Home Blog Page 1781

ប្រទេសចិននឹងឈរនៅខាងមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីដើមខែឧសភា ឆ្នាំ២០២៣ លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងចូលជួបឧត្តមសេនីយជាន់ខ្ពស់របស់មីយ៉ាន់ម៉ា លោក Min Aung Lai នៅទីក្រុងណៃពិដោ ។ ប្រទេសចិនត្រូវបានចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាប្រទេសស្វែងរកអាវុធឱ្យមីយ៉ាន់ម៉ា ខណៈប្រទេសចិនមិនបានថ្កោលទោសរដ្ឋាភិបាលយោធាដែលចូលមកគ្រប់គ្រងប្រទេសនេះទេ ។China's Qin Gang pledges economic help for Myanmar, stops short of  recognising junta | South China Morning Post

តាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានព័ត៌មានមីយ៉ាន់ម៉ាបញ្ជាក់ថា លោក Qin Kang បានថ្លែងទៅកាន់លោកឧត្តមសេនីយ Min Aung Lai ថា ប្រទេសចិននឹងឈរនៅខាងមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ, គាំទ្រឱ្យសហគមន៍ពិភពលោកគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងចូលរួមដើរតួនាទីដើម្បីជួយឱ្យប្រទេសនេះសម្រេចបាននូវសុខសន្តិភាពផងដែរ ។ ក្រៅពីនេះ ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា, ពន្លឿនគម្រោងសហការសំខាន់ៗនៅច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ាឱ្យបានឆាប់រហ័ស និងដំណើរការគម្រោងផ្សេងៗក្នុងផ្នែកកសិកម្ម ការអប់រំ និងសុខាភិបាល ។

ក្នុងការពិភាក្សាជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទសំខាន់ៗដូចជា ទំនាក់ទំនងការទូត, កិច្ចសហការមិត្តភាព, ស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា, ពាណិជ្ជកម្មតាមព្រំដែន, ការវិនិយោគ និងកិច្ចសហការផ្នែកថាមពល និងអគ្គិសនី ។China's foreign minister meets junta chief in Myanmar, vows support | The  Starក្រោយពីដំណើរទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ា លោក Qin Kang បានធ្វើដំណើរបន្តទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួបជាមួយក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសផ្សេងៗរបស់អង្គការសហប្រតិបត្តិការសៀងហៃ ។ ចិន និងឥណ្ឌា គឺជាប្រទេសតំណាងឱ្យការពិភាក្សាលើកចុងក្រោយនៅទីក្រុងញូវដេលីរបស់ឥណ្ឌា អំពីការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។ ដូច្នេះ ប្រទេសថៃក៏មានចំណែករួមផងដែរ ស្របពេលមានការខកបំណងដោយសារអាស៊ានមិនអាចធ្វើឱ្យមីយ៉ាន់ម៉ាយល់ព្រមធ្វើតាមកិច្ចព្រមព្រៀងនៅឆ្នាំ២០២១ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាបន្តទៀត ៕ ប្រភព ៖ AEC Connect

បាតុភូតទេពច្យុតជាអ្វី ហើយវាកើតឡើងនៅពេលណា

0

ប្រសិនបើយើងមើលឃើញផ្កាយដុះកន្ទុយជាច្រើនហោះឆ្លងកាត់លើផ្ទៃមេឃពេលរាត្រី ហើយហាក់ចេញមកពីចំណុចតែមួយ បាតុភូតនោះគេហៅថា “ទេពច្យុត”។

ពួកវាគឺជាបំណែកឬកម្ទេចកម្ទី ភាគច្រើនបន្សល់ទុកដោយអាចម៍ផ្កាយប្រភេទ Comet ដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ។ អាចម៍ផ្កាយមួយប្រភេទទៀតគឺ Asteroid។Go Stargazing This Weekend And You May See A Slow 'Shooting Star' From The Boötids Meteor Shower

នៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ ពួកវាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។

ឈ្មោះ “ទេពច្យុត” នីមួយៗ ត្រូវបានគេដាក់ឱ្យតាមកញ្ចុំផ្កាយលើផ្ទៃមេឃ ដែលចំណុចចាប់ផ្តើមនៃទេពច្យុតទាំងនោះហៅថា Radiant Point ស្ថិតនៅ។

