Home ព័ត៌មានអន្តរជាតិ តើជនជាតិតៃវ៉ាន់ពិតជាជាប់សែស្រឡាយចិនមែនទេ ?

តើជនជាតិតៃវ៉ាន់ពិតជាជាប់សែស្រឡាយចិនមែនទេ ?

104
0

ប្រទេសចិន ៖ លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់បានថ្លែងក្នុងអំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនាថា ពលរដ្ឋនៅសងខាងច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិន និងមានជីដូនជីតារួមគ្នា ។

លោក Ma Ying-jeou ធ្លាប់កាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ និងជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេដែលបានធ្វើដំណើរមកប្រទេសចិនក្នុងរយៈពេល៧០ឆ្នាំ ឬចាប់តាំងពីឆ្នាំ១៩៤៩ មក ។ ក្នុងដំណើរទៅគោរពវិញ្ញាណក្ខន្ធលោក ស៊ុន យ៉ាតសេន នៅទីក្រុង Nanjing លោក Ma Ying-jeou ថ្លែងថា ៖ «ពលរដ្ឋនៅសងខាងច្រកសមុទ្រតៃវ៉ាន់ជាជនជាតិចិន ហើយពួកគេទាំងអស់មានជីដូនជីតាជាមួយគ្នា» ។Former Taiwan leader Ma Ying-jeou will visit China | AP News

លោក Ma Ying-jeou ជាសមាជិកជាន់ខ្ពស់របស់គណបក្សគួមីនតាំង បានបន្ថែមទៀតថា ៖ «ខ្ញុំសង្ឃឹមថា សន្តិភាពនឹងកើតមានឡើង ហើយសង្ឃឹមយ៉ាងមុតមាំថា ប្រទេសចិន និងតៃវ៉ាន់ នឹងសហការគ្នាដើម្បីកសាងសន្តិភាព ហើយចៀសវាងការធ្វើសង្គ្រាមជាមួយគ្នា ។ ភាគីទាំងពីរត្រូវតែព្យាយាមធ្វើឱ្យប្រទេសចិនរីកចម្រើន នេះហើយជាការទទួលខុសត្រូវរបស់ជនជាតិចិនទាំងអស់ ដែលមិនអាចចៀសផុត» ។

ការធ្វើដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសចិន ស្របពេលស្ថានការណ៍កំពុងតានតឹងរវាងប្រទេសចិន និងតៃវ៉ាន់ ដោយសារតែចិនព្យាយាមប្រើគ្រប់វិធីសាស្ត្រ មិនថាផ្នែកនយោបាយ ឬកម្លាំងទ័ព ដើម្បីដាក់សម្ពាធឱ្យតៃវ៉ាន់ទទួលស្គាល់អំណាច និងអធិបតេយ្យភាពរបស់ខ្លួន ។A defiant Taiwanese President Tsai Ing-wen departs for New York to start  Central American trip | CNN

ចំណែកគណបក្ស DPP របស់លោកស្រី Tsai Ing-wen មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន បានលើកជាសំណួរថា ហេតុអ្វីបានជាលោក Ma Ying-jeou ទទូចចង់ទៅប្រទេសចិន ខណៈកាលពីប៉ុន្មានថ្ងៃមុន ប្រទេសហុងឌូរ៉ាសទើបតែប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅចងសម្ព័ន្ធភាពជាមួយចិនជំនួសវិញ ? រហូតធ្វើឱ្យបច្ចុប្បន្ននេះ មានប្រទេសត្រឹមតែ១៣ ប៉ុណ្ណោះនៅលើពិភពលោក ដែលភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ និងទទួលស្គាល់តៃវ៉ាន់ ។

គេសង្កេតឃើញថា មានក្រុមប្រឆាំងមួយចំនួនបានទៅប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅអាកាសយានដ្ឋានតៃប៉ិ ក្នុងថ្ងៃដែលលោក Ma Ying-jeou ចាប់ផ្តើមចេញដំណើរ ដោយសារពួកគេយល់ឃើញថា ការធ្វើដំណើរមកកាន់ប្រទេសចិនរបស់អតីតមេដឹកនាំតៃវ៉ាន់ គឺជាការបង្ហាញឱ្យឃើញថា លោកឈរនៅខាងចិន ៕ ប្រភព ៖ The standard