Home Blog Page 1777

កំពូលប្រទេសទាំង១០ដែលមានស្រីស្អាតច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ២០២៣

0

ឱ្យតែស្រីស្អាត អ្នកណាក៏ចាប់អារម្មណ៍ អ្នកណាក៏ចង់ឃើញ ចង់ស្គាល់ ចង់នែបនិត្យ ថែមទាំងចង់បានមកធ្វើជាគូជីវិតទៀងផង។ យោងតាមប្រភពព័ត៌មាន Bscholarly បានបញ្ជាក់ថាមានប្រទេសចំនួន ១០ ដែលជាទីសម្បូរស្រីស្អាតច្រើនជាងគេនៅលើពិភពលោក ដែលគិតក្នុងឆ្នាំ២០២៣។ ដូច្នេះហើយតើប្រទេសណាខ្លះដែលសម្បូរទៅដោយស្រីស្អាត?

១.ប្រទេសទួគី(Turkey)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៩៧% ដែលគិតត្រឹមឆ្នាំ២០២៣។Top 10 Hottest & Beautiful Turkish Women in 2023 - Top 10 About២.ប្រទេសប្រេស៊ីល(Brazil)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៩៤% ដែលគិតត្រឹមឆ្នាំ២០២៣។HD brazil model wallpapers | Peakpx៣.ប្រទេសបារាំង(France)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៩០% ដែលគិតត្រឹមឆ្នាំ២០២៣។Top 10 Most Beautiful French Women - Hottest Women of France៤.ប្រទេសរុស្សី(Russia)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨៩% ដែលគិតត្រឹមឆ្នាំ២០២៣។24 Most Beautiful Russian Women (Pics) In the World - 2023 Update៥.ប្រទេសអ៊ីតាលី(Italy)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨៦% ដែលគិតត្រឹមឆ្នាំ២០២៣។Top 16 Countries With The Most Beautiful Women In The World | This is Italy៦.ប្រទេសឥណ្ឌា( India)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨៣% ដែលគិតត្រឹមឆ្នាំ២០២៣។India's most beautiful women : pictures of most beautiful women 2021៧.ប្រទេសវ៉េណេស៊ុយអេឡា( Venezuela)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨១% ដែលគិតត្រឹមឆ្នាំ២០២៣។Top 10 Hottest & Most Beautiful Women in Venezuela - Top 10 About៨.ប្រទេសអាមេរិក(USA)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៨០% ដែលគិតត្រឹមឆ្នាំ២០២៣។This is the year's 'Most Beautiful' woman in the world៩.ប្រទេសស៊ុយអែត( Sweden)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៧៩% ដែលគិតត្រឹមឆ្នាំ២០២៣។What Is Sweden Women Dating Like In And How To Do That Right១០.ប្រទេសអ៊ុយក្រែន(Ukraine)៖ ជាប្រទេសដែលសម្បូរទៅដោយស្រីស្អាតប្រហែល៧៧% ដែលគិតត្រឹមឆ្នាំ២០២៣៕Why Are Ukrainian Women Most Beautiful Ones In The World - Market Research  Telecast

ចិនចោទអាមេរិកថាលម្អៀងក្នុងរឿងឧបទ្វីបកូរ៉េ ពិសេសរឿងនុយក្លេអ៊ែរ

0

កាលពីថ្ងៃទី២០ ខែមីនា កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធនឹងប្រធានបទស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហើយនៅក្នុងកិច្ចប្រជុំនេះ មន្ត្រីចិនប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសសហរដ្ឋអាមេរិកថា លម្អៀងក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ហើយដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង ។

លោក Geng Shuang មន្ត្រីចិនប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ គួរតែបង្ហាញសញ្ញាវិជ្ជមានរបស់ខ្លួន ដោយជំរុញឱ្យប្រទេសកូរ៉េខាងជើងយល់ព្រមចរចាគ្នា ដើម្បីធ្វើឱ្យស្ថានការណ៍នេះល្អប្រសើរឡើង ។Remarks by Ambassador Geng Shuang at the UN Security Council Briefing - CGTN

លោក Geng Shuang បានលើកឡើងថា បញ្ហាការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ អាមេរិកបានហាមឃាត់ប្រទេសកូរ៉េខាងជើង ប៉ុន្តែអាមេរិកបែរជាបញ្ជូនអាវុធនុយក្លេអ៊ែរទៅឱ្យប្រទេសអូស្ត្រាលីទៅវិញ ។ ដូច្នេះ វាបង្ហាញឱ្យឃើញថា អាមេរិកលម្អៀងខ្លាំងណាស់ ។

លោកក៏បានអំពាវនាវឱ្យប្រទេសនានាស្តាប់សំឡេងរបស់សហគមន៍អន្តរជាតិ និងប្រទេសនៅក្នុងតំបន់ផងដែរ ។ លើសពីនេះ លោកបានស្នើសុំឱ្យប្រទេសទាំងអស់លះបង់ចោលនូវគំនិតសង្គ្រាមត្រជាក់ និងនយោបាយជាក្រុម ។ លោក Geng Shuang និយាយថា ៖ «គួរតែធ្វើតាមការសន្យាពីការបញ្ឈប់ការរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ខ្លួន និងលុបចោលកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងកំណត់ទិសដៅត្រឹមត្រូវមួយដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ» ៕Trump Administration Begins Production Of A New Nuclear Weapon : NPR ប្រភព ៖ China face

