ខាន់ ចេសា ជាកីឡាការិនីជឺជិតស៊ូ កូនកាត់ខ្មែរ-អាម៉េរិក- ម៉ិកស៊ិក ដែលទទួលបានការស្រលាញ់ចូលឆ្នាំពីមហាជន រួមទាំងថ្នាក់ដឹកនាំផងដែរ ទោះបីអាយុត្រឹមតែ២២ឆ្នាំ តែ ខាន់ ចេសា បានសាងភាពល្បីល្បាញខ្លាំងលើកីឡាជឺជិតស៊ូ ប្រកួតឈ្នះបានមេដាយជាច្រើនទាំងកម្រិតពិភពលោក និងតំបន់អាស៊ី។

យ៉ាងណាមិញ យើងមកដឹងទាំងអស់គ្នាពីប្រវត្តិត្រួសៗរបស់ ខាន់ ចេសា រួមទាំងជីវិតឯកជននាងផងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

ម្ចាស់មេដាយមាសជឺជិតស៊ូ No-Gi ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះកើតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋតិចសាស់ ហើយរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង មានម្តាយឈ្មោះ April Marie Khan ជាកូនកាត់ម៉ិកស៊ិក-អាម៉េរិក និងឪពុក ឈ្មោះPeter El Khan ជាកូនកាត់ខ្មែរ-អាម៉េរិក។
ចេសា បានប្រកួតតំណាងឱ្យ កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ និងដណ្តើមបានមេដាយមាសក្នុង វិញ្ញាសានេវ៉ាហ្សាទម្ងន់៤៩គីឡូផ្នែកនារី។ នេះក៏ជាមេដាយមាសដំបូងគេដែល កម្ពុជា ទទួលបានផងដែរក្នុងប្រភេទកីឡាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhag301YUXDKdX10pKKFHgbLxhzYm_S-XKpHro0q49Nxg52isQNqhJD8sHAPACfkO5NrnJWKCx2jitJUHxFtgS2YhMaYxb4UWaoIoJhx_F3MBMX1nYvYm4eyUn1se_oeheX3gqqr2_uyFNdAPEWqCVWD5uVyDZoOz7ri3T6_Wy-3q-s6bwy5Ars3N-E/s530/345882286_910490123393454_2744287180245478589_n.jpg

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២០ ខាន់ ចេសា បានទទួលខ្សែក្រវាត់ខ្មៅក្នុងប្រភេទកីឡាជឺជិតស៊ូរបស់ប្រទេសប្រេស៊ីល ដែលជាថ្ងៃពិសេសមុនថ្ងៃខួបកំណើតនាងឈានដល់អាយុ១៩ឆ្នាំ។ បើតាមទិន្នន័យខ្លះបាននិយាយថា ចេសា បានហ្វឹកហាត់ជឺជិតស៊ូ នៅអាយុ១២ឆ្នាំ និងខ្លះទៀតថានាងហ្វឹកហាត់នៅអាយុ៨ឆ្នាំ ។

ក្រៅពីវិស័យកីឡាងាកមកកាន់រឿងឯកជនវិញ ខាន់ ចេសា មានគូស្នេហ៍រួចហើយខណៈគូស្នេហ៍នាងក៏មានប្រវត្តិមិនធម្មតាលើវិស័យនេះ។

លោក Zach Kaina ជាជនជាតិអាម៉េរិក ជាកីឡាករជឺជីតស៊ូខ្សែក្រវាត់ខ្មៅ ដែលដូចគូស្នេហ៍ខ្លួនគឺ ខាន់ ចេសា ។ ត្រឹមតែជាកីឡាករជឺជីតស៊ូដែលធ្លាប់វាយដណ្តើមមេដាយមាស និង មេដាយផ្សេងៗទៀតជាច្រើននោះទេ លោកក៏ជាគ្រូបង្វឹកកីឡាជឺជីតស៊ូម្នាក់ផងដែរ ខណៈ ខាន់ ចេសា ក៏ជាគ្រូបង្វឹកម្នាក់ផ្នែកកីឡាជឺជីតស៊ូដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCulmznGzut2MQ5KqFecAaIBgEzUGTeLvoPfJNm-f6doLS_1KcbUbhZMdHrd5e85xYefBnJS0m2VDaD6u4UlT4pw_A1K2nh7_uLEiqlVZDZW8jxsuxCq_0zk-hU8hY2Av9Ockpu5UJtLfxGtjjSq02NB9f8TrsmglB57wC0RyPtU7Jx6Jh7-n-0IFU/s1242/345586684_995371431367592_5641789539124488653_n.jpg

លោក Zach Kaina កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ នៅ Oahu រដ្ឋ Hawaii សហរដ្ឋអាមេរិក ខណៈបានផ្លាស់ទៅរស់នៅរដ្ឋ California នៅអាយុ ១០ឆ្នាំ។ នៅកុមរាភាព Zach Kaina ត្រូវបានណែនាំឱ្យស្គាល់កីឡាការ៉ាតេនៅអាយុ ៥ ឆ្នាំ ដែលជាបទពិសោធន៍រយៈពេលខ្លីមួយខណៈដែល លោកមិនបានរកឃើញរចនាប័ទ្មប្រយុទ្ធដែលមានមូលដ្ឋានគួរឱ្យទាក់ទាញ។ ដោយសារកីឡាការ៉ាតេមិនបានធ្វើឱ្យ Zach Kaina ចាប់អារម្មណ៍ម្តាយរបស់លោកបានប្រញាប់បញ្ចូលលោកទៅសាលាជឺជីតស៊ូក្នុងតំបន់ ដោយចាប់ផ្តើមហាត់រៀននៅអាយុ៦ឆ្នាំ ។ ទីបំផុត កីឡាជឺជីតស៊ូ បានធ្វើឱ្យគូស្នេហ៍ ចេសា ទទួលបានផ្លែផ្កាជាច្រើនពីវិស័យនេះដោយទទួលបានមេដាយជាច្រើន ខណៈលោក Zach Kaina ទទួលបានខ្សែក្រវ៉ាត់ខ្មៅនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ ពីដៃរបស់ Guilherme Mendes ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNPCWCP-bCyq5__Brr9Mzuzr7DwF0e03kaMUgqoHs02MxKxi9CJO0RJf-lk02Fwy1uLZED_PbabAH25QslHHDOC6FnRHFQuc778VCtedlmfQ1SRN0C0wdMHcmNnTJ68fGVEPLOCroxrCvfpXI0DYih0NP3HvaGVU_lRBb_2sIotlgS5sImKYtiDHSB/s1033/345436230_956100195681150_5169168016038939919_n.jpg