ថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នៅសណ្ឋាគារ សុខាភ្នំពេញ – realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក ទើបតែបានបញ្ចេញ realme C55 ក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលមានការចូលរួមតារាកិត្តិយស លីម តិចម៉េង Champaion Cambodian idol season 4 និង កញ្ញា ហង្ស ម៉ានីតា Champion Miss universe 2022 ។ realme C55 មកក្នុងនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង ។ ដូច្នេះហើយ realme C55 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFtv31gyyp1pHPdOmHxlG39kbjo-BwdeOyAtkFOoZ2dVPN0bb1NTLUVLdOvDHZEiwVmmaexjAdIeuVXMOo5IeaoTJnoUJH3YWQPXvauvuHeFSIr-ec3BZOyVJeOtvwtwVcWqu3SiHHZVa7vOXYdQWkqId_9SDUPdVTSYYLlaDOOWD8_s15m_oYQp7/s6010/DSC_4844.jpg

លក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា របស់ ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី
realme បានប្រកាសជាផ្លូវការនូវការអាប់ដេតជាយុទ្ធសាស្ត្រទៅស៊េរី C ដើម្បីចែកចាយស្មាតហ្វូន ជាមួយនឹងមុខងារឈានមុខគេ នៅក្នុងផ្នែកកាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និងការរចនា។ ឥឡូវនេះ realme C55 បំបែករនាំងតម្លៃដោយបំពាក់ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2″ ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0i6lKXWjYS9j4M-f_0wA1aeH0kL-rCY42onXHCymZ8jbBM5T1f0xgxmZ5WHCQ_C3CLiq8X4CY0rXCcq_6omp2BhTMBK8wCCYYZRW5Bed7i-q8rnpanTyAsoyRy9OyNlM3LimATw9nIcS5JwlXFel-wYx40ZArvqZ159sqi-Pnlfv_BRQnHVCroYlu/s975/photo_2023-03-22_11-03-15.jpg

លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព និង Filter ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។

realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលឥឡូវនេះជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ ហើយអាចបន្ថែមមេម៉ូរីបានរហូតដល់ 1TB សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង។ ជាមួយនឹងបច្ចេកវិទ្យា DRE បន្ថែមរ៉េមកម្រិតខ្ពស់ realme C55 ពង្រីក បន្ថែម RAM រហូតដល់ 8GB ដើម្បីទទួលបានបទពិសោធន៍ដូច រ៉េម 16GB ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍ដ៏រស់រវើក និងរលូនជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3a-8Z5304dArLNb6GsDCL1Suo2uxSSU-eQkUlfCl6tVjtPq6_0lv1pMaLH26qI2em2vHp-fS8a2F4SplMmfpDg41Zu9ar-5pvQ0hnlsgZWGF_JYlJXZXmSFeCKdDEl5CyxRY2Amc6bhqNST6CzNCbzQxRTHsyjLAJpvyAWVZ_8AxH8D-YF7OW2QZA/s975/photo_2023-03-22_11-03-58.jpg

ដោយយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ C55 ធ្វើអោយប្រសើរឡើងនូវសមត្ថភាពថ្មជាមួយ នឹងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុតនៅក្នុងកម្រិតតម្លៃនេះ ដែលអាចសាកបាន 100% ត្រឹមតែ 63 នាទីប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងជំនាន់មុន C35 ជាមួយនឹងការសាកថ្ម 18W, C55 បង្កើនល្បឿនសាកបានលឿនជាងមុន 100% ជាមួយនឹងថាមពលថ្មធំ 5000mAh ដែលផ្តល់នូវបទពិសោធន៍សាកថ្មដោយមិនបារម្ភ។

ដោយឡែកផ្នែកខាងក្រោយ C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាបែបតំណក់ទឹកភ្លៀង ដែលបំផុសគំនិតដោយធាតុធម្មជាតិ ហើយមានពីរពណ៌គឺ ពណ៌ទឹកមាស និង ពណ៌ខ្មៅ។ មានភាគល្អិតពន្លឺចំនួន 500,000 ដែលបង្កើតជាខ្សែមីក្រូទស្សន៍បញ្ឈរ ដែលប្រៀបដូចជាបន្ទាត់នៃទឹកភ្លៀង គួបផ្សំជាមួយនឹងពណ៌ដ៏ស្រស់បំព្រង ដើម្បីឲ្យដូចជាផ្កាឈូករ័ត្ន ដែលនាំមកនូវអារម្មណ៍ល្អដល់អ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_HIBxSVUSAgHztalIIiPTdbfxcehClmIPNOjUI4nSaBaDcuAszs0jJMdR5H26BTALGqfPcjBDuKmu4GBPIm07T8MUiHepOr0h3j64dF9e-QP8QXez1a-G7UB-P4JNMgYJ4YxHleTozQmu1ZjhYljYsjAPlkfli2E12CGwr-3fQvbB3vfEwAdCtMm/s975/photo_2023-03-22_11-03-24.jpg

realme C55 គែមអេក្រង់ និងតួខ្លួនស្តើងបំផុត 7.89mm ដែលធ្វើឲ្យមានផាសុកភាពក្នុងការចាប់កាន់ និងអារម្មណ៍ល្អនៅក្នុងដៃ។