បើមិនមានការប្រែប្រួល ថៃនឹងបញ្ជូនអត្តពលិកមកប្រកួតសុីហ្គេម២០២៣ ច្រើនជាងអត្តពលិកម្ចាស់ផ្ទះកម្ពុជាទៀត

0

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានលើកឡើងថាគិត្រឹមថ្ងៃទី២១ ខែមីនា សមាជិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមតួលេខទទួលបានជាបឋមសុរបប្រមាណ ១១,៤៥៣នាក់។Philippines showcases cultural heritage to kick off 30th Sea Games

ក្នុងនោះថៃគឺជាប្រទេសដែលបញ្ជូនមកច្រើនជាងគេបង្អស់ ពោលដល់ទៅ១៨៥៥នាក់ នៅលើគ្រប់ប្រភេទកីឡា លើកលែងតែវិញ្ញាសាគុនខ្មែរតែប៉ុណ្ណោះ ខណៈកម្ពុជាជាម្ចាស់ផ្ទះ បានត្រមៀអត្តពលិកចំនួន១៣១២នាក់។

បើតាមលោក ថោង ខុន តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ។The Philippine Star on Twitter: "Performers grace the #SEAGames2019 opening  ceremony. | Photos via SEA Games 2019 https://t.co/z6iA1nieMO" / Twitter

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សុីហ្គេម០២៣ លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាខ្លះត្រូវចាប់ផ្តើមមុននៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ៕

អីយ៉ាស់ ! តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពិតជានឹងត្រូវបញ្ចប់ដោយការចរចាមែនឬ ?

0

សហរដ្ឋអាមេរិក ៖ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកថ្លែងថា ការវាយប្រហារដោយកម្លាំងទ័ពនៅអ៊ុយក្រែន គឺមិនអាចដឹងលទ្ធផលឈ្នះ-ចាញ់ទេ ប៉ុន្តែសង្គ្រាមអាចបញ្ចប់ដោយការចរចាគ្នាដោយសន្តិវិធី ។ លើសពីនេះ លោកក៏បានដាស់តឿនអ៊ុយក្រែនថា ពលរដ្ឋអ៊ុយក្រែននឹងបង្ហូរឈាម ហើយខាតបង់ធនធានយ៉ាងច្រើនមហាសាល បើពួកគេធ្វើការបណ្តេញកងទ័ពរុស្ស៊ីឱ្យអស់ចេញពីទឹកដីអ៊ុយក្រែន ដូច្នេះ វាជារឿងពិបាកធ្វើ ។

កាលពីពេលថ្មីៗនេះ លោក Mark Milley បានផ្តល់សម្ភាសន៍ទៅកាន់ Eurasia Group Foundation ថា លោកជឿថា ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មិនគួរផ្តោតលើកម្លាំងទ័ពរបស់ខ្លួនទេ ហើយប្រទេសនានាគួរតែធ្វើជាអាជ្ញាកណ្តាលដើម្បីឱ្យរុស្ស៊ី និងអ៊ុយក្រែនឈានដល់ការចរចាគ្នា និងធ្វើឱ្យសង្គ្រាមនេះឈានដល់ទីបញ្ចប់ ។Everything we know Gen. Milley has told the Jan. 6 panel

កាលពីថ្ងៃទី២១ ខែមីនា កន្លងមក លោក Mark Milley បានថ្លែងថា ៖ «នៅថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងដឹងថា ការធ្វើសង្គ្រាមដោយប្រើប្រាស់កម្លាំងទ័ពរហូតនោះ វាជារឿងពិបាកណាស់ ហើយខ្ញុំផ្ទាល់ក៏កោតសរសើរការតាំងចិត្ត ភាពក្លាហាន និងភាពបត់បែនរបស់ជនជាតិអ៊ុយក្រែនផងដែរ ។ ប៉ុន្តែកុំភ្លេចថា ការបណ្តេញកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនដោយប្រើកម្លាំងទ័ពអ៊ុយក្រែននោះ វាពិបាកធ្វើណាស់ ហើយត្រូវមានអ្នកស្លាប់បន្តទៀត និងខូចខាតទ្រព្យសម្បត្តិជាច្រើន ។ ខ្ញុំយល់ឃើញថា ត្រូវមានអ្នកណាម្នាក់បញ្ចុះបញ្ចូលឱ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែនព្រមចរចាគ្នា វានឹងជាវិធីមួយជួយបញ្ចប់សង្គ្រាម» ។Ukraine-Russia war latest: A million shells needed to hold off Putin's  troops

មតិយោបល់របស់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក ស្របតាមអ្វីដែលខ្លួនលោកផ្ទាល់ធ្លាប់បាននិយាយកាលពីពេលមុននេះពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ។ កន្លងមក រដ្ឋាភិបាលប្រទេសជាច្រើនដូចជា តួកគីបានព្យាយាមធ្វើជាអាជ្ញាកណ្តាលបញ្ចប់ជម្លោះ ហើយចុងក្រោយ ប្រទេសមហាអំណាចចិនបានស្នើផែនការសន្តិភាព១២ចំណុចដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវបានអាមេរិក និងប្រទេសលោកខាងលិចរិះគន់ថា ចិនគាំទ្ររុស្ស៊ីខ្លាំងពេក ។

