ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា កម្ពុជា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ និងកំដៅកើនឡើង។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។

ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °Cសីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

២៖ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °Cអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

៣៖ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °Cសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiO5LBAW-S5OKsUiIGU-UTUZ0ohNXDusvpJGyniT6WCGsehyjvoP3VCQTqdeiT5yQCBxOgqe1hGaer4wHMXsBsIIdNrSQIlxVNkRi7q9DuSG8Qv6ABOljWKPr_E665XGsB-V6Bat61rtIGyFO8mc3yW8WAaUPHWK6K6lkQm2ZaZQk06R5FxyArf5B/s1280/photo_2023-03-21_08-42-37.jpg