ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ក្នុងឋានៈជាម្ចាស់​ផ្ទះ​​រៀប​ចំ​​ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កំពុងត្រៀមរៀបចំ ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ក្រោយពីចេញ ពីប្រទេសកម្ពុជាព្រះអគ្គិជ័យកីឡា (ភ្លើងគប់សុីហ្គេម) នឹងត្រូវដឹកតាមជើងយន្តហោះទៅកាន់ប្រទេសវៀតណាមនៅថ្ងៃស្អែក។

  • ចេញពីវៀតណាមទៅប្រទេសហ្វីលីពីន
  • ចេញពីប្រទេសហ្វីលីពីន ទៅកាន់ប្រុយណេ ដារ៉ូសាឡឹម
  • ចេញពីប្រុយណេ ដារ៉ូសាឡឹម ទៅកាន់ប្រទេសឥណ្ឌូនេសុី
  • ចេញពីប្រទេសឥណ្ឌូនេសុី ទៅកាន់ប្រទេសទីម័រ លេស
  • ចេញពីប្រទេសទីម័រ លេស ទៅកាន់សិង្ហបុរី
  • ចេញពីសិង្ហបុរី ទៅកាន់ប្រទេសថៃ
  • ចេញពីប្រទេសថៃ ទៅកាន់មីយ៉ាន់ម៉ា
  • ចេញពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសឡាវ
  • ចេញពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា តាមខេត្តស្ទឹងត្រែង
  • ចេញពីស្ទឹងត្រែង ត្រូវដង្ហែរតាមខេត្តនៃបឹងទន្លេសាប មុនពេលចូលមកពហុកីឡដ្ឋានមរតកតេជោ៕