Home ព័ត៌មានអន្តរជាតិ នាយកប្រតិបត្តិថ្មីប្តេជ្ញាចិត្តដឹកនាំក្រុមហ៊ុន Twitter

នាយកប្រតិបត្តិថ្មីប្តេជ្ញាចិត្តដឹកនាំក្រុមហ៊ុន Twitter

65
0

លោកស្រី Linda Jacarino បានចេញសេចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធ Twitter ជាលើកដំបូង ក្រោយពីលោកស្រីត្រូវបានគេតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ។ លោកស្រីនិយាយថា លោកស្រីមានការជំរុញលើកទឹកចិត្តពីលោក Elon Musk ហើយលោកស្រីនឹងដឹកនាំក្រុមហ៊ុននេះឱ្យកាន់តែល្អឡើងនាថ្ងៃអនាគត ។

Twitter 2.0': Elon Musk's Twitter CEO pick Linda Yaccarino on future of the  platform - BusinessToday

សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោកស្រី Linda Jacarino បាននិយាយក្នុងសារព័ត៌មានលើកដំបូង ក្រោយពីមានព័ត៌មានថា លោកស្រីត្រូវបានគេឱ្យកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ។ លោកស្រីនិយាយថា ៖ «ខ្ញុំមានការជំរុញ និងលើកទឹកចិត្តពីលោក Elon Musk ថា ត្រូវតែបង្កើតអនាគតដ៏ស្រស់ថ្លាបន្ថែមទៀតសម្រាប់ក្រុមហ៊ុន Twitter ។ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងដែលមានឱកាសបានធ្វើជានាយកប្រតិបត្តិក្រុមហ៊ុននេះ ហើយខ្ញុំសន្យាថា នឹងកែលម្អអាជីវកម្មនេះឱ្យកាន់តែល្អប្រសើរឡើងផងដែរ» ។

New Twitter CEO Linda Yaccarino is Musk's bet to win back sales | The  Seattle Times

លោកស្រី Linda Jacarino អតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មរបស់ NBC Universal ក្នុងក្រុមហ៊ុន Comcast Corp. និងជាអ្នកដែលបានចំណាយពេលវេលាជាច្រើនក្នុងការកែលម្អអាជីវកម្មផ្សាយពាណិជ្ជកម្មឱ្យមានភាពទំនើបប្រាប់ថា លោកស្រីនឹងប្តេជ្ញាចិត្តបំពេញការងារនេះដើម្បីអនាគតក្រុមហ៊ុន Twitter និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលមានភាពសំខាន់សម្រាប់ការកែលម្អក្រុមហ៊ុន ។

Twitter leadership: New CEO Linda Yaccarino is already controversial

មុននេះ លោក Elon Musk ធ្លាប់បាននិយាយថា ក្រុមហ៊ុន Twitter នឹងមានការគ្រប់គ្រងច្រើនវិធី ដូចជា សេវាផ្ទេរប្រាក់ ហើយលោកស្រី Linda Jacarino នឹងជួយអភិវឌ្ឍន៍ការងារទាំងអស់នេះ ។ នាយកប្រតិបត្តិថ្មីដែលមានបទពិសោធន៍ច្រើនផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ដែលលោក Elon Musk បានជ្រើសរើសមកនេះ បានចង្អុលបង្ហាញថា ការផ្សាយពាណិជ្ជកម្មឌីជីថលអាចជាការងារដ៏សំខាន់សម្រាប់ដំណើរការអាជីវកម្មបន្តទៅមុខទៀត ។

Elon Musk taps NBCUniversal ad chief Linda Yaccarino as Twitter CEO

លោក Elon Musk ក៏បានកាន់តំណែងជា CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែរ បានប្រកាសកាលពីថ្ងៃទី១២ ខែឧសភា ថា ការតែងតាំងលោកស្រី Linda Jacarino ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter គឺជួយឱ្យលោកមានពេលវេលាគ្រប់គ្រងក្រុមហ៊ុន Tesla កាន់តែច្រើនជាងមុន ៕ ប្រភព ៖ bangkokbiznews