Home ព័ត៌មានអន្តរជាតិ UN អំពាវនាវឱ្យពិភពលោករួមគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុ

UN អំពាវនាវឱ្យពិភពលោករួមគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុ

123
0

អង្គការសហប្រជាជាតិ (UN) បានដាស់តឿនទៅកាន់ពិភពលោកឱ្យរួមគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយគ្រប់គ្រងសីតុណ្ហភាពមិនឱ្យលើសពី១,៥អង្សារសេ បើមិនដូច្នោះទេ ពិភពលោកអាចប្រឈមនឹងការបំផ្លិចបំផ្លាញដោយសារការប្រែប្រួលអាកាសធាតុ (Climate Time Bomb) ។

កាលពីថ្ងៃទី២០ ខែមីនា កន្លងមក អ្នកវិទ្យាសាស្ត្រមកពីអង្គការសហប្រជាជាតិបានដាស់តឿនទៅកាន់ពិភពលោកថា ត្រូវតែនាំគ្នាបញ្ឈប់សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញដោយសារការប្រែប្រួលអាកាសធាតុ ។

អ្នកវិទ្យាសាស្ត្របានសំណូមពរទៅកាន់ប្រទេសនានានៅលើពិភពលោកថា ត្រូវរួមគ្នាកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតជាសកល និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ច្បាស់លាស់ និងភ្លាមៗ ។ អ្នកវិទ្យាសាស្ត្រអះអាងថា ឧស្ម័នផ្ទះកញ្ចក់មានឥទ្ធិពលខ្លាំងបំផុតចំពោះការផ្លាស់ប្តូរអាកាសធាតុ ដែលកើតឡើងពីសកម្មភាពរបស់មនុស្ស ។The largest iceberg in the world just broke off from Antarctica - CBS News

ក្រុមប្រឹក្សាអន្តរដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុបានលើកឡើងថា ប្រទេសនានានៅលើពិភពលោកត្រូវរួមគ្នាកាត់បន្ថយកាបូនឌីអុកស៊ីត និងទប់ស្កាត់គ្រប់ឧស្សាហកម្មទាំងអស់ ហើយពួកគេត្រូវគ្រប់គ្រងសីតុណ្ហភាពមិនឱ្យលើសពី១,៥អង្សារសេ ។Red alert' in China as drought dries up country's biggest lake | Drought  News | Al Jazeera

អ្នកវិទ្យាសាស្ត្រដាស់តឿនដែរថា បើសីតុណ្ហភាពឡើងលើសពី១,៥អង្សារសេនោះ វានឹងធ្វើឱ្យពិភពលោកកាន់តែមានគ្រោះថ្នាក់ខ្លាំង ហើយប្រឈមនឹងអាកាសធាតុមិនអាចត្រឡប់មកដូចដើមវិញបានទេ ដូចជា ផ្ទាំងទឹកកករលាយនៅប្រទេស Greenland និងតំបន់អង់តាកទិកខាងលិច ព្រមទាំងមានរលកកំដៅខ្លាំងដែលមិនធ្លាប់កើតឡើងពីមុន, គ្រោះរាំងស្ងួតកាន់តែខ្លាំង រួមទាំងការបំពុលក្នុងទឹក ក៏ដូចជាអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ជាច្រើនលើពិភពលោក ។ លើសពីនេះ គេសង្កេតឃើញថា ប្រជាជនពាក់កណ្តាលនៅក្នុងពិភពលោក មានហានិភ័យខ្ពស់ចំពោះវិបត្តិអាកាសធាតុ ៕Tornadoes: Spinning Thunderstorms | AMNH ប្រភព ៖ TNN Earth