រយៈពេលចុងក្រោយនេះរថយន្តមួយចំនួនដែលបានបើកបរលើផ្លូវល្បឿនលឿនរងគ្រោះថ្នាក់ឆេះយានជំនិះរបស់ខ្លួនជាបន្តបន្ទាប់ បណ្តាលឱ្យពលរដ្ឋបង្ហាញនូវភាពព្រួយបារម្ភចំពោះបញ្ហាទាំងនេះ។ ដោយសារតែករណីឆេះរថយន្តលើផ្លូវល្បឿនលឿនចេះតែកើតមានឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkDgwIOhVn926kcA2BG12I4Av76g74dOnVRe8GsS6jBBK1SYNWF1RiZ6R-2SnhLpVSEEorBbSZRJ3vceWhzeRRIhtpxGYrFx8NkVq7AlKwJHPSk2bJxOB0HZqv0gZtO2u_w844fpNPbq62oDSPwSigWVZBD8dzvFf2OfVXnxxETlIuy5kKg9kar0-a/s1276/335452070_202713029035760_3572100487707157980_n.jpg

តាមការឱ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ ចាប់ពីខែ វិច្ឆិកា ២០២២ ដល់ខែ កុម្ភៈ ២០២៣កន្លងមកនេះ។ ក្នុងនោះគេសង្កេតឃើញថាមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម ដែលកត្តាទាំងនេះអាចបណ្តាលឱ្យមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqqa3eBU4zn1wHscQKXq_qj-Qr4E0h6Q1LZvga_fGUMHzmcwllBn2mgMcxVETtUF04r2M8CuwLTuuxOYgn9cLXOSOX_zLeVQEZIH3hlHvof1EgSk7ViQMO_VYJqew_8N_0aCA50NbID3FR8f9qvBQj4FOErThgfJjwqPUHoVdutC27NMbZfURkqCm/s1280/335404997_1155636945099441_2762553067934901717_n.jpg

ដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយ ក្រសួងសាធារណការបានណែនាំ និងក្រើនរម្លឹកដល់ ប្រជាពលរដ្ឋ នូវចំណុចមួយចំនួនដូចជា៖ សូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ គោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់ យល់ដឹងពីលក្ខខណ្ឌប្រើប្រាស់ផ្លូវល្បឿនលឿន និងការប្រើប្រាស់គន្លងឱ្យបានត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggg52E-wkIhytzREa3Dg5aNxt0Ujq56yx7YalEBHWbqcJZWN6B0afl5oegsV00pkSa8g3VI1n4PWwVqozygo5-ph1wyS_lYo6vIuhUsDT2NQPY9_XTFeEEN2Pakf2JVVQbrsVwds91XVFFXEb6zqIU5OOO5FgFTpe47isYHLQQdOfCFAKsZt_IoEqV/s1280/335421343_1185866385390953_2386953016224410813_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6IBfL7Pmst8GiWurwPVr_r-cldDApq4yk42J1xPOj4EShdXgrgXBBDjvoi_0b95nnmDTVzA7saWhAiobkKl44LtyK5hqOkHAHtxBCwxzH3zJaG6yI5brFhgc7-Ow3qNeM_Hou-efOHAv2yYyXBwEg9xkzKH74WsEDT1e-nWqnB42-qCGlIl4VTUtF/s1280/335486164_237164992175927_8717491706200963511_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzvBNl7u9df2d3AyExVh1XdgmBVWJUf-Ws6WGUJNPmujoQoY9YrorqlNgUNjIIGh__70GHHiVxo1p8rNhicKSXymXUYdN0M4zz9_mMKfAkZUmGRr0dTpqlSY8xNhB1nvIM_-AZlhkZKEW15S_qxiR5mqmWMRxE9FX57zebIJG1qidXVluOd-j01tO/s1280/335596653_1520713012090032_2900750684827031767_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeklVhIfCMKPGNFb6przAZI8NYVW-jl2EsTePOAY-IIgIjECUYgViqFhbAa8oitkAXNxC4ddlIdmjYLNCkWEP9O4vfaaVmqMSKpCqv12wY4hVuijWzKGo484FYnwIB18pWfB-AGXdglkcMqu-8kWeSgDlLty4zMQlUNQpyrZvfzuwQr4FYBrzI31X7/s1280/336489448_187043540708764_8498185684705838057_n.jpg