ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីដើមខែឧសភា ឆ្នាំ២០២៣ លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងចូលជួបឧត្តមសេនីយជាន់ខ្ពស់របស់មីយ៉ាន់ម៉ា លោក Min Aung Lai នៅទីក្រុងណៃពិដោ ។ ប្រទេសចិនត្រូវបានចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាប្រទេសស្វែងរកអាវុធឱ្យមីយ៉ាន់ម៉ា ខណៈប្រទេសចិនមិនបានថ្កោលទោសរដ្ឋាភិបាលយោធាដែលចូលមកគ្រប់គ្រងប្រទេសនេះទេ ។China's Qin Gang pledges economic help for Myanmar, stops short of  recognising junta | South China Morning Post

តាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានព័ត៌មានមីយ៉ាន់ម៉ាបញ្ជាក់ថា លោក Qin Kang បានថ្លែងទៅកាន់លោកឧត្តមសេនីយ Min Aung Lai ថា ប្រទេសចិននឹងឈរនៅខាងមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ, គាំទ្រឱ្យសហគមន៍ពិភពលោកគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងចូលរួមដើរតួនាទីដើម្បីជួយឱ្យប្រទេសនេះសម្រេចបាននូវសុខសន្តិភាពផងដែរ ។ ក្រៅពីនេះ ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា, ពន្លឿនគម្រោងសហការសំខាន់ៗនៅច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ាឱ្យបានឆាប់រហ័ស និងដំណើរការគម្រោងផ្សេងៗក្នុងផ្នែកកសិកម្ម ការអប់រំ និងសុខាភិបាល ។

ក្នុងការពិភាក្សាជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទសំខាន់ៗដូចជា ទំនាក់ទំនងការទូត, កិច្ចសហការមិត្តភាព, ស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា, ពាណិជ្ជកម្មតាមព្រំដែន, ការវិនិយោគ និងកិច្ចសហការផ្នែកថាមពល និងអគ្គិសនី ។China's foreign minister meets junta chief in Myanmar, vows support | The  Starក្រោយពីដំណើរទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ា លោក Qin Kang បានធ្វើដំណើរបន្តទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួបជាមួយក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសផ្សេងៗរបស់អង្គការសហប្រតិបត្តិការសៀងហៃ ។ ចិន និងឥណ្ឌា គឺជាប្រទេសតំណាងឱ្យការពិភាក្សាលើកចុងក្រោយនៅទីក្រុងញូវដេលីរបស់ឥណ្ឌា អំពីការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។ ដូច្នេះ ប្រទេសថៃក៏មានចំណែករួមផងដែរ ស្របពេលមានការខកបំណងដោយសារអាស៊ានមិនអាចធ្វើឱ្យមីយ៉ាន់ម៉ាយល់ព្រមធ្វើតាមកិច្ចព្រមព្រៀងនៅឆ្នាំ២០២១ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាបន្តទៀត ៕ ប្រភព ៖ AEC Connect