លើសពីនេះ realme C55 មានអេក្រង់លាតពេញទំហំ 6.72 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងល្បឿនអេក្រង់ 90Hz ដែលផ្តល់នូវបទពិសោធន៍មើលឃើញកាន់តែមានផាសុកភាព។ ជាមួយនឹងអេក្រង់ទម្លុះ ស្ថិតនៅចំកណ្តាលដែលរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងតួទូរស័ព្ទ realme C55 បង្កើតរូបរាង និងអារម្មណ៍ពេញអេក្រង់កាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgalIkm0NQu6X_10RoZidwc7531T0_XlLitOWv4RXUUcY_SF5lDiMsFozEgtV6qlXTZgfo-O_elLN98ZVg1OrltPVXFdpFFz-eHC2a-UYdFNcUfhro03BI2jwApSA9WwWhX7OkV-N08-Zn5jba5UwHUCMgJ-OuG79kjwgLUUCyTdu8Y6ulpgvwcoS4I/s975/photo_2023-03-22_11-03-38.jpg

realme C55 បំពាក់បន្ទះឈីប Helio G88 បន្ទះឈីបដែលផ្អែកលើបច្ចេកវិទ្យាដំណើរការ 12nm និង Mali-G52 GPU មានលក្ខណៈពិសេស octa-core មានល្បឿន 2.0GHz ទទួលបានពិន្ទុ Antutu 273,364 ។

ស្មាតហ្វូន Android ដែលមាន Mini Capsule ដំបូងគេបង្អស់
លើកនេះ realme C55 ធ្វើឱ្យមានការលេចធ្លោរយ៉ាងខ្លាំងក្លាជាមួយនឹងការភ្ញាក់ផ្អើល ដោយបង្ហាញនូវ Mini Capsule ដំបូងបង្អស់របស់ Android ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ហើយអាចបង្ហាញជុំវិញរន្ធកាមេរ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6iWeT9bXQ-oZ_BrGbhfD1imyW5eKQgEPzYwbRS7azc7FZ4t7mbLIL8lsumuBvL7DIC2j7TwKlPV0z77rHgFnUpkN_2Idzl3t74oz3zwvKsBV-rdi0tk1mGRAcRYHDYDsJiA34lSW_dpwxB97ACYNOdInUanfjdhJVc1Twe7JCrhuN8mrLB82LkAhL/s975/photo_2023-03-22_11-03-52.jpg

វាអាចបង្ហាញពណ៌ផ្សេងៗនៃពន្លឺរបស់វាទៅតាមស្ថានភាពថ្ម – ការសាកពេញ ពណ៌បៃតង កំពុងសាកថ្មពណ៌ខៀវ និងជិតអស់ថ្មតិចមានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានមុខងារពីរបន្ថែមទៀត គឺ ការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហាន ដែលតម្រូវឱ្យធ្វើការអាប់ដេត OTA នៅពេលក្រោយ។ ជាមួយនឹង Mini Capsule អ្នកប្រើប្រាស់អាចទទួលបានការជូនដំណឹងសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃកាន់តែប្រសើរ។
លើសពីនេះទៅទៀត realme C55 ដំណើរការដោយ realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ស្កេនក្រយៅដៃចំហៀងដែលមានល្បឿនលឿន ផ្តល់ឱ្យអ្នកគាំទ្រនូវបទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង និងគុណភាពដែលអាចទុកចិត្តបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW6re5v_8I0Np1TDTJd67iXCMsjK6tzDkW0OyXK4TGS-ZjyBnecY2nbr1_o2Qc61Uf92baFZEZzM8N18qs1721WRlNHdHsXVSUGvCYILiEqxxPEsbhlC0sePRNkkqo9MzuIRe-qbzyGzWi4g1fhr_t0sVIb_IskZrlka7-nVvpnGTX72s_vZOUxtX9/s975/photo_2023-03-22_11-03-45.jpg

ដូច្នេះហើយ realme C55 ត្រូវបានបំពាក់ដោយលក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា ផ្តល់បទពិសោធន៍គ្រប់ជ្រុងជ្រោយ ដែលបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់។ វាបង្ហាញពីស្មារតីនៃ “ជើងឯក” និងលើកទឹកចិត្តយុវជនឱ្យរីករាយជាមួយ ជើងឯកជំនាន់ថ្មីនេះរបស់ពួកគេក្នុងតម្លៃសមរម្យបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPhPHqTS3deV7KKnJ-7O6718sWLJtCLmt4n13ZHYmCUuAJFtGkdJOZTf_LmAKDVV9vrfekvm4uwPOBLWX-Pk0zijlbNB0TRGPUvzKfvFRR1O4imqImspkNSjId6NV3nmmjPpGDV4DvEeaYsdrUk43TesVwHS8eFQcfe7mj-4OtNq_1E39hXYL30lnH/s4032/IMG_6750.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDAX47kgCHm2pPvYyk9MteAvVVfiiCajtyvg44g-NTp6cCs5oD26Vb7Xg9vq5ruoyWsClGj7TqqRm8TVZZUq2r5w0lcPaw0VrtTQnFdvYpoOT1edLwq5YD6dUhs0ytw8tJS9URLul1RWgWC-HRtDJZR9uOUnj3s60voyLYb2xiqikjNKGhxjHwBMZX/s4032/IMG_6696.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHGNKTOJAAX4QFcROSvJXI5WBCMw6zey7kHhZVCd-JCvoLKFkCNJaSaqD5VHqW40OA_zGaCHF_VC-5APAeIVUBxd0I5Xr5rB4DalGLg5I604DcNjXm0_6NjA8122BePKMCCP7aqi4qTXDeXrYJpJrHX3YVN_ZlOKryg4tulPMmVdLUUtfpz5EmE1kU/s6010/DSC_5696.jpg