ដូចមហាជនជ្រាបមកហើយថាប៉ុន្មានថ្ងៃចុងក្រោយនេះរឿងលោក ឯម រៀម បានវាយលុកលើបណ្តាញសង្គមមិនធម្មតា រហូតធ្វើឱ្យបណ្ឌិតច្នៃម៉ូតរូបនេះបង្ហោះវីដេអូស្រក់ទឹកភ្នែកថែមទៀត។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ លោក ឯម រៀម បានបង្ហោះសារនៅថ្ងៃទី២២ ខែមីនា នេះថា លោកអាចបាក់ទឹកចិត្តហើយគិតខ្លីក៏ថាបានព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់លោកមានកម្រិត។May be an image of 1 person, standing, footwear and indoor

នៅតែជាប្រធានបទមួយ និងមានការវែកញែកទៅលើលោក ឯម រៀម រឿងសំលៀកបំពាក់ច្នៃចេញពីហូលខ្មែរ បញ្ចេញដើមទ្រូងរបស់លោកដើរកម្រាលព្រំ ក្នុងនោះក៏មានការរិះគន់ពីសំណាក់មហាជនមួយភាគធំ លោកជំទាវ ហ៊ុន ស៊ីណាត រួមទាំងអាចារ្យធំ។ ដ្បិតថាមានការរិះគន់ច្រើន ប៉ុន្តែលោក ឯម រៀម ក៏ទទួលបានការលើកទឹកចេញពីអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈមួយចំនួនបានចេញមុខគាំទ្រលោកផងដែរ។

ទោះបីជាមានការលើកទឹកចិត្តលើការច្នៃម៉ូតក្តី ប៉ុន្តែលោក ឯម រៀម បានបង្ហោះវីដេអូខ្សឹកខ្សួលកាលពីម្សិលមិញនេះ រហូតថ្ងៃទី២២ នេះលោកក៏បានព្រលយសារថាលោកអាចបាក់ទឹកចិត្ត និងគិតខ្លី។No photo description available.

អ្នកច្នៃម៉ូតខាងលើបានរៀបរាប់ថា «ខ្ញុំនៅតែឆ្ងល់ហេតុអ្វីតាមព្យាបាទអ្នកដែលគាំទ្រ និងការពារខ្ញុំ នេះសបញ្ជាក់ថាមិនមែនរិះគន់ក្នុងន័យស្ថាបនាទេ គឺក្នុងន័យគុំគួន និងញុះញង់ ថាមិនត្រូវខ្ញុំអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់ខ្ញុំគឺមានកំរិត ថាមិនត្រូវខ្ញុំអាចគិតខ្លីហើយសូមផ្តាំបងប្អូនថា បើខ្ញុំយ៉ាងណាគឺពួកគាត់នេះហើយ និងសូមឱ្យមានច្បាប់ ចំពោះអ្នកដែលរិះគន់តាមអារម្មណ៍ ដោយគ្មានការសិក្សាពិចារណា…»។

ក្រោយពីបង្ហោះសារដូចនេះហើយ អ្នកលេងបណ្តាញសង្គមក៏បានចូលទៅខំមិនលើកទឹកចិត្តទៅដល់លោក ឯម រៀម ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb9zSyQWG-gpwyvOnuD1ulrpB8B_dA20G-iCYgHfrm24Aa92GROEvxCwtPRme2UdLCHda2fIHBGKtVgcc-ADS6sMP1RR3o3TNIlPF0nCX7X6PsYSNn3wwoHq2DNiLzMY8rmvxKLa1Fyjow8H2jwVoNuWWHuM_i79urIOCRq9EvEgEtXMFoEzx4rorC/s809/photo_2023-03-22_10-24-28.jpg