Home ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់ មិនចង់ឲ្យពិបាកដឹកជញ្ជូន រៀបចំគម្រោងបង្កើតរោងចក្ររថក្រោះ នៅអ៊ុយក្រែន

អាល្លឺម៉ង់ មិនចង់ឲ្យពិបាកដឹកជញ្ជូន រៀបចំគម្រោងបង្កើតរោងចក្ររថក្រោះ នៅអ៊ុយក្រែន

77
0

រដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ បើទោះជា ក្រុងកៀវកំពុងតែជាប់ដៃ ធ្វើសង្គ្រាម ទប់ទល់ប្រឆាំងនឹងកម្លាំងទាហានរបស់ក្រុងមូស្គូ និង រងការវាយប្រហារ ពីមីស៊ីលរបស់រុស្ស៊ី ឥតឈប់ឈយ៉ាងណាក្ដី ក៏ក្រុមហ៊ុនផលិតគ្រឿងសឹករបស់អាល្លឺម៉ង់ ចង់សាសង់រោងចក្ររថក្រោះប្រយុទ្ធធុនធ្ងន់ នៅក្នុងប្រទេសអ៊ុយក្រែន ដែរ។

សារព័ត៌មាន Defense News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរ៉េនមេថល (Rheinmetall) របស់អាល្លឺម៉ង់ ចង់បង្កើតរោងចក្រផលិតរថក្រោះ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែបើរោងចក្រនោះ ចាប់ផ្ដើមដំណើរការ នឹងមានសមត្ថភាពផលិតរថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Panther KF51 ចំនួន៤០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំៗ។ ចំណែក ក្រុមអ្នកជំនាញខាងសង្គ្រាមផ្លូវគោកមួយចំនួន អះអាង ថា ផែនការទាំងនេះ ពិតជាល្អបំផុត ព្រោះបានចង្អុលបង្ហាញ អំពីបញ្ហានានា ចាប់ពីសុវត្ថិភាពទីតាំង រហូតដល់ចំណុចហានិភ័យ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។Rheinmetall Group negotiating construction of tank factory in Ukraine

លោក អាមីន ផាបផឺរហ្គ័រ (Armin Papperger) នាយកប្រតិបត្ដិក្រុមហ៊ុន Rheinmetall បានផ្សព្វផ្សាយប្រធានបទនេះ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ ជាច្រើនដងរួចមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៣រហូតមក។ លោកនាយកប្រតិបត្ដិ បានអះអាង ថា ក្រុមហ៊ុនកំពុងតែចរចា ជាមួយនឹងអ៊ុយក្រែន អំពីលទ្ធភាពបោះទុនវិនិយោគ មានទំហំទឹកប្រាក់ ២០០លានអឺរ៉ូ (លុយតំបន់អឺរ៉ុប) ឬ ស្មើនឹង ២១៥លានដុល្លារអាមេរិក ទៅក្នុងរោងចក្រផលិតរថក្រោះថ្មីមួយ ដែលអាចបំពាក់ដល់កងទ័ពរបស់អ៊ុយក្រែន ជាមួយនឹងគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់។

ជាមួយគ្នានេះ អ្នកនាំពាក្យ ក្រុមហ៊ុន Rheinmetall ក៏បានបញ្ជាក់ អំពីផែនការសាងសង់រោងចក្រផលិតរថក្រោះនេះមែន ប៉ុន្ដែគាត់បានបដិសេធបង្ហាញព័ត៌មានលម្អិត ដោយគ្រាន់តែចង្អុលទៅលើបទសម្ភាសន៍របស់នាយកប្រតិបត្ដិ លោក Papperger លើប្រធានបទនេះ ជាមួយនឹងកាសែត Rheinische Post (រេននីសេ ប៉ុស្ដិ៍)។Rheinmetall-Chef Armin Papperger im Gespräch über Anerkennung

លោក ហ្សង់-ហ្វីលលីព វេសស្វេង (Jan-Phillipp Weisswange) អ្នកនាំពាក្យ របស់ក្រុមហ៊ុនមួយនេះ បានសរសេរ នៅតាមអ៊ីមែល ថា «ហេតុផលធ្វើអាជីវកម្ម និង ដោយមើលឃើញ អំពីផលប្រយោជន៍សន្តិសុខដ៏រសើបរបស់អ៊ុយក្រែន យើងមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបាននោះទេ ខណៈស្ថានភាពបច្ចុប្បន្ន កំពុងតែពិភាក្សា និង បង្កើតសមត្ថភាពផលិត នៅក្នុងប្រទេស»។

លោក ម៉ាក អេហ្វ. ខេនសៀន (Mark F. Cancian) ទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ដ និង អន្ដរជាតិ នៅសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ការផលិតរថក្រោះ ឲ្យបានចំនួន៤០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំ គឺពិតជាមានការខិតខំប្រឹងប្រែងធំសម្បើមណាស់។ នេះបើប្រៀបធៀបទៅនឹងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក ផលិតរថក្រោះ បានត្រឹមតែ១០០គ្រឿង នៅក្នុងរយៈពេលមួយឆ្នាំ។ ផ្ទុយទៅវិញ កងទ័ពអ៊ុយក្រែន មានរថក្រោះសរុបប្រហែល ៨០០គ្រឿង នៅមុនពេលការផ្ទុះសង្រ្គាម។ បើសន្មត ថា អាយុកាលប្រហែល២០ឆ្នាំ មានតម្រូវឱ្យការទិញរថក្រោះ ប្រហែលត្រឹមតែ៤០គ្រឿងប៉ុណ្ណោះ នៅក្នុងរយៈពេលមួយឆ្នាំ ហើយមិនមែនទិញ រហូតដល់៤០០គ្រឿង នៅក្នុងរយៈពេល១ឆ្នាំនោះឡើយ»។Rheinmetall's Panther KF51 main battle tank combines lethality and mobility

លោកទីប្រឹក្សា រូបនេះ បានបន្ថែម ថា បើស្ដាប់ទៅលើទឹកប្រាក់ទំហំ២០០លានអឺរ៉ូ បោះទុនវិនិយោគ សាងសង់សមត្ថភាពផលិតរថក្រោះបែបនេះ គឺនៅមានកម្រិតទាបណាស់ ទាំងទំហំការផលិត និង រយៈពេល។

ជាការគួរឲ្យកត់សម្គាល់នោះ ផែនការរបស់ក្រុមហ៊ុន Rheinmetall បើធ្វើឲ្យយល់ដឹងជាសាធារណៈ ប្រហែលជាមានគោលបំណងបន្ថែមទៀត សម្រាប់អ៊ុយក្រែន នៅក្រោយសង្គ្រាម។ ប៉ុន្ដែគេនៅតែមិនទាន់ច្បាស់ ថាតើគោលដៅ សាងសង់រោងចក្រផលិតពេញលេញ ឬ គ្រាន់តែកន្លែងដំឡើងរថក្រោះមួយប៉ុណ្ណោះ។

រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ Panther KF51 មានតម្លៃប្រហែល ១,៦លានដុល្លារ ហើយវាអាចផ្ទុកប្រេងសាំង រហូតដល់ ១១០០លីត្រ និង មានទម្ងន់៥៩តោន៕