ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសថា BYD ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានដាក់ផែនការពង្រីកការផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី (Electric Vehicle) នៅប្រទេសវៀតណាម បន្ទាប់មក បញ្ជូនទៅដំឡើងនៅប្រទេសថៃ ។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា កាលពីខែមករា ឆ្នាំ២០២៣ BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅទីក្រុងស៊ីអាន ប្រទេសចិន មានផែនការសាងសង់រោងចក្រនៅប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី ។ ក្រុមហ៊ុននេះមានគោលដៅនាំចេញគ្រឿងបន្លាស់រថយន្តទៅកាន់រោងចក្រដំឡើងរថយន្តនៅប្រទេសថៃ ។Chinese automaker BYD to make EVs in Vietnam

រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីកិច្ចប្រជុំរវាងលោក Wang Chun-fu ស្ថាបនិក និងជាប្រធានក្រុមហ៊ុន BYD ជាមួយឧបនាយករដ្ឋមន្ត្រីប្រទេសវៀតណាម អំពីលក្ខខណ្ឌការវិនិយោគរបស់ក្រុមហ៊ុន BYD ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុន BYD សម្រាប់ការសាងសង់រោងចក្រនៅវៀតណាមទេ ។

គេសង្កេតឃើញថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD មានបញ្ហាប្រឈមជាមួយក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ។ ក្រុមហ៊ុននេះបានប្រតិបត្តិការតាំងពីឆ្នាំ២០១៩ មកម៉្លេះ ហើយបានពង្រីកអាជីវកម្មទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ។BYD to Build Electric Vehicles in Vietnam in Southeast Asia Push - Caixin  Global

ទោះយ៉ាងណា កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន BYD ទទួលបានការគាំទ្រពីលោក Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire ក្នុងការសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅប្រទេសថៃ ។ ក្រុមហ៊ុនបានដាក់គោលដៅផលិតរថយន្តអគ្គិសនីឱ្យបានចំនួន១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ តទៅ ៕China's BYD weighs building electric-vehicle assembly plant in Vietnam ប្រភព ៖ bangkokbiznews