ជាមួយគ្នានេះ ការប្រយុទ្ធគ្នានៅសមរភូមិជួរមុខនៅតំបន់ Don Bas បានធ្វើឱ្យកងទ័ពរបស់ប្រទេសទាំងពីរស្លាប់ជាបន្តបន្ទាប់ ហើយបើទោះជាប្រទេសទាំងពីរបង្កើនកម្លាំងទ័ពមកប្រឈមមុខដាក់គ្នាក្តី ក៏ពួកគេមិនអាចទទួលបានជ័យជម្នះដែរ ៕Russia's war in Ukraine: Latest developments ប្រភព ៖ mgronline

គន្លឹះទាំង៤ យ៉ាងដែលជួយសម្រកក្បាលពោះបានយ៉ាងឆាប់រហ័ស

0

ការដុះក្បាលពោះ ឬភាពធាត់ជុំវិញក្បាលពោះ អាចជារឿងពិបាកបន្តិចហើយ សម្រាប់គ្នាយើង។ មិនត្រឹមតែខូចរាង មើលទៅលែងស្អាត តែនឹងអាចមានបញ្ហាទៅនឹងជំងឺមួយចំនួនទៀត ដូចជាជំងឺធាត់ ទឹកនោមផ្អែម ឬបញ្ហាបេះដូងជាដើម។ យ៉ាងណាមិញ យើងក៏នៅមានវិធីការពារ និងសម្រកក្បាលពោះបានផងដែរ។ ផ្អែកតាមការសិក្សាបែបវិទ្យាសាស្ត្រ បានបង្ហាញថាគន្លឹះទាំង៤ យ៉ាងនេះអាចជួយឱ្យក្បាលពោះរាបស្មើ តឹងបានលឿន និងមានភាពស៊ីចស៊ី ដែលគន្លឹះទាំង៤នោះមានដូចជា៖

១.អាហារដែលមានជាតិប្រូតេអ៊ីន៖ សារធាតុប្រូតេអ៊ីន ជាសមាសធាតុចិញ្ចឹមសំខាន់ សម្រាប់តុល្យភាពគ្រប់គ្រងទម្ងន់់ខ្លួន ពិសេសត្រង់កន្លែងក្បាលពោះផងដែរ។ អាហារសម្បូរជាតិប្រូតេអ៊ីន ជួយជំរុញអ័រម៉ូន PYY ឱ្យរាងកាយឆ្អែត រក្សាសាច់ដុំ និងមិនមានអារម្មណ៍ឃ្លាននំចំណីផ្តេសផ្តាស។ អាហារពេញទៅដោយប្រូតេអ៊ីនមានដូចជា សាច់គោ សាច់ត្រី សណ្តែក ស៊ុត ទឹកដោះគោ ជាដើម។10 Best High-Protein Foods to Boost Metabolism

២.គេងឱ្យបានគ្រប់គ្រាន់៖ ពិតណាស់វិធីទាំងនេះ ថ្វីដ្បិតតែសាមញ្ញធម្មតា តែមិនគួរមើលរំលង ព្រោះការសិក្សាបានបង្ហាញថា ការគេងបានគ្រប់គ្រាន់ ថាមពលក្នុងរាងកាយនិងមានពេញលេញ។ ដូចនេះ សកម្មភាពប្រចាំថ្ងៃរបស់យើងនិងការបន្ថែមទម្លាប់ហាត់ប្រាណផ្តោតលើវិធីសម្រកក្បាលពោះ នោះយើងនឹងអាច សម្រកក្បាលពោះ រក្សាទម្ងន់ខ្លួន និងរក្សារាងបានយ៉ាងស្អាត។Tips for getting a good night's sleep: 6 tips and tricks to sleep better | India.com៣.អាហារដែលមានសមាសធាតុ Probiotic ជំនួយ៖ Probiotic ជាប្រភេទបាក់តេរីល្អ ដែលជាជំនួយទៅដល់ពោះវៀន និងដំណើរការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។ បន្ថែមសារធាតុនោះទៅក្នុងរបបអាហារ នឹងអាចជួយយើងសម្រកក្បាលពោះបានដោយមានប្រសិទ្ធិភាព។ សារធាតុទាំងនោះមាននៅក្នុងអាហារប្រចាំថ្ងៃមួយចំនួនដូចជា ទឹកដោះគោជូរ (យ៉ាអួរ) គីមឈី ជ្រក់ជាដើម។10 Foods with Natural Probiotics - Clean Eating Kitchen

