ប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផលគ្រឿងសម្អាង ក្រសួងសុខាភិបាលស្នើឱ្យ ការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតតាមអនឡាញ ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមីនា។
ក្រសួងសុខាភិបាលជំរុញឱ្យមានការស្នើសុំខាងលើ នោះអ្នកនាំចូល-ចេញ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាល បើប្រើប្រាស់តាមអនឡាញប្រព័ន្ធបញ្ជរតែមួយជាតិមានអត្ថប្រយោជន៍ចំនួន៥៖
-ធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញ
-បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា
-ផ្តល់ព័ត៌មានត្រឡប់ដល់អ្នកស្នើសុំបានឆាប់រហ័ស និងទាន់ពេលវេលា
-កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា
-រក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់
បន្ថែមពីលើនេះ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញ ឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារវេចខ្ចប់ និង ផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាលស្នើឱ្យអ្នកមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ៕










