ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ក្នុងឋានៈជាម្ចាស់​ផ្ទះ​​រៀប​ចំ​​ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កំពុងត្រៀមរៀបចំ ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។May be an image of outdoors

ក្នុងឱកាសដ៏មហា​វិសេសវិសាល និង​កិត្តិយសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាទាំងពីរខាងលើ ដែលនឹង​ប្រារព្ធ​​វេលាព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្ដារបែនបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រះ​អគ្គិ​ជ័យ​កីឡា នឹងត្រូវបានរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីរត់ដង្ហែយក​​ទៅ​កាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជានិមិត្តរូបនៃការ​បំផុសចលនាឱ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ ត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា៕

ព្រះរាជកម្មវិធី