មហាសេដ្ឋី Elon Musk បានចាត់ទុកខ្លួនឯងជាមនុស្សពូកែជាងគេលើលោក ក្រោយពីលោកបានជួយឱ្យបណ្តាញសង្គម Twitter ងើបឡើងវិញ ដោយមានអ្នកប្រើប្រាស់ ៨ពាន់លាននាទីក្នុងមួយថ្ងៃ ដែលវាបានលើសពីអ្វីដែលក្រុមហ៊ុនរំពឹងទុក្ខ។Elon Musk says what he thinks the Fed should do with interest rates

ក្រោយមក លោក Elon Musk បាន​បង្ហោះ​សារលើគណនី​របស់ខ្លួនថា “Platform របស់​ខ្លួន​មួយនេះ គឺ​បាន​រីកលូតលាស់​យ៉ាងឆាប់រហ័ស។ លោកបាន​ហៅ​ចំនួនការប្រើប្រាស់​នេះថា គឺ​មាន​ឥទ្ធិពល​បំផុត និងចាត់ទុកខ្លួនឯងថា ជាមនុស្សឆ្លាតជាងគេ​លើពិភពលោក”។

កាលពីឆ្នាំមុន Musk បានចាយលុយ៤៤ពាន់លានដុល្លារ ទិញផ្តាច់ Twitter ក៏ប៉ុន្តែ ប៉ុន្មានខែពេលទិញ ហើយភាគហ៊ុន និងសង្វាក់ការងាររបស់ក្រុមហ៊ុនមានធ្លាក់ចុះជាខ្លាំង ដោយបានបាត់បង់អ្នកប្រើប្រាស់រាប់លាននាក់ក្នុងមួយថ្ងៃៗ៕

ប្រភព៖ABP