លោក Sam Altman ជា CEO របស់ OpenAI ជាក្រុមហ៊ុនអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត បាននិយាយក្នុងបទសម្ភាសន៍ទៅកាន់សារព័ត៌មានបរទេសថា លោកចាប់ផ្តើមខ្លាចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថា វានឹងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកនៅតាមក្រុមហ៊ុននានា ការបោះឆ្នោត និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ។

OpenAI គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ chatbot ដែលល្បីល្បាញបំផុតនាពេលបច្ចុប្បន្ននេះ ដូចជា កម្មវិធី ChatGPT រហូតដល់បច្ចេកវិទ្យា AI ដែលមានមនុស្សជាច្រើនជជែកគ្នាពីវា ។ ដូច្នេះ លោក Sam Altman ជឿថា អ្នកដែលធ្លាប់បានប្រើប្រាស់ chatbot សុទ្ធតែចូលចិត្តវាទាំងអស់ ហើយក៏គ្មានអ្នកណាម្នាក់បដិសេធពីភាពវ័យឆ្លាតរបស់វាដែរ ។Sam Altman is tech's next household name — if we survive the killer robots

ទោះយ៉ាងណា chatbot ទាំងនេះវាឆ្លាតខ្លាំងពេក ហើយវាក៏បានបង្កើនសក្តានុពលរបស់ខ្លួនដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា AI និងបន្តអភិវឌ្ឍន៍ទៅមុខមិនឈប់ឈរ ។ លោក Sam Altman ប្រាប់ថា កម្មវិធីទាំងនេះនឹងអភិវឌ្ឍន៍ខ្លួនបន្តទៀតរហូតដល់វាមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងអាចយល់ពីការគិតរបស់មនុស្សយើងទៀតផង ។

ក្រៅពីនេះ លោក Sam Altman នៅតែបារម្ភថា បណ្តារដ្ឋាភិបាលរបស់ប្រទេសផ្តាច់ការនឹងយកបច្ចេកវិទ្យា AI ទៅប្រើប្រាស់ក្នុងផ្លូវមិនល្អផងដែរ ខណៈរដ្ឋាភិបាលប្រទេសនានាចាប់ផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដើម្បីប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លា ដូចជា Baidu ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់ Ernie Bot ដើម្បីប្រកួតប្រជែងជាមួយកម្មវិធី ChatGPT ។What is OpenAI's ChatGPT and Can You Invest? (Updated March 17)

កាលពីប៉ុន្មានឆ្នាំកន្លងមក មុនពេលប្រទេសរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន លោក វ៉្លាឌីមៀរ ពូទីន ធ្លាប់បាននិយាយថា អ្នកណាក៏ដោយ ដែលនាំមុខផ្នែកបច្ចេកវិទ្យា AI អ្នកនោះនឹងអាចគ្រប់គ្រងពិភពលោកនេះ ។ ហេតុនេះ លោក Sam Altman និយាយថា ប្រយោគនេះធ្វើឱ្យរូបលោកព្រឺរោមតែម្តង ៕AI tech offers food brands a finger on the pulse of trends ប្រភព ៖ beartai BRIEF