ប្រសិនបើស្វាមីរបស់អ្នកផឹកច្រើនពេក អ្នកអាចរៀបចំភេសជ្ជៈទាំងនេះភ្លាមៗ ដើម្បីជួយបន្ថយជាតិអាល់កុលបានយ៉ាងឆាប់រហ័ស ជៀសវាងការឈឺក្បាលក្រោយពេលភ្ញាក់ពីគេង។ ទឹកទាំង៦ប្រភេទនេះមានដូចជា៖

១.ទឹកឃ្មុំ៖ បន្ទាប់ពីស្រវឹង ការផឹកទឹកមួយកែវលាយជាមួយទឹកឃ្មុំបន្តិចអាចកាត់បន្ថយអាការឈឺក្បាលនៅពេលអ្នកភ្ញាក់។ យោងតាមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក ទឹកឃ្មុំមានផ្ទុកជាតិស្ករ fructose ពិសេសដែលមានសមត្ថភាពជួយពន្លឿនការបំបែកជាតិអាល់កុល ហើយក្នុងពេលតែមួយកាត់បន្ថយរោគសញ្ញានៃការឈឺក្បាលដែលបណ្តាលមកពីគ្រឿងស្រវឹង មិនត្រឹមតែប៉ុណ្ណោះ ទឹកឃ្មុំក៏ត្រូវបានគេបង្ហាញថា មានប្រសិទ្ធិភាពស្ងប់ស្ងាត់លើសរសៃប្រសាទ ធ្វើឱ្យមនុស្សឆាប់ងងុយគេង និងភ្ញាក់ឡើងដោយមិនឈឺក្បាលនៅថ្ងៃបន្ទាប់។Health benefits of honey: Here's what's proven | CNN២.ទឹកប៉េងប៉ោះ៖ យោងតាមអ្នកជំនាញការផឹកទឹកប៉េងប៉ោះមានឥទ្ធិពលល្អក្នុងការបន្សាបជាតិអាល់កុលជាងការទទួលទានប៉េងប៉ោះឆៅ ជាពិសេស ប្រសិនបើអ្នកបន្ថែមអំបិលបន្តិចទៅក្នុងទឹកនេះ វានឹងអាចជួយរក្សាលំនឹងអារម្មណ៍របស់អ្នកស្រវឹង។7 Delicious Tomato Juice Recipes៣.ទឹកឪឡឹក៖ នៅក្នុងប្រទេសចិន ទឹកឪឡឹកត្រូវបានគេប្រដូចទៅនឹងថ្នាំធម្មជាតិនៅពេលដែលស្រវឹង ជាមួយនឹងសមត្ថភាពក្នុងការពន្លឿនការបញ្ចេញជាតិអាល់កុលចេញពីទឹកនោម ការពាររាងកាយពីការស្រូបយកជាតិអាល់កុល និងជួយឱ្យរាងកាយត្រជាក់ លើសពីនេះ អ្នកអាចបន្ថែមអំបិលបន្តិចនៅពេលផឹក ដើម្បីជួយសម្រួលអារម្មណ៍។Watermelon Juice Images - Free Download on Freepik៤.ទឹកCelery៖ ក្នុងករណីបន្ទាប់ពីផឹកស្រារួច អ្នកជួបប្រទះបញ្ហាក្រពះពោះវៀន ការផឹកទឹក celery ខ្លះអាចធូរស្បើយពីជំងឺបាន ព្រោះ celery សម្បូរទៅដោយវីតាមីន B ដែលចាំបាច់សម្រាប់បំបែកជាតិអាល់កុល។ ជាពិសេសសម្រាប់អ្នកដែលមានមុខងារបំពង់រំលាយអាហារខ្សោយ យកល្អគួរតែផឹកទឹក celery ជាការប្រុងប្រយ័ត្នមុនពេលផឹកស្រា លើសពីនេះ ទឹកប្រភេទនេះក៏អាចបំបាត់ស្នាមក្រហមលើមុខបានយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីពិសាគ្រឿងស្រវឹង។Here's Why Celery Juice Is The Biggest Trend In Health And Wellness Right  Now៥.ទឹកក្រូចថ្លុង៖ នៅក្នុងឱសថបុរាណចិន ក្រូចថ្លុងត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិបន្សាបជាតិអាល់កុលយ៉ាងមានប្រសិទ្ធភាព ការផឹកទឹកក្រូចថ្លុងលាយជាមួយស្ករបន្តិច ឬក្រូចថ្លុងដែលមានជាតិស្ករ គឺមានឥទ្ធិពលក្នុងការបន្ថយជាតិស្រា និងបំបាត់ក្លិនមាត់មិនល្អបន្ទាប់ពីផឹក។9 Amazing Benefits of Grapefruit Juice on Your Health - Healthwire៦.ទឹកដោះគោជូរ៖ ពេលផឹកច្រើនពេក ផឹកទឹកដោះគោជូរ វាអាចការពារស្រទាប់ក្រពះ បន្ថយការស្រូបយកជាតិអាល់កុល ដោយសារតែទឹកដោះគោយ៉ាអួសម្បូរទៅដោយជាតិកាល់ស្យូម វាមានប្រសិទ្ធភាពជាពិសេសក្នុងការកាត់បន្ថយរោគសញ្ញានៃការឆាប់ខឹងដែលបណ្តាលមកពីគ្រឿងស្រវឹង៕Orange juice vs milk: Which is a better morning drink? | The Times of Indiaប្រភព៖phuntoday.com