គួរបញ្ជាក់ផងដែរថា តាមជំនឿមួយចំនួនគេយល់ឃើញថា ប្រសិនបើយយើងឃើញទេពច្យុតកាលណា សូមឱ្យយើងបួងសួងដើម្បីសម្រេចបំណងដែលបានប្រាថ្នា៕Reality of shooting star. Shooting stars look like stars that… | by Sehrishbutt Butt | Medium

ខាន់ ចេសា វ័យក្មេងតែប្រវត្តិខ្លាំង ឯគូស្នេហ៍វិញក៏មិនធម្មតា

0

ខាន់ ចេសា ជាកីឡាការិនីជឺជិតស៊ូ កូនកាត់ខ្មែរ-អាម៉េរិក- ម៉ិកស៊ិក ដែលទទួលបានការស្រលាញ់ចូលឆ្នាំពីមហាជន រួមទាំងថ្នាក់ដឹកនាំផងដែរ ទោះបីអាយុត្រឹមតែ២២ឆ្នាំ តែ ខាន់ ចេសា បានសាងភាពល្បីល្បាញខ្លាំងលើកីឡាជឺជិតស៊ូ ប្រកួតឈ្នះបានមេដាយជាច្រើនទាំងកម្រិតពិភពលោក និងតំបន់អាស៊ី។

យ៉ាងណាមិញ យើងមកដឹងទាំងអស់គ្នាពីប្រវត្តិត្រួសៗរបស់ ខាន់ ចេសា រួមទាំងជីវិតឯកជននាងផងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

ម្ចាស់មេដាយមាសជឺជិតស៊ូ No-Gi ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះកើតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋតិចសាស់ ហើយរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង មានម្តាយឈ្មោះ April Marie Khan ជាកូនកាត់ម៉ិកស៊ិក-អាម៉េរិក និងឪពុក ឈ្មោះPeter El Khan ជាកូនកាត់ខ្មែរ-អាម៉េរិក។
ចេសា បានប្រកួតតំណាងឱ្យ កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ និងដណ្តើមបានមេដាយមាសក្នុង វិញ្ញាសានេវ៉ាហ្សាទម្ងន់៤៩គីឡូផ្នែកនារី។ នេះក៏ជាមេដាយមាសដំបូងគេដែល កម្ពុជា ទទួលបានផងដែរក្នុងប្រភេទកីឡាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhag301YUXDKdX10pKKFHgbLxhzYm_S-XKpHro0q49Nxg52isQNqhJD8sHAPACfkO5NrnJWKCx2jitJUHxFtgS2YhMaYxb4UWaoIoJhx_F3MBMX1nYvYm4eyUn1se_oeheX3gqqr2_uyFNdAPEWqCVWD5uVyDZoOz7ri3T6_Wy-3q-s6bwy5Ars3N-E/s530/345882286_910490123393454_2744287180245478589_n.jpg

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២០ ខាន់ ចេសា បានទទួលខ្សែក្រវាត់ខ្មៅក្នុងប្រភេទកីឡាជឺជិតស៊ូរបស់ប្រទេសប្រេស៊ីល ដែលជាថ្ងៃពិសេសមុនថ្ងៃខួបកំណើតនាងឈានដល់អាយុ១៩ឆ្នាំ។ បើតាមទិន្នន័យខ្លះបាននិយាយថា ចេសា បានហ្វឹកហាត់ជឺជិតស៊ូ នៅអាយុ១២ឆ្នាំ និងខ្លះទៀតថានាងហ្វឹកហាត់នៅអាយុ៨ឆ្នាំ ។

ក្រៅពីវិស័យកីឡាងាកមកកាន់រឿងឯកជនវិញ ខាន់ ចេសា មានគូស្នេហ៍រួចហើយខណៈគូស្នេហ៍នាងក៏មានប្រវត្តិមិនធម្មតាលើវិស័យនេះ។