៤.តែបៃតង៖ ទឹកតែបៃតង មិនត្រឹមតែជាភេសជ្ជៈពេញនិយម ថែមទាំងជាភេសជ្ជៈល្អសម្រាប់សុខភាព ដែលអ្នកវិទ្យាសាស្រ្តទទួលស្គាល់។ តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម (EGCG) ដែលជំរុញមេតាប៉ូលិស ធ្វើឱ្យដំណើរការរំលាយអាហារបានស្រួល ព្រមទាំងជួយឱ្យយើងស្រកក្បាលពោះ ផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំតែបៃតង បូកផ្សំ និងទម្លាប់ធ្វើលំហាត់ប្រាណសម្រកក្បាលពោះជាប្រចាំ នឹងជួយឱ្យគោលដៅសម្រកក្បាលពោះមានប្រសិទ្ធិភាពយ៉ាងរហ័ស៕Everything You Need To Know About Using Green Tea For Acne | Be Beautiful India

ប្រភព៖phuntoday.com

ពូទីន ភ័យនឹងចក្រភពអង់គ្លេស បញ្ជូនរថក្រោះមានសារធាតុនុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ស្របពេលប្រធានាធិបតីចិន បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង ហើយនាយករដ្ឋមន្រ្ដីជប៉ុន បានអញ្ជើញទៅកាន់រដ្ឋធានីកៀវ ដើម្បីបង្ហាញនូវការគាំទ្រ ដល់អ៊ុយក្រែន នោះ ចក្រភពអង់គ្លេស ក៏ប្រកាស ពីការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់របស់ខ្លួន មានផ្ទុកកាកសំណល់អ៊ុយរ៉ានីញ៉ូម ទៅជួយក្រុងកៀវ រហូតធ្វើឲ្យលោក ពូទីន ផ្ទុះកំហឹង។

ទីភ្នាក់ងារសារព័ត៌មាន AFP ក៏ដូចជាបណ្ដាផ្សព្វផ្សាយធំៗ នៅលើពិភពលោក បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្កោលទោសយ៉ាងខ្លាំង ដល់ចក្រភពអង់គ្លេស ជុំវិញផែនការបញ្ជូនគ្រាប់រំសេវ មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ទៅជួយដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពបែបនេះ នឹងធ្វើឲ្យក្រុងមូស្គូ ត្រូវតែបង្ខំចិត្ត ចាត់វិធានការឆ្លើយតបឱ្យសមាមាត្រ បកត្រឡប់ទៅវិញ។M1A2 Abrams Main Battle Tank | Military.com

ការព្រមានពីមេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានកើតឡើង ក្រោយពេលលោកស្រី អានណាបែល ហ្គោលឌី (Annabel Goldie) ជាមន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ ថា គ្រាប់រំសេវមួយចំនួន សម្រាប់រថក្រោះ Challenger 2 របស់ចក្រភពអង់គ្លេស កំពុងតែត្រៀមរៀបចំ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងចំណោមគ្រាប់រំសេវទាំងនោះ ក៏មានគ្រាប់រំសេវមួយចំនួន មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម អាចបាញ់ទម្លុះរថក្រោះ ឬ រថពាសដែក យ៉ាងមានប្រសិទ្ធភាពបំផុតថែមទៀតផង។

លោកប្រធានាធិបតី ពូទីន បានថ្លែង ក្រោយជំនួបកំពូលជាមួយសមភាគីចិន លោក ស៊ី ជិនពីង កាលពីអង្គារ ថា «ប្រសិនបើវាជាការពិតមែន រុស្ស៉ី នឹងចាត់វិធានការ ឆ្លើយតបនឹងលោកខាងលិច ដែលចាប់ផ្ដើមបញ្ជូនអាវុធ មានសមាសធាតុនុយក្លេអ៊ែរ»។Vladimir Putin acknowledges the war in Ukraine is taking longer than he  expected : NPR

ដោយឡែក ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ ថា មន្ទីរបញ្ចកោណ កំពុងតែពន្លឿននូវការបញ្ជូនរថក្រោះ Abrams របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយជ្រើសរើសយករថក្រោះស៊េរីចាស់ ប្រភេទ M1A1 ដែលត្រូវបានកែលម្អឡើងវិញ ហើយអាចនឹងត្រៀមខ្លួនឲ្យបានលឿនជាងមុន បញ្ជូនទៅកាន់តំបន់សមរភូមិ នៅក្នុងរយៈពេលពី៨ ទៅ ១០ ខែខាងមុខនេះ។ សហរដ្ឋអាមេរិក បានបង្ហាញនូវផែនការមុនដំបូង បញ្ជូនរថក្រោះ ប្រភេទ M1A2 Abrams ចំនួន៣១គ្រឿង ទៅកាន់អ៊ុយក្រែន។ ប៉ុន្តែសកម្មភាពទាំងនេះ នឹងត្រូវការចំណាយពេលវេលា រហូតដល់ទៅ១ឆ្នាំ ឬ ២ឆ្នាំ ដើម្បីផលិត និង ដឹកជញ្ជូន។

អង់គ្លេស គ្រោងនឹងបញ្ជូនគ្រាប់រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Challenger 2 របស់ខ្លួន មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបាញ់ទម្លុះរថក្រោះរបស់រុស្ស៊ី។ ការប្រកាសរបស់ចក្រភពអង់គ្លេស បាននាំឲ្យមានការថ្កោលទោសពី លោកពូទីន និង រដ្ឋមន្ត្រីការពារជាតិរបស់គាត់ គឺលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) ដោយចាត់ទុកថា ការសម្រេចចិត្តរបស់ក្រុងឡុងដ៍ កំពុងតែបោះជំហានបន្តិចម្តងៗ ឆ្ពោះទៅរកការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយនឹងរុស្ស៊ី។Battle For Bakhmut Rages On As Russia's Wagner Claims More Territory

