ការវិភាគរបស់សារព័ត៌មានបរទេសពីគណបក្សឈ្នះឆ្នោតនៅថៃ
ប្រទេសថៃ ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា លទ្ធផលការបោះឆ្នោតនៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងមកបង្ហាញថា គណបក្សនយោបាយដែលគាំទ្រប្រជាធិបតេយ្យបានទទួលសំឡេងយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោត ។ គេចាត់ទុកថា ការទទួលបានជ័យជម្នះនេះ ជាបញ្ហាប្រឈមដ៏ធំសម្រាប់គណបក្សនយោបាយបច្ចុប្បន្ន ដែលគាំទ្រដោយកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាលពី១០ឆ្នាំមុន ។

សារព័ត៌មាននេះចុះផ្សាយថា ការរាប់សំឡេងឆ្នោតទទួលបានសំឡេង៩៧% ទាំងគណបក្សកាវក្លៃ និងគណបក្សភឿថៃ អាចទទួលបានសំឡេងឆ្នោតយ៉ាងច្រើនលើសលប់ពីពលរដ្ឋនៅទូទាំងប្រទេសថៃ ។ បើគណបក្សទាំងពីរសហការគ្នាបង្កើតរដ្ឋាភិបាលថ្មី គឺនឹងមានអាសនៈជាង២៨០ ខណៈអាសនៈទាំងអស់ស្មើ៥០០ ក្នុងសភាតំណាងរាស្ត្រ ។
មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat លើកឡើងថា បើតាមសំឡេងឆ្នោតបង្ហាញថា គណបក្សកាវក្លៃ, គណបក្សភឿថៃ និងគណបក្សប្រឆាំងផ្សេងទៀតអាចបង្កើតរដ្ឋាភិបាលចម្រុះបាន ប៉ុន្តែពេលនេះ គណបក្សរបស់លោកមិនទាន់បានចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះទេ ។ លោកបន្តថា លទ្ធផលការបោះឆ្នោតនេះបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋថៃត្រូវការអ្វី ហើយគណបក្សកាវក្លៃនឹងប្រកាន់ភ្ជាប់នូវអ្វីដែលធ្លាប់បានសន្យាជាមួយពលរដ្ឋ ។

សារព័ត៌មាន Bloomberg រាយការណ៍បន្តថា ជ័យជម្នះរបស់គណបក្សកាវក្លៃ គឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅលើគណបក្សនយោបាយបច្ចុប្បន្ន ដែលកាន់អំណាចអស់រយៈពេល២ទសវត្សរ៍ ។ លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ បានសន្យាថា នឹងធ្វើវិសោធនកម្មច្បាប់ដែលការពាររាជានិយម ខណៈមានការរិះគន់ជាច្រើន ។ ចំណែកមេដឹកនាំគណបក្សភឿថៃ អ្នកនាង Paethongthan Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និងលោក Srettha Thavisin មកពីគណបក្សភឿថៃ ដែលអ្នកទាំងពីររូបបានស្ម័គ្រធ្វើជានាយករដ្ឋមន្ត្រីថៃ បាននិយាយដូចគ្នាថា នឹងផ្តោតលើការជជែកជាមួយគណបក្សនយោបាយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
ក្រៅពីនេះ អ្វីដែលត្រូវតាមដានក្នុងការបោះឆ្នោតលើកនេះ គឺផែនការត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នៅខែកក្កដា ឆ្នាំ២០២៣ តើនឹងបង្កើតភាពតានតឹងសម្រាប់មន្ត្រីកំពូលក្នុងជួរយោធាដែរឬអត់ ? លោក Thaksin Shinawatra បានទៅរស់នៅក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ ដែលគេបានចោទប្រកាន់លោកពីបទពុករលួយ បន្ទាប់ពីគេធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកកាលពីឆ្នាំ២០០៦ ។

លើសពីនេះ ការបោះឆ្នោតនៅឆ្នាំ២០២៣ គណបក្សកាវក្លៃមានគោលនយោបាយខុសពីគណបក្សភាគច្រើន ព្រោះគណបក្សកាវក្លៃ គឺជាគណបក្សតែមួយគត់ដែលអំពាវនាវឱ្យធ្វើវិសោធនកម្មមាត្រា១១២ ដើម្បីឱ្យមានសេរីភាពច្រើនជាងមុនក្នុងការជជែកពាក់ព័ន្ធនឹងរាជវង្ស ។
សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជូឡាឡុងកន នាទីក្រុងបាងកក លោក Thitinan Pongsudhirak និយាយថា ការបោះឆ្នោតលើកនេះ គឺជាគ្រោះរញ្ជួយដីផ្នែកនយោបាយ ហើយលទ្ធផលបោះឆ្នោតបង្ហាញឱ្យឃើញថា ពលរដ្ឋថៃចង់បានការផ្លាស់ប្តូរ ។ ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ មេបញ្ជាការកងទ័ពថៃបានលើកឡើងថា ប្រទេសថៃនឹងមិនកើតហេតុការណ៍រដ្ឋប្រហារទៀតទេ ។

សារព័ត៌មាន Bloomberg បន្ថែមថា មិនថាអ្នកណានឹងឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅប្រទេសថៃ គឺត្រូវបំពេញតួនាទីធ្វើឱ្យសេដ្ឋកិច្ចថៃរីកចម្រើន ខណៈបច្ចុប្បន្ន ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ថៃ គឺយឺតជាងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ហើយពលរដ្ឋថៃត្រូវរង់ចាំការឆ្លងផុតពីផលប៉ះពាល់នៃអតិផរណា និងបំណុលគ្រួសារខ្ពស់ ។
លើសពីនេះ មេដឹកនាំប្រទេសថៃថ្មីត្រូវប្រឈមនឹងបញ្ហាបរិស្ថានដោយសារបម្រែបម្រួលអាកាសធាតុដែលអាចបំផ្លាញទិន្នផលស្រូវរបស់កសិករ ខណៈអង្ករជាផលិតផលនាំចេញទៅក្រៅប្រទេសដ៏សំខាន់របស់ថៃ ។ ការបោះឆ្នោតនៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា បានដំណើរការទៅដោយរលូន និងគ្មានអ្វីខុសប្រក្រតីទេ ហើយមានពលរដ្ឋថៃប្រមាណ៥២លាននាក់បានមកចូលរួមបោះឆ្នោត ៕
ប្រភព ៖ The standard wealth


















មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency Hotel ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃគ្រប់ជាន់ថ្នាក់ និងវត្តមាន ម្ចាស់ហាង ដៃគូសហការ ភ្ញៀវកតិ្តយស និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។
ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលមកនូវឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3 និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ៊្សូមច្បាស់នៅទីងងឹតជាដើម។
លោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃបានឲ្យដឹងថា ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីពHUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើកំពូឡស្មាតហ្វូនស៊េរីថ្មីរួមមាន Huawei Mate X3 និង P60 Pro។
កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999
កំពូលស្មាតហ្វូន
មានឈាមជ័រខ្លាំងពីកំណើត
សូម
ក្នុងនោះដែរ











.webp?v=52224)