លោក Zach Kaina ជាជនជាតិអាម៉េរិក ជាកីឡាករជឺជីតស៊ូខ្សែក្រវាត់ខ្មៅ ដែលដូចគូស្នេហ៍ខ្លួនគឺ ខាន់ ចេសា ។ ត្រឹមតែជាកីឡាករជឺជីតស៊ូដែលធ្លាប់វាយដណ្តើមមេដាយមាស និង មេដាយផ្សេងៗទៀតជាច្រើននោះទេ លោកក៏ជាគ្រូបង្វឹកកីឡាជឺជីតស៊ូម្នាក់ផងដែរ ខណៈ ខាន់ ចេសា ក៏ជាគ្រូបង្វឹកម្នាក់ផ្នែកកីឡាជឺជីតស៊ូដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCulmznGzut2MQ5KqFecAaIBgEzUGTeLvoPfJNm-f6doLS_1KcbUbhZMdHrd5e85xYefBnJS0m2VDaD6u4UlT4pw_A1K2nh7_uLEiqlVZDZW8jxsuxCq_0zk-hU8hY2Av9Ockpu5UJtLfxGtjjSq02NB9f8TrsmglB57wC0RyPtU7Jx6Jh7-n-0IFU/s1242/345586684_995371431367592_5641789539124488653_n.jpg

លោក Zach Kaina កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ នៅ Oahu រដ្ឋ Hawaii សហរដ្ឋអាមេរិក ខណៈបានផ្លាស់ទៅរស់នៅរដ្ឋ California នៅអាយុ ១០ឆ្នាំ។ នៅកុមរាភាព Zach Kaina ត្រូវបានណែនាំឱ្យស្គាល់កីឡាការ៉ាតេនៅអាយុ ៥ ឆ្នាំ ដែលជាបទពិសោធន៍រយៈពេលខ្លីមួយខណៈដែល លោកមិនបានរកឃើញរចនាប័ទ្មប្រយុទ្ធដែលមានមូលដ្ឋានគួរឱ្យទាក់ទាញ។ ដោយសារកីឡាការ៉ាតេមិនបានធ្វើឱ្យ Zach Kaina ចាប់អារម្មណ៍ម្តាយរបស់លោកបានប្រញាប់បញ្ចូលលោកទៅសាលាជឺជីតស៊ូក្នុងតំបន់ ដោយចាប់ផ្តើមហាត់រៀននៅអាយុ៦ឆ្នាំ ។ ទីបំផុត កីឡាជឺជីតស៊ូ បានធ្វើឱ្យគូស្នេហ៍ ចេសា ទទួលបានផ្លែផ្កាជាច្រើនពីវិស័យនេះដោយទទួលបានមេដាយជាច្រើន ខណៈលោក Zach Kaina ទទួលបានខ្សែក្រវ៉ាត់ខ្មៅនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ ពីដៃរបស់ Guilherme Mendes ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNPCWCP-bCyq5__Brr9Mzuzr7DwF0e03kaMUgqoHs02MxKxi9CJO0RJf-lk02Fwy1uLZED_PbabAH25QslHHDOC6FnRHFQuc778VCtedlmfQ1SRN0C0wdMHcmNnTJ68fGVEPLOCroxrCvfpXI0DYih0NP3HvaGVU_lRBb_2sIotlgS5sImKYtiDHSB/s1033/345436230_956100195681150_5169168016038939919_n.jpg

Aespa បង្ហាញខ្លួនថ្មីម្តងទៀតកាន់តែទាក់ទាញក្នុងបទចម្រៀង Spicy

0

កូរ៉េខាងត្បូង៖ Aespa បានត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៣ MY WORLD ដែលមានសរុបចំនួន ៦ បទ។

Aespa បានបំបែកកំណត់ត្រាផ្ទាល់ខ្លួន ជាមួយនឹងការបញ្ជាទិញជាមុននៃអាល់ប៊ុមខ្នាតតូចទី ៣ MY WORLD លើសពី ១.៨ លានឈុត (ស្ថិតិគិតត្រឹមថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣) ជាមួយនឹងការបញ្ជាទិញជាមុននៃអាល់ប៊ុមតូចទី ២ Girls ឈានដល់ ១.៦១ លានឈុត ដែលនេះធ្វើឱ្យ Aespa បំបែកកំណត់ត្រាផ្ទាល់ខ្លួននឹងដាក់ឈ្មោះថា Million Seller ជាលើកទីពីរជាប់ៗគ្នា។About Music on Twitter: "aespa stuns in a new photo for 'Welcome To My  World', out tomorrow. https://t.co/6PrB4XWEKd" / Twitter