ស្របគ្នានឹងការប្រកាសពីការបញ្ជូនរថចម្បាំង ពីមហាអំណាចលោកខាងលិចនោះ អ៊ុយក្រែន ក៏បានបញ្ជូនរថក្រោះបន្ថែម ទៅជួយការពារទីក្រុងបាកមូត (Bakhmut) ខណៈកំពុងតែប្រយុទ្ធនឹងទាហានរុស្ស៊ី យ៉ាងក្រាញននៀល នៅលើសមរភូមិដ៏ក្ដៅគគុកនោះ។

ដោយសារតែសង្គ្រាមរបស់ក្រុងមូស្គូ កំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើទឹកដីរបស់អ៊ុយក្រែន នោះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃចន្ទ បានធ្វើដំណើរទៅជួបលោក ពូទីន ទំនងជាចង់គាំទ្រដល់មេដឹកនាំវិមានក្រឹមឡាំង ដែលរងនូវការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ចេញដោយតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC)។ នៅក្នុងជំនួបកំពូលនោះ ប្រមុខរដ្ឋទាំង២ កាលពីថ្ងៃអង្គារ ក៏បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រថ្មី រវាងប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ មេដឹកនាំចិន បានអំពាវនាវឱ្យមានដំណោះស្រាយការទូត ជុំវិញសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។How the Battle for Bakhmut Has Exposed Russia's Fault Lines - The Moscow  Times

ស្របគ្នានេះ លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃអង្គារ ក៏បានធ្វើដំណើរជួបលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នៅក្នុងរដ្ឋធានីកៀវ ដើម្បីបង្ហាញនូវការគាំទ្ររបស់ក្រុងតូក្យូ ប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ី៕

ចូលឆ្នាំ៣ថ្ងៃ! ទៅសៀមរាបក្រៅពីប្រាសាទមាន មានកន្លែងណាគួរដើរកម្សាន្តខ្លះ?

0

កាល​ណាគេ​និយាយ​ពី​ខេត្តសៀមរាប គេ​តែងតែង​នឹក​ឃើញ​ដល់​ប្រាសាទក្នុងតំបន់​អង្គរ ជាពិសេសប្រាសាទ​អង្គរវត្ត។ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីវិសាលភាពធំទូលាយនៃខេត្តសៀមរាបថា ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទោះបីជាដើរមួយខែក៏មិនអស់ឡើយ។

ស្របពេលដែលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ជិតមកដល់នោះ ភ្ញៀវទេសចរណ៍ដែលមានគម្រោងទៅសៀមរាប ក៏ប៉ុន្តែមិនដឹងថាទៅណាទៀតក្រៅពីទៅទស្សនាប្រាសាទអង្គរវត្តនោះ ថ្ងៃនេះគេហទំព័រ KBN សូមណែនាំកន្លែងដើរលេងមួយចំនួន ដែលលោកអ្នកមិនគួរមើលរំលងក្រៅពីប្រាសាទ។

+រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទិសដៅដូចគ្នានឹងទៅភ្នំគូលែនដែរ និងចម្ងាយ​ ១៨គម ពីបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ក្បាលស្ពាន ជាទីកន្លែងអច្ឆរិយៈ តែមិនសូវមានភ្ញៀវទេសចរទៅដល់ – Popular Magazine

+កាហ្វេវប្បធម៌-សៀមរាប
ផ្ទះ​កាហ្វេ​វប្បធម៌​សៀមរាប​កសាង​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ឃើញ​ពី​ការ​ថែ​រក្សា​ និង​ការពារ​មរតក​វប្បធម៌​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភ្ញៀវ​ដែល​បាន​ទៅ​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ និង​តុប​តែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​បាន​។​ តម្លៃ​ចាប់​ពី​ ២.៥ ដុល្លា​ឡើង​។ម្ចាស់ផ្ទះកាហ្វេវប្បធម៌សៀមរាបថ្កោលទោសអ្នកកាសែតសាន្ត ប៊ុនធឿន -  អង្គភាពសារព័ត៌មានដំរី

+កន្លែងជិះស្គីលើផ្ទៃទឹក ICF Wake Park 
ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។​WATER FUN IN SIEM REAP — ICF Wake Park Cambodia

+កន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២
ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិ​កម្ពុជា​ ជា​កន្លែង​បាញ់​ធ្នូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​បំណង​លើក​ស្ទួយ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​មរតក​ដូន​តា​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ដោយ​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​។​បានទៅសៀមរាបលើកក្រោយ ទៅបាញ់​ធ្នូ​លេង និង ភ្លក់រសជាតិម្ហូបស្រុកស្រែឆ្ងាញ់ៗនៅ​បន្ទាយ​ជ័យ ​៨០២ – Popular Magazine

