បន្ទាប់ពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំទាក់ទងទៅនិងការរៀបចំកម្មវិធី «សង្ក្រាន្តNNP» ដែលរៀបចំដោយលោកស្រី ទ្រីដាណា ពេលនេះកម្មវិធីបានរៀបចំសូត្រមន្តក្រុងពាលីហើយ ព្រមទាំងមានការចូលរួមពីតារាល្បីៗជាច្រើនរូប។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធីក្រុងពាលីនេះសិល្បករ សិល្បការិនី បានស្លៀកសំលៀកបំពាក់បុរាណយ៉ាងស្រស់ស្អាតទាក់ភ្នែកមិនធម្មតា។

កាលពីកកន្លងទៅថ្មីៗ លោកស្រី ទ្រី ដាណា បានប្រកាសលុបចោលកម្មវិធី «សង្ក្រាន្តNNP» ឡើយព្រោះតែការរៀបចំមានលក្ខណៈស្មុគស្មាញច្រើនគ្រាន់តែចង់បង្ហាញពីឈុតបុរាណខ្មែរ។ ទោះយ៉ាងណា ក្រោយពីមានការសម្របសម្របជាថ្មីពីថ្នាក់ដឹកនាំ លោកស្រី ទ្រី ដាណា សម្រេចចិត្តរៀបចំកម្មវិធីឡើងវិញ ដោយនៅព្រឹកថ្ងៃទី២០ ខែមីនា នេះបានរៀបចំកម្មវិធីសូត្រមន្តក្រុងពាលីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYKQ18BUhvCww7xkqfI_oF3zYyjkDamkc8csflfzerN_X722jPD3kFIA_G3I8pYdmp3egqprQ1WSjXvZhiV0pL2WAWnAsQOps4KSogcDQlHNJjaupW8zq_aQ26paPvP1B0TUj3e_K7keI_3htPyiroFLNPBo4BchK_nF1MtGks4fjpnq0bhww26eSh/s2048/336871612_597193172321108_90952047342718785_n.jpg

នៅក្នុងពិធីខាងលើនេះ គេសង្កេតឃើញថាមានតារាល្បីៗ ជាច្រើនចូលរួមដូចជាអ្នកនាង ឱក សុគន្ធកញ្ញា ,លោក សេង មង្គល ,លោក ឆឹម សក្កដា លោក ថមមី ជាដើម ជាពិសេសពិធីក្រុងពាលីនេះ សិល្បករ សិល្បករការី បានគ្រងឈុតសំលៀកបំពាក់បុរាណយ៉ាងស្រស់ស្អាតផងដែរ។ យ៉ាងណាមិញ បើតាមការឱ្យដឹងពីខ្ទង់ចំណាយ លើកម្មវិធីខាងលើនេះវិញលោកស្រី ទ្រី ដាណា ចាយលុយរាប់ម៉ឺនដុល្លារទៅហើយ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «សង្ក្រាន្តNNP» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ,២៥ ,២៦ ខែមីនា នៅទីតាំងបរិវេណដីវិមានឈ្នះ ឈ្នះ ជាប់នឹងរបងស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ដោយមានតារាល្បីៗជាច្រើនរូបចូលរួម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtxiUoUSvtykcswWLJrxrXUf-ctzK59dbx8JcdomlZvzK1ITB_XEg7IDW32JItqlHgKkuU6n9yIIaf9bUGS3wpkPS22BpSS1S6Eu4LJAWuAI0plUnMDbMAspB-9-ek4gwH5ZgASS-OMDj7VgvBzDtyb2potcO6Rey2ATPApojOIdoU3kZRg4ET8bVW/s2048/336867045_199009246084979_4135904031754275353_n.jpg