ក្នុងចំណោមបទចម្រៀងទាំង ៦ ដែលនៅក្នុងអាល់ប៊ុមខ្នាតតូចទី៣ MY WORLD បទចម្រៀង Spicy ដែលចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា គឺជាបទដែលមានភាពទាក់ទាញនិងលេចធ្លោរជាងគេបំផុតក្នុងឆ្នាំ២០២៣នេះ។ បទនេះមានភាពពេញនិយម អមជាមួយក្បាច់រាំដ៏ទាន់សម័យ នឹងស្ទាយតែងខ្លួនប្លែកៗ ដែលធ្វើឱ្យអ្នកគាំទ្រ តន្ត្រី រំភើបជុំវិញពិភពលោក។

លើសពីនេះបទចម្រៀង Welcome To MY World (Feat. nævis) ដែលចេញផ្សាយនៅថ្ងៃទី២ ខែឧសភា របស់ Aespa ក៏ជាបទដែលមានភាពទាក់ទាញទីពីរផងដែរបន្ទាប់ពីបទ Spicy ៕Song Review: aespa – Spicy | The Bias List // K-Pop Reviews & Discussion

តើទឹកសមុទ្រកកើតឡើងតាំងពីពេលណា?

0

ភាគច្រើននៅលើផ្ទៃផែនដីយើងនេះ គឺជាទឹកសមុទ្រ ដែលមានតួនាទីយ៉ាងច្រើននៅក្នុងតម្រូវការបរិស្ថានរបស់ផែនដី ។ ដូច្នេះហើយតើអ្នកដឹងទេថា ទឹកសមុទ្រកកើតឡើងតាំងពីពេលណា?

ប្រហែលជា៤,៥០០លានឆ្នាំមុន ផែនដីមានសណ្ឋានខុសពីបច្ចុប្បន្ន គឺពុំមានមហាសមុទ្រ និងសមុទ្រនោះទេ។ ភ្នំភ្លើងបានព្រួសកម្អែល ផេះ និងឧស្ម័នទៅលើភពផែនដីទាំងមូល ដែលនៅពេលនោះភពផែនដីរបស់យើងមានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់។Ocean data is changing how we see the sea. Here's how | World Economic Forum

ឧស្ម័នភ្នំភ្លើង គួបផ្សំនឹងឧស្ម័នផ្សេងៗ និងចំហាយទឹកបានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី។ នៅខណៈពេលបរិយាកាសបានវិវត្ត ផែនដីក៏បានចុះត្រជាក់ម្តងបន្តិចៗ។ ប្រហែលជា៤ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ល្មមដែលធ្វើឱ្យចំហាយទឹកក្លាយជាកំណក ហើយធ្លាក់មកជាភ្លៀងយ៉ាងខ្លាំង។

ទឹកភ្លៀងបានចាប់ផ្តើមចាក់បំពេញតំបន់ទាប និងកំហូងនៃផ្ទៃរបស់ផែនដី ហើយមហាសមុទ្រដំបូងក៏បានកកើតឡើង។ ដូចនេះហើយមហាសមុទ្របានផ្លាស់ប្តូរជាច្រើនទៅតាមប្រវត្តិនៃភពផែនដី៕How Deep is the Mediterranean Sea? - AZ AnimalsSea spray is belching toxic chemicals back on land | Science | AAAS