+ខ្នងបារាយណ៍
ខ្នងបារាយណ៍មានទីតាំងស្ថិតនៅ ខាងជើងព្រលានយន្តហោះសៀមរាប ខាងក្រោយវត្តស្វាយរមៀត។សម្រាប់អ្នកទាំងអស់គ្នាដែលចង់ទៅកម្សាន្តនៅខ្នងបារាយណ៍ លោកអ្នកគួរតែទៅនាពេលរសៀលថ្ងៃជ្រេរបន្តិច ដើម្បីអាចផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាត។ស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ – SPKTLIV

+សហគមន៍ បាគងភូមិខ្ញុំ 
តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៏ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាមួយមនុស្សជាទីស្រលាញ់ ដោយសារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាពបៃតងស្រស់បំព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើម។សហគមន៍បាគងភូមិខ្ញុំ ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! - Kley kley

+ភូមិលិចទឹកកំពង់ផ្លុក

កន្លែងនេះគឺជាភូមិធម្មជាតិមួយនៅលើទឹក  ដែលអាចឱ្យអ្នកទេសចរជិះទូក ​ឬកាណូតទេសចរណ៍លើផ្ទៃទឹក ទស្សនាទេសភាពលើផ្ទៃទន្លេសាបដែលមានព្រៃលិចទឹក សាលារៀន វត្ត​​អារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក៕សហគមន៍ទេសចរណ៍កំពុងភ្លុក - Visit Cambodia

 

វិធីសាស្រ្តទាំង៦យ៉ាងដែលជួយអោយអ្នកមានអាយុវែងនិងមានសុខភាពល្អ

0

តាមប្រភពBBC បានអោយដឹងថាប្រជាជនជប៉ុនទាំងអស់គឺមានអាយុវែងជាងគេលើពិភពលោកនិងមានសុខភាពល្អជាងគេផងដែរ។ ដូច្នេះហើយតើហេតុអ្វីបានជាគេថាប្រជាជនជប៉ុនមានសុខភាពល្អនិងមានអាយុវែងជាងគេលើលោក? ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៦យ៉ាង ដែលជនជាតិជប៉ុនបានធ្វើការណែនាំ ដើម្បីរក្សាសុខភាពអោយល្អនិងមានអាយុវែង។ ដែលវិធីសាស្ត្រទាំង៦យ៉ាងនោះមានដូចជា៖

១.ការទទួលទានត្រី៖ តាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលទទួលទានត្រីជាប្រចាំ មានអាយុកាលវែងជាងអ្នកដែលមិនទទួលទាន។ មូលហេតុគឺត្រីមានអាស៊ីតខ្លាញ់ Omega-៣ ច្រើនដែលមានប្រយោជន៍សម្រាប់សុខភាពបេះដូង ជាហេតុជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងដល់ទៅ ៣៦%។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានត្រីច្រើន ក៏ដូចជាអាហារសមុទ្រ ក៏អាចជួយសម្រួលអារម្មណ៍ ការពារជំងឺរលាកមួយចំនួនយ៉ាងមានប្រសិទ្ធភាពផងដែរ។File:Raw fish for sale.jpg - Wikimedia Commons

២.ចូលចិត្តផឹកតែ៖ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ការទទួលទានតែអាចនិយាយបានថាជាសកម្មភាពមួយដែលមិនអាចខ្វះបាន ជាពិសេសការផឹកតែបៃតង។ ការផឹកតែបៃតងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងមហារីក ក្រៅពីនេះ ការផឹកតែក៏ជួយបង្កើនសមត្ថភាពខួរក្បាលផងដែរ។What Happens to Your Body If You Drink Tea Every Day — Eat This Not That

៣.ដើរជារៀងរាល់ថ្ងៃ៖ រឿងមួយដែលអ្នកអាចមើលឃើញយ៉ាងងាយនៅក្នុងប្រទេសជប៉ុនគឺថា បុគ្គលិកការិយាល័យ ស្ត្រីមេផ្ទះ ឬសិស្សទាំងអស់សុទ្ធតែមានទម្លាប់ដើរ។ ដោយសារតែយោងទៅតាមជនជាតិជប៉ុន ការដើរមិនត្រឹមតែជួយបរិស្ថានកាត់បន្ថយធូលីដី និងការបំពុលដែលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទម្រង់នៃការហាត់ប្រាណជារៀងរាល់ថ្ងៃនៅពាក់កណ្តាលថ្ងៃធ្វើការផងដែរ។36 Tips When You're Walking to Lose Weight — Eat This Not That

៤.រស់នៅជាមួយធម្មជាតិ៖ នៅប្រទេសជប៉ុន មានទិវាឡើងភ្នំជាតិដែលប្រារព្ធនៅថ្ងៃទី១៦។ ដូចនេះ អ្នកអាចយល់ភ្លាមថាស្នេហារបស់ពួកគេចំពោះធម្មជាតិអស្ចារ្យប៉ុណ្ណា។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលដែលថា ទោះបីជាពួកគេមានអាយុ ៨០ ឆ្នាំនៅក្នុងប្រទេសជប៉ុនក៏ដោយ ក៏ពួកគេនៅតែអាចបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការឡើងភ្នំនៅពេលឡើងភ្នំអេវឺរ៉េសដោយជោគជ័យ។ នេះត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលអារម្មណ៍ ជួយឱ្យចិត្តស្ងប់បន្ទាប់ពីការងារលំបាកជាច្រើនសប្តាហ៍។ ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែដាក់ខ្លួនទៅហាលថ្ងៃ ខណៈពេលដែលមានភាពសុខដុមជាមួយធម្មជាតិ គ្រប់ផ្នែកនៃរាងកាយរបស់អ្នកអាចផលិតវីតាមីន D ដែលជាវីតាមីនដ៏សំខាន់ក្នុងការជួយការពារជំងឺមហារីក ជំងឺប្រព័ន្ធការពារ និងជំងឺរលាកសន្លាក់។Living in a Clean and Healthy Environment Is a 'Human Right' - The Good Men  Project

