Home Blog Page 1773

អាហារ៤មុខដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាម

0

ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចធ្វើឱ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើសជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាមជាដើម។ យ៉ាងណាមិញការរក្សាតុល្យភាពអាហារបានល្អ មានន័យថា យើងអាចរក្សា កម្រិតជាតិស្ករក្នុងឈាមរបស់យើងបានល្អផងដែរ។ ដូច្នេះហើយអាហារទាំង ៤ មុខនេះ អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៖

១.បន្លែ៖ បន្លែជាអាហារដែលមានកាបូអ៊ីដ្រាតទាប មានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃច្រើន ធ្វើឱ្យឆ្អែត និងធន់។ ហើយជាតិសរសៃជួយកាត់បន្ថយការស្រូបយកជាតិស្ករក្នុងពោះវៀនតូច និងកាត់បន្ថយការស្រូបយកទឹកប្រមាត់ដើម្បីជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ អ្នកកើតជំងឺទឹកនោមផ្អែម គួរ ញ៉ាំបន្លែឲ្យបានច្រើនជាមួយអាហារ មិនថាបន្លែស្រស់ ឬបន្លែស្ងោរ។Vegetable | Description, Types, Farming, & Examples | Britannica២.ត្រីសាម៉ុន៖ ត្រីសាម៉ុងមានប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ វីតាមីន D និង niacin គឺល្អណាស់ក្នុងការបញ្ចុះជាតិស្ករក្នុងឈាម ហើយវាក៏ជួយកាត់បន្ថយការរលាកផងដែរ។6 Types of Salmon to Know៣.អាល់ម៉ុន៖ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ គ្រាប់អាល់ម៉ុនក៏មានប្រូតេអ៊ីន ម៉ាញេស្យូម និងសរសៃដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំឱ្យញ៉ាំអាល់ម៉ុនមួយក្តាប់តូចក្នុង១ថ្ងៃ។9 Evidence-Based Health Benefits of Almonds៤. ម្រះ៖ ថ្វីបើវាល្វីង តែក៏