ភ្ញៀវទេសចរចិនចាប់អារម្មណ៍វិនិយោគអចលនទ្រព្យនៅថៃ

0

ប្រទេសថៃ ៖ បើតាមទិន្នន័យរបស់គេហទំព័រ Trip.com បញ្ជាក់ថា ថៃជាប្រទេសមួយដែលភ្ញៀវទេសចរចិនបានធ្វើដំណើរមកកម្សាន្តច្រើនបំផុតក្នុងថ្ងៃទិវាពលកម្មកន្លងមក បន្ទាប់មក គឺភ្ញៀវទេសចរជប៉ុន និងកូរ៉េខាងត្បូង ។ ក្រៅពីនេះ ប្រទេសថៃមានសាលារៀនអន្តរជាតិល្អៗជាច្រើន និងមន្ទីរពេទ្យមានគុណភាព គឺជាកត្តាទាក់ទាញជនជាតិចិនជាច្រើននាក់ដែលកំពុងស្វែងរកទិញផ្ទះទី២ ។

រដ្ឋាភិបាលថៃសង្ឃឹមថា នឹងមានភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃ យ៉ាងតិចចំនួន៥លាននាក់នៅឆ្នាំ២០២៣ ។ ភ្ញៀវទេសចរចិនខ្លះមកប្រទេសថៃដើម្បីទិញអចលនទ្រព្យ បើទោះជាចំនួនភ្ញៀវទេសចរចិនខាងលើខុសគ្នាឆ្ងាយពីអំឡុងពេលមុនផ្ទុះជំងឺកូវីដ-១៩ ក្តី ។ ដូច្នេះ នៅមុនពេលជំងឺកូវីដរាតត្បាត ភ្ញៀវទេសចរចិនបានមកកាន់ប្រទេសថៃស្មើជិត១ ក្នុងចំណោម៣ របស់ចំនួនភ្ញៀវទេសចរសរុបចំនួន៤០លាននាក់ ។Chinese eye Thai properties to hedge against economic issues at home |  South China Morning Post

លោក Meesak Chunharakchot នាយកសមាគមអចលនទ្រព្យប្រទេសថៃថ្លែងថា គេសង្កេតឃើញច្បាស់ថា ពលរដ្ឋចិនមានតម្រូវការទិញអចលនទ្រព្យរបស់ថៃ ។ អចលនទ្រព្យថៃដែលពួកគេចាប់អារម្មណ៍ជាងគេនោះ គឺស្ថិតនៅទីក្រុងធំៗដូចជា ក្រុងបាងកក ឈៀងម៉ៃ ផាត់តាយ៉ា និងទីក្រុងស្ថិតនៅភាគឦសានប្រទេស ។
លោកនិយាយថា ៖ «ពលរដ្ឋចិនបានមកទិញលំនៅឋាននៅប្រទេសថៃ និងបញ្ជូនកូនទៅរៀននៅសាលារៀនអន្តរជាតិ ខណៈឪពុកម្តាយពួកគេក៏បានមករស់នៅប្រទេសថៃដែរដើម្បីថែទាំកូនចៅ» ។

តាមទិន្នន័យរបស់ភ្នាក់ងាររដ្ឋាភិបាលថៃបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចិនជិត២៧ម៉ឺននាក់បានធ្វើដំណើរមកកាន់ប្រទេសថៃ ដែលវាជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ ។ ប៉ុន្តែវាតិចជាងចំនួន៩៨៥.២២៧នាក់នៅខែមីនា ឆ្នាំ២០១៩ មុនពេលជំងឺកូវីដរាតត្បាត ។Chinese cash trickling back to Asia's property markets | Reuters

សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោក Daniel Pien ជាភ្ញៀវទេសចរចិនម្នាក់ក្នុងចំណោមភ្ញៀវទេសចរចិនទាំងអស់ដែលបានមកទិញលំនៅឋាននៅថៃ ។ លោកមកពីក្រុងសៀងហៃ និងបានស្នាក់នៅជាន់ទី១៩ ក្នុងខុនដូប្រណីតមួយកន្លែងនៅក្រុងបាងកក បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថា ជីវិតស្រស់ថ្លា មានសេរីភាព ហើយនេះជាក្តីសុបិនរបស់ខ្ញុំ» ។

លោក Daniel Pien បានជាប់នៅប្រទេសចិនអស់រយៈពេល៣ឆ្នាំ ដោយសារប្រទេសចិនបានប្រើវិធានការតឹងរ៉ឹងខ្លាំងដើម្បីគ្រប់គ្រងជំងឺកូវីដ ។ លោកបានសម្លឹងរកទិញអចលនទ្រព្យនៅប្រទេសថៃ ចាប់តាំងពីចិនបើកព្រំដែនជាថ្មីនៅឆ្នាំ២០២៣ ។

ពលរដ្ឋចិនជាច្រើននាក់បានចាប់អារម្មណ៍វិនិយោគលើលំនៅឋាននៅក្រៅប្រទេស និងត្រូវការកន្លែងស្នាក់នៅមួយមានសុវត្ថិភាពដើម្បីចៀសវាងពីការឆ្លងរោគស្រដៀងគ្នានេះ ហើយពួកគេចង់គេចពីហានិភ័យសេដ្ឋកិច្ចនៅប្រទេសចិនផងដែរ ៕Thailand Real Estate Investment for Chinese Nationals – Siam Land Trading ប្រភព ៖ bangkokbiznews

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ដដែល

0

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់កម្ពុជាដដែល។ ការឆ្លើយតបធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែឧសភា ក្រោយសម្តេចអំពាវនាវឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ ខណៈលោកបានសុំលាលែងពីតំណែងនេះ។

ក្នុងលិខិតឆ្លើយតបរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា «ខ្ញុំសូមគោរពទទួលយក នូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្តិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន»។

ដើម្បីឆ្លើយតបទៅ នឹងទំនុកចិត្តរបស់សម្ដេចតេជោ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCvLugbdaNvmdxcOZEnDM2stY3KRcVPUYbHORYJb0oYpJtxKeExScigWYnoQii4csrz_2IH8Y8hhDnbIb2GZuoMFjlWF7KkggAFZTEJ-px18lMcKCo-IpxkVadKQJ_Q4SkMxqfK2M27JrLuw2-0uDMOnCrNmk_3Yp68gtk7xXIi_B6tJmK1naT2es_/s2048/345830438_1790649237998854_4452602183851241528_n.jpg

ក្រសួងសុខាភិបាល អំពាវនាវបញ្ឈប់ការចែកចាយព័ត៌មាន «មនុស្សពេញវ័យ មានសុខភាពល្អមិនបាច់ចាក់វ៉ាក់សាំងកូវីដបន្ថែម»

0

នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋសូមបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេស ដោយនិយាយពីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា «មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងកូវីដបន្ថែម» ដែលជាការបកស្រាយខុសបច្ចេកទេសមានគោលបំណងមិនល្អសម្រាប់ប្រទេសកម្ពុជា ។

ក្រសួងសុខាភិបាលបានលើកឡើងថា «សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេសនេះ ដោយ WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយ។ សូមអរគុណ ! ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣»។

គួរបញ្ជាក់ផងដែរថា កម្ពុជាកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋ។ គិតត្រឹមយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ១៥,២៨៥,៩៧២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ អ្នកបានចាក់ដូសទី៣ចំនួន ១០,៦៣៣,២១១នាក់, ចាក់ដូសទី៤ចំនួន ៥,១៨៤,៦២៧នាក់, ចាក់ដូសទី៥ចំនួន ១,៨៣២,១២៧នាក់ និងចាក់ដូសទី៦ចំនួន ៣៨៥,៥៤១នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjziqoS9oyHMC1mAzVetFFtY121UTVulRY_1rkap3RF6TmUhV_G7mk6UYOunOnOYg63mCe2_YAOYrKzVHwEfZ-bnAE9O4qgxvJssm639js09i17JKNFAuFdDJnO89RrqDZ-yze3YO55RR9Abqla8sIHrHN-TfCjPTcVau0rQ4E6kWWrOhDKX2_zuqvL/s1102/photo_2023-05-09_09-32-01.jpg

ក្រុមហ៊ុន BYD នឹងសាងសង់រោងចក្រផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនីនៅវៀតណាម

0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសថា BYD ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានដាក់ផែនការពង្រីកការផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី (Electric Vehicle) នៅប្រទេសវៀតណាម បន្ទាប់មក បញ្ជូនទៅដំឡើងនៅប្រទេសថៃ ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា កាលពីខែមករា ឆ្នាំ២០២៣ BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅទីក្រុងស៊ីអាន ប្រទេសចិន មានផែនការសាងសង់រោងចក្រនៅប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី ។ ក្រុមហ៊ុននេះមានគោលដៅនាំចេញគ្រឿងបន្លាស់រថយន្តទៅកាន់រោងចក្រដំឡើងរថយន្តនៅប្រទេសថៃ ។Chinese automaker BYD to make EVs in Vietnam

រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីកិច្ចប្រជុំរវាងលោក Wang Chun-fu ស្ថាបនិក និងជាប្រធានក្រុមហ៊ុន BYD ជាមួយឧបនាយករដ្ឋមន្ត្រីប្រទេសវៀតណាម អំពីលក្ខខណ្ឌការវិនិយោគរបស់ក្រុមហ៊ុន BYD ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុន BYD សម្រាប់ការសាងសង់រោងចក្រនៅវៀតណាមទេ ។

គេសង្កេតឃើញថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD មានបញ្ហាប្រឈមជាមួយក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ។ ក្រុមហ៊ុននេះបានប្រតិបត្តិការតាំងពីឆ្នាំ២០១៩ មកម៉្លេះ ហើយបានពង្រីកអាជីវកម្មទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ។BYD to Build Electric Vehicles in Vietnam in Southeast Asia Push - Caixin  Global

ទោះយ៉ាងណា កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន BYD ទទួលបានការគាំទ្រពីលោក Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire ក្នុងការសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅប្រទេសថៃ ។ ក្រុមហ៊ុនបានដាក់គោលដៅផលិតរថយន្តអគ្គិសនីឱ្យបានចំនួន១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ តទៅ ៕China's BYD weighs building electric-vehicle assembly plant in Vietnam ប្រភព ៖ bangkokbiznews

BABY MONSTER បំបែកកំណត់ត្រា K-pop ជាមួយនឹងចំនួនអ្នកជាវឆានែល Subscribers ជាង ២ លាននាក់ក្នុងរយៈពេលខ្លី

0

កូរ៉េខាងត្បូង៖ BABY MONSTER គឺជាក្រុមនារី K-pop ចំណូលថ្មីក្នុងផលិតកម្ម YG ENTERTAINMENT ដែលមានសមាជិក ៧ នាក់ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ មានន័យថា BABY MONSTER គឺកំពុងតែហ្វឹកហាត់នៅក្នុងផលិតកម្ម ។ ទោះបីជាក្រុមនារីវ័យក្មេងនេះមិនទាន់បានបង្ហាញខ្លួនជាផ្លូវការក៏ដោយ ក៏ចំនួនអ្នកគាំទ្ររបស់ពួកគេមានច្រើនមិនចាញ់តារា K-pop អាជីពនោះទេ។
កាលពីថ្ងៃទី ៧ ខែឧសភា BABY MONSTER បានបំបែកកំណត់ត្រា K-POP រួចហើយ ជាមួយនឹងចំនួនអ្នកជាវឆានែល (subscribers) លើសពី ២ លាននាក់ក្នុងរយៈពេលដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្រ្ត K-POP គឺត្រឹមតែ ១២៩ ថ្ងៃបន្ទាប់ពីការបើកដំណើរការឆានែល YouTube នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២។Baby Monster trainees continue their fierce battle to be selected as the  final members of the girl group | allkpop

ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមដែលនឹងបង្ហាញខ្លួនដំបូងជាមួយ BABY MONSTER នៅតែជាកង្វល់សម្រាប់ អ្នកគាំទ្រ និងតន្ត្រី។ ប្រធានផលិតកររបស់ YG បាននិយាយថាគាត់គ្រោងឱ្យ BABY MONSTER មានសមាជិកត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា ក្រុមនារីចំណូលថ្មី BABY MONSTER នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ១១ ខែឧសភា វេលាម៉ោង ១២:០០ យប់ ដែលត្រូវនឹងម៉ោង ១០:០០យប់នៅប្រទេសកម្ពុជា ៕May be an image of 7 people and text