៥.សើចច្រើន៖ ភាពកំប្លុកកំប្លែងរបស់ជនជាតិជប៉ុនត្រូវបានបង្ហាញតាមរយៈខ្សែភាពយន្ត ការផ្សាយពាណិជ្ជកម្ម វីដេអូចម្រៀង ឬកម្មវិធីហ្គេម ដែលមានលក្ខណៈចម្លែកៗ ប៉ុន្តែគួរឱ្យអស់សំណើចបំផុត។ ការសើចអាចជួយឱ្យរាងកាយរបស់យើងបង្កើនការផលិតអរម៉ូន endorphins ដែលជាអរម៉ូនដែលជួយបង្កើនភាពស៊ាំ កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងពង្រឹងប្រព័ន្ធភាពស៊ាំ។Cute Japanese Smile | Copyright © Daniel Ruyle | Daniel Ruyle | Flickr

៦.ការងូតទឹកក្តៅ៖ យោងទៅតាមឱសថរបស់ប្រទេសជប៉ុន ការងូតទឹកក្តៅគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារជំងឺ ព្យាបាលឈឺសន្លាក់ឆ្អឹង សរសៃប្រសាទ និងបញ្ហាស្បែក។ លើសពីនេះ ប្រសិនបើអ្នកឆ្លៀតយកប្រយោជន៍ពីការធ្វើសមាធិក្នុងបន្ទប់ទឹក វានឹងបង្កើនសមត្ថភាពក្នុងការជាសះស្បើយពីជំងឺលើសឈាម៕ ប្រភព៖phuntoday.com

អាមេរិក កាត់បន្ថយល្បឿនរីកចម្រើនវិស័យយោធារបស់ចិន តាមរយៈបន្ទះឈីប

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កាន់តែខ្លាំងឡើង នាពេលបច្ចុប្បន្ននេះ នៅលើពិភពលោក ពិតជាមានតម្រូវការយ៉ាងខ្លាំង លើបន្ទះឈីប ទាំងការផលិតជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ មានដូចជារថយន្ដជាដើម និង វិស័យយោធា ហើយសហរដ្ឋអាមេរិក មានចេតនាមិនឲ្យក្រុងប៉េកាំង មានការជឿនលឿនខ្លាំងលើវិស័យយោធា ទើបរារាំង ដល់ប្រទេសចិន មិនឲ្យទទួលបានផលប្រយោជន៍ ពីមូលនិធិឈីបរបស់ខ្លួន។

សារព័ត៌មាន BRecorder បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញផ្សាយនូវច្បាប់ជាច្រើន ដែលត្រូវបានស្នើឲ្យការពារដល់មូលនិធិ មានទំហំទឹកប្រាក់ ៥២ពាន់លានដុល្លារ នៅក្នុងការផលិត និង ស្រាវជ្រាវ Semiconductor ដោយមិនឲ្យប្រទេសចិន និង ប្រទេសដទៃទៀត ប្រើប្រាស់បាន ព្រោះតែការព្រួយបារម្ភរបស់ក្រុងវ៉ាស៊ីនតោន។

លោកស្រី ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) រដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ផ្លូវការពារទាំងនេះ នឹងជួយធានា ថា យើងនឹងនៅតែនាំមុខសត្រូវ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខបន្ដទៀត»។Designated survivor: Commerce Secretary Gina Raimondo fills role during  Biden's SOTU | CNN Politics

ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមទទួលយកពាក្យសុំ នៅចុងខែមិថុនា សម្រាប់កម្មវិធីឧបត្ថម្ភធន លើការផលិត Semiconductor មានតម្លៃ ៣៩ពាន់លានដុល្លារ។ ច្បាប់នេះ ក៏បង្កើតឥណទានពន្ធ ទៅលើការវិនិយោគ រហូតដល់២៥ភាគរយ សម្រាប់ការសាងសង់រោងចក្រផលិតបន្ទះឈីប ដោយការប៉ាន់ស្មាន មានតម្លៃ២៤ពាន់លានដុល្លារ។

សំណើនេះ បានកំណត់លើអ្នកទទួលបានពីមូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់ការវិនិយោគ លើការពង្រីកការផលិត Semiconductor នៅក្រៅប្រទេស ជាមួយនឹងការព្រួយបារម្ភ ដូចជា ចិន និង រុស្ស៊ី។ ការកំណត់ លើអ្នកទទួលមូលនិធិនេះ នឹងលើកទឹកចិត្ត ដល់ការចូលរួម នៅក្នុងការស្រាវជ្រាវរួមគ្នា ឬ កិច្ចខិតខំប្រឹងប្រែង ផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា ជាមួយអង្គភាពបរទេស ជុំវិញការព្រួយបារម្ភទាំងនេះ។Fighting a Chip War on the Cheap | Compact Mag

