ប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានមុនីវង្សទាំង២ បានបង្ហាញភាពត្អូញត្អែមិនតិចនោះទេ ព្រោះតែមានការកកស្ទះចរាចរណ៍ខ្លាំងពិបាកក្នុងការធ្វើដំណើរ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី២៩ ខែមីនា នេះ គម្រោងស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦៥% ហើយ នោះមានន័យថាស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សទាំង២ផងដែរនៅពេលសាងសង់រួច។
ស្ពានខ្សែកាបកោះពេជ្រ-កោះនរា ជាស្ពានភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ បើតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។
គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។.jpg)
គួរបញ្ជាក់ថា ស្ពាននេះចំណាយថវិកាចំនួន ៣៨លានដុល្លារអាម៉េរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ មានប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ មានបណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ៕










