ប្រទេសថៃ ៖ បើតាមទិន្នន័យរបស់គេហទំព័រ Trip.com បញ្ជាក់ថា ថៃជាប្រទេសមួយដែលភ្ញៀវទេសចរចិនបានធ្វើដំណើរមកកម្សាន្តច្រើនបំផុតក្នុងថ្ងៃទិវាពលកម្មកន្លងមក បន្ទាប់មក គឺភ្ញៀវទេសចរជប៉ុន និងកូរ៉េខាងត្បូង ។ ក្រៅពីនេះ ប្រទេសថៃមានសាលារៀនអន្តរជាតិល្អៗជាច្រើន និងមន្ទីរពេទ្យមានគុណភាព គឺជាកត្តាទាក់ទាញជនជាតិចិនជាច្រើននាក់ដែលកំពុងស្វែងរកទិញផ្ទះទី២ ។

រដ្ឋាភិបាលថៃសង្ឃឹមថា នឹងមានភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃ យ៉ាងតិចចំនួន៥លាននាក់នៅឆ្នាំ២០២៣ ។ ភ្ញៀវទេសចរចិនខ្លះមកប្រទេសថៃដើម្បីទិញអចលនទ្រព្យ បើទោះជាចំនួនភ្ញៀវទេសចរចិនខាងលើខុសគ្នាឆ្ងាយពីអំឡុងពេលមុនផ្ទុះជំងឺកូវីដ-១៩ ក្តី ។ ដូច្នេះ នៅមុនពេលជំងឺកូវីដរាតត្បាត ភ្ញៀវទេសចរចិនបានមកកាន់ប្រទេសថៃស្មើជិត១ ក្នុងចំណោម៣ របស់ចំនួនភ្ញៀវទេសចរសរុបចំនួន៤០លាននាក់ ។Chinese eye Thai properties to hedge against economic issues at home |  South China Morning Post

លោក Meesak Chunharakchot នាយកសមាគមអចលនទ្រព្យប្រទេសថៃថ្លែងថា គេសង្កេតឃើញច្បាស់ថា ពលរដ្ឋចិនមានតម្រូវការទិញអចលនទ្រព្យរបស់ថៃ ។ អចលនទ្រព្យថៃដែលពួកគេចាប់អារម្មណ៍ជាងគេនោះ គឺស្ថិតនៅទីក្រុងធំៗដូចជា ក្រុងបាងកក ឈៀងម៉ៃ ផាត់តាយ៉ា និងទីក្រុងស្ថិតនៅភាគឦសានប្រទេស ។
លោកនិយាយថា ៖ «ពលរដ្ឋចិនបានមកទិញលំនៅឋាននៅប្រទេសថៃ និងបញ្ជូនកូនទៅរៀននៅសាលារៀនអន្តរជាតិ ខណៈឪពុកម្តាយពួកគេក៏បានមករស់នៅប្រទេសថៃដែរដើម្បីថែទាំកូនចៅ» ។

តាមទិន្នន័យរបស់ភ្នាក់ងាររដ្ឋាភិបាលថៃបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចិនជិត២៧ម៉ឺននាក់បានធ្វើដំណើរមកកាន់ប្រទេសថៃ ដែលវាជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ ។ ប៉ុន្តែវាតិចជាងចំនួន៩៨៥.២២៧នាក់នៅខែមីនា ឆ្នាំ២០១៩ មុនពេលជំងឺកូវីដរាតត្បាត ។Chinese cash trickling back to Asia's property markets | Reuters

សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោក Daniel Pien ជាភ្ញៀវទេសចរចិនម្នាក់ក្នុងចំណោមភ្ញៀវទេសចរចិនទាំងអស់ដែលបានមកទិញលំនៅឋាននៅថៃ ។ លោកមកពីក្រុងសៀងហៃ និងបានស្នាក់នៅជាន់ទី១៩ ក្នុងខុនដូប្រណីតមួយកន្លែងនៅក្រុងបាងកក បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថា ជីវិតស្រស់ថ្លា មានសេរីភាព ហើយនេះជាក្តីសុបិនរបស់ខ្ញុំ» ។

លោក Daniel Pien បានជាប់នៅប្រទេសចិនអស់រយៈពេល៣ឆ្នាំ ដោយសារប្រទេសចិនបានប្រើវិធានការតឹងរ៉ឹងខ្លាំងដើម្បីគ្រប់គ្រងជំងឺកូវីដ ។ លោកបានសម្លឹងរកទិញអចលនទ្រព្យនៅប្រទេសថៃ ចាប់តាំងពីចិនបើកព្រំដែនជាថ្មីនៅឆ្នាំ២០២៣ ។

ពលរដ្ឋចិនជាច្រើននាក់បានចាប់អារម្មណ៍វិនិយោគលើលំនៅឋាននៅក្រៅប្រទេស និងត្រូវការកន្លែងស្នាក់នៅមួយមានសុវត្ថិភាពដើម្បីចៀសវាងពីការឆ្លងរោគស្រដៀងគ្នានេះ ហើយពួកគេចង់គេចពីហានិភ័យសេដ្ឋកិច្ចនៅប្រទេសចិនផងដែរ ៕Thailand Real Estate Investment for Chinese Nationals – Siam Land Trading ប្រភព ៖ bangkokbiznews