កាលពីខែតុលា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានត្រួតពិនិត្យនូវការនាំចេញថ្មី ដើម្បីកាត់ផ្តាច់ប្រទេសចិន ចេញពីបន្ទះឈីប Semiconductor មួយចំនួន ផលិត នៅគ្រប់ទីកន្លែង នៅលើពិភពលោក ជាមួយនឹងឧបករណ៍របស់សហរដ្ឋអាមេរិក ដោយពង្រីកនូវការកាត់បន្ថយនូវភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និង វិស័យយោធារបស់ក្រុងប៉េកាំង។

ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ក្រសួងនឹងពង្រឹងនូវការគ្រប់គ្រងទាំងនោះ ដោយការតម្រឹមកម្រិតបច្ចេកវិទ្យាហាមឃាត់ សម្រាប់បន្ទះឈីប និង អង្គចងចាំ រវាងការគ្រប់គ្រងនូវការនាំចេញ និង ការការពារសន្តិសុខជាតិរបស់បន្ទះឈីប (CHIP) ហើយរួមបញ្ចូលទាំងកម្រិតរឹតត្បិត ដល់ការត្រួតពិនិត្យការនាំចេញបន្ទះឈីប៕

តើអ្នកបើកបរគួរធ្វើបែបណាដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាមួយរថភ្លើង?

0

បច្ចុប្បន្នប្រជាជនកម្ពុជានិយមចូលចិត្តធ្វើដំណើរតាមរថភ្លើងគួរឱ្យកត់សម្គាល់ មិនថាពេលបុណ្យទាន ឬថ្ងៃចុងសប្តាហ៍ទេ ព្រោះប្រជាពលរដ្ឋគិតថាធ្វើដំណើរតាមរថភ្លើងមានលក្ខណៈងាយស្រួលម្យ៉ាង។ ទោះយ៉ាងណា ដ្បិតតែធ្វើដំណើរតាមផ្លូវដែកពុំមានចរាចរណ៍មមាញឹកក្តី ប៉ុន្តែក៏មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងរថភ្លើងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeNk3XVx2nLACKBgptBfFijTtgSar2PId4lvq2uc_9YvL0qEFNOL72CQZ6TGXDm2eT_9KDn6IT8daWJSsi64fwkgylNGpP8NL-liwrjq2gwL9-IiVVeFX-Mci1bUgDox4_n_DSaIE5YaU2aCIOc0CltBvgmVn78ZpiqQghbzEga-V7DuuX215Ep2GS/s960/326399238_915242826300657_2320982759375463399_n.jpg

ដូច្នេះយើងមកដល់ទាំងអស់គ្នា ជាពិសេសពេលធ្វើដំណើរមានរថភ្លើងឆ្លងកាត់គួរគោរពច្បាប់បែបណាដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
១- អ្នកបើកបរត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
២- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលមានដាក់របារ ឬរបាំង អ្នកបើកបរមិនត្រូវបរ ចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។
៣- នៅកន្លែងមានឆ្មាំនៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់សញ្ញាឆ្មាំហើយ មិនត្រូវបង្កឱ្យមានឧបសគ្គដល់ការបិទបើករបារ ឬរបាំងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKa4XcjAJcF8bHX0lZNKf4DtKHCWyadZI1FoaP9oDtqgJlzWrKaTnDdLDLyGO5UT9j4wan6mFFKKL4q3YjzSH7Z7tfVsZhcpMn1-qmqfncrnUOPRzCArOs8uwZdFoT6Og_OqGOGjFXdpPCCnJzGBPLz5K5BIZab5-C1Mj6aFky_ir73C28kzeh3rL1/s1280/336707274_730398325485223_3146643671789105852_n.jpg៤- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ អ្នកគង្វាលសត្វទាំងអស់ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វ ពាហនៈ កុំឱ្យឆ្លងកាត់ ផ្លូវរថភ្លើងជាដាច់ខាត។
៥- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច២ម៉ែត្រ ពីរបារឬរបាំង ហើយបើគ្មានរបារឬរបាំង ត្រូវឈប់យ៉ាងតិច៥ម៉ែត្រពីផ្លូវរថភ្លើង។
៦- ក្នុងករណីដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វ ធ្វើដំណើរចូលមកជ្រុលទៅលើ ផ្លូវរថភ្លើង អ្នកបើកបរឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយកុំឲ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឱ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតអំពីគ្រោះថ្នាក់ដែលនឹង អាចកើតឡើងបាននោះប្រសិន បើខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi53Y1bl9iS6Oq5RiBauudpAd6_fF5xqeBaA3eTMtfe2XutXCx1adwRIY2MMYU4hYeB7ArV4CdLoYsoqi9seVosUQJalm_5QRrS8Bg5uW5EWqJPizLk6h40O2CUbI4Fw7w5auNxT530yK-XZJfO0TpkpKMFNekDw7ITHpIV_oqiKeQxuNysWluxirbU/s897/336226779_548410314062660_1542343240206405122_n.jpg