កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានហេតុការណ៍ដ៏សែនរន្ធត់មួយ ដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំ ខ្យល់កន្រ្តាក់ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ និងប៉ើងបាក់វេទិកា គ្រឿងតុបតែងលម្អខូចខាតខ្ទេចគ្មានសល់។ ឧបទ្ទវហេតុខាងលើនេះបានកើតឡើងពីរទីតាំងផ្សេងគ្នានៅខេត្តសៀមរាប ដែលបន្សល់នូវការសោកស្តាយជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-XJFQ7Qmv8kwq-Rpc8ezLImU0_rIcYlLFd_yId2ye46k6PSPAodz1m3_HJ2SXGDLEnejjcBImKWhtiyu4GJAS7vB8vWsGHGVh5uBGy29eijZ8x6zKwjAGZLGGP05sIwK50v36TrexWgoN1MlTxa3lF8E1wRMi2VpdY37R9sUa4SkGHnk4v5SsYCyi/s960/337131117_1299192377477731_6452178049593117599_n%20(2).jpg

បាតុភូមិគ្រោះធម្មជាតិបានឆក់យកជីវិតបុរសម្នាក់ឈ្មោះ ផេង ចន្ធូ អាយុ៤៤ឆ្នាំ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ដោយសារបង្គោលពាណិជ្ជកម្មដ៏ធំដួលរលំសង្កត់កិន។ ហេតុការណ៍នេះបានកើតឡើងនៅខាងកើតផ្សារលើធំថ្មី ត្រង់ចំណុចភ្លើងស្តុប ស្មាយលីង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS8SpEqryWKPzceul9soH2LQNVbimDIB27KtSn-kqxIZh3n9x-sL1m_5EbIQSel9tE4z9tAANsd2OhbM1aqW-ur4fQLLhQBYAIi8CGdjdm06DBGsQUey5C4aV9MtzV0AdmdZ6P12VBrxeC-RwohgSFJFMsMtAVCWOVcrEDEdXYSBlid94UXSYPJ3H3/s1600/338489137_1154431528533395_1804639449290738540_n.jpg

ទីតាំងទី២ ដែលបង្កដោយគ្រោះធម្មជាតិគឺបានកើតឡើងនៅតាំងលើស្ពានថ្ម ព្រះរាជដំណាក់មាត់ស្ទឹងសៀមរាប ក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ដែលបណ្តាលឱ្យគ្រឿងតែងលម្អទៅដោយផ្កាភ្ញីភ្លើងចម្រុះពណ៌ត្រូវខូចខាត និងប៉ើងបាក់វេទិកាទិវាវប្បធម៌ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDs97eE2lulXJgFGMyEJcl44oodS23zSlCKHLljEwaEN8ZAYco9F5TvxYvqU391NOcfXwQxCpRViAcfuyssuSwkdLKWbUR5vdZpICzb5NuviSf8VJIwVHkC3IqNKeJYh7khArpTHl2SUaa1CZ9KaTpVBqiVaR0n4Sf6j7crEnC0ka4cJM6-wFIUcdD/s1280/338843661_156128577050237_7171364651769493003_n.jpg

ហេតុការណ៍ដ៏សែនតក់ស្លុតនេះ មហាជនបង្ហាញនូវអារម្មណ៍សោកស្តាយជាពន់ពេក ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ភឿង សកុណា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព ដែលបានបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិ និងសោកស្តាយបំផុតចំពោះការខូចខាតនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH3LBa6WvOUt7jJHs5F3vg_gxqRrD5zILbeaMDz_fS9u32_egdR6Y5X96PPo3dCD0RXqqn62gU5Lr39WJbA1TPYSBKtbwWVxQofR6Y2WRu-TcQMioQhx0CFlLZrVNnv6Cfc2S4me4LqxS_cJlB-fkoRh_AQawuPEeYI3YDaO6B7cvWiQ8_0OQID3NI/s1280/338969644_189448250509898_4228048405737929648_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU7tcgcM7-zY8nhmqoQhAw19OlREV4AR2XskCdpbB9vom-VueamtCT6KTXBYyjhIHVX4gpuanYlfwFmsUFnj4AXK-mUEanIFPw4cqC3XPYk6vcqMPGLuyGPF_NSMy-3gh43sfn7I7tgxB0Pl-SZ483l2mVpVWTA6omU-BP64Ay0UiXTrf7e0dRVTF0/s960/338841574_969659487744450_3865343697907144493_n.jpg