Home ព័ត៌មានជាតិ ក្រសួងសុខាភិបាល អំពាវនាវបញ្ឈប់ការចែកចាយព័ត៌មាន «មនុស្សពេញវ័យ មានសុខភាពល្អមិនបាច់ចាក់វ៉ាក់សាំងកូវីដបន្ថែម»

ក្រសួងសុខាភិបាល អំពាវនាវបញ្ឈប់ការចែកចាយព័ត៌មាន «មនុស្សពេញវ័យ មានសុខភាពល្អមិនបាច់ចាក់វ៉ាក់សាំងកូវីដបន្ថែម»

39
0

នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋសូមបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេស ដោយនិយាយពីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា «មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងកូវីដបន្ថែម» ដែលជាការបកស្រាយខុសបច្ចេកទេសមានគោលបំណងមិនល្អសម្រាប់ប្រទេសកម្ពុជា ។

ក្រសួងសុខាភិបាលបានលើកឡើងថា «សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយ ដែលបកស្រាយខុសពីបច្ចេកទេសនេះ ដោយ WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយ។ សូមអរគុណ ! ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣»។

គួរបញ្ជាក់ផងដែរថា កម្ពុជាកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋ។ គិតត្រឹមយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ១៥,២៨៥,៩៧២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ អ្នកបានចាក់ដូសទី៣ចំនួន ១០,៦៣៣,២១១នាក់, ចាក់ដូសទី៤ចំនួន ៥,១៨៤,៦២៧នាក់, ចាក់ដូសទី៥ចំនួន ១,៨៣២,១២៧នាក់ និងចាក់ដូសទី៦ចំនួន ៣៨៥,៥៤១នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjziqoS9oyHMC1mAzVetFFtY121UTVulRY_1rkap3RF6TmUhV_G7mk6UYOunOnOYg63mCe2_YAOYrKzVHwEfZ-bnAE9O4qgxvJssm639js09i17JKNFAuFdDJnO89RrqDZ-yze3YO55RR9Abqla8sIHrHN-TfCjPTcVau0rQ4E6kWWrOhDKX2_zuqvL/s1102/photo_2023-05-09_09-32-01.jpg