទាំងនេះ។ ដោយសារតែករណីឆេះរថយន្តលើផ្លូវល្បឿនលឿនចេះតែកើតមានឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
តាមការឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ ចាប់ពីខែ វិច្ឆិកា ២០២២ ដល់ខែ កុម្ភៈ ២០២៣កន្លងមកនេះ។ ក្នុងនោះគេសង្កេតឃើញថាមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម ដែលកត្តាទាំងនេះអាចបណ្តាលឱ្យមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយ ក្រសួងសាធារណការបានណែនាំ និងក្រើនរម្លឹកដល់ ប្រជាពលរដ្ឋ នូវចំណុចមួយចំនួនដូចជា៖ សូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ គោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់ យល់ដឹងពីលក្ខខណ្ឌប្រើប្រាស់ផ្លូវល្បឿនលឿន និងការប្រើប្រាស់គន្លងឱ្យបានត្រឹមត្រូវ៕










ប្រភព ៖ AEC Connect







២.ទឹកប៉េងប៉ោះ៖ យោងតាមអ្នកជំនាញការផឹកទឹកប៉េងប៉ោះមានឥទ្ធិពលល្អក្នុងការបន្សាបជាតិអាល់កុលជាងការទទួលទានប៉េងប៉ោះឆៅ ជាពិសេស ប្រសិនបើអ្នកបន្ថែមអំបិលបន្តិចទៅក្នុងទឹកនេះ វានឹងអាចជួយរក្សាលំនឹងអារម្មណ៍របស់អ្នកស្រវឹង។
៣.ទឹកឪឡឹក៖ នៅក្នុងប្រទេសចិន ទឹកឪឡឹកត្រូវបានគេប្រដូចទៅនឹងថ្នាំធម្មជាតិនៅពេលដែលស្រវឹង ជាមួយនឹងសមត្ថភាពក្នុងការពន្លឿនការបញ្ចេញជាតិអាល់កុលចេញពីទឹកនោម ការពាររាងកាយពីការស្រូបយកជាតិអាល់កុល និងជួយឱ្យរាងកាយត្រជាក់ លើសពីនេះ អ្នកអាចបន្ថែមអំបិលបន្តិចនៅពេលផឹក ដើម្បីជួយសម្រួលអារម្មណ៍។
៤.ទឹកCelery៖ ក្នុងករណីបន្ទាប់ពីផឹកស្រារួច អ្នកជួបប្រទះបញ្ហាក្រពះពោះវៀន ការផឹកទឹក celery ខ្លះអាចធូរស្បើយពីជំងឺបាន ព្រោះ celery សម្បូរទៅដោយវីតាមីន B ដែលចាំបាច់សម្រាប់បំបែកជាតិអាល់កុល។ ជាពិសេសសម្រាប់អ្នកដែលមានមុខងារបំពង់រំលាយអាហារខ្សោយ យកល្អគួរតែផឹកទឹក celery ជាការប្រុងប្រយ័ត្នមុនពេលផឹកស្រា លើសពីនេះ ទឹកប្រភេទនេះក៏អាចបំបាត់ស្នាមក្រហមលើមុខបានយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីពិសាគ្រឿងស្រវឹង។
៥.ទឹកក្រូចថ្លុង៖ នៅក្នុងឱសថបុរាណចិន ក្រូចថ្លុងត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិបន្សាបជាតិអាល់កុលយ៉ាងមានប្រសិទ្ធភាព ការផឹកទឹកក្រូចថ្លុងលាយជាមួយស្ករបន្តិច ឬក្រូចថ្លុងដែលមានជាតិស្ករ គឺមានឥទ្ធិពលក្នុងការបន្ថយជាតិស្រា និងបំបាត់ក្លិនមាត់មិនល្អបន្ទាប់ពីផឹក។
៦.ទឹកដោះគោជូរ៖ ពេលផឹកច្រើនពេក ផឹកទឹកដោះគោជូរ វាអាចការពារស្រទាប់ក្រពះ បន្ថយការស្រូបយកជាតិអាល់កុល ដោយសារតែទឹកដោះគោយ៉ាអួសម្បូរទៅដោយជាតិកាល់ស្យូម វាមានប្រសិទ្ធភាពជាពិសេសក្នុងការកាត់បន្ថយរោគសញ្ញានៃការឆាប់ខឹងដែលបណ្តាលមកពីគ្រឿងស្រវឹង៕





.jpg)
.jpg)
ប្រភព ៖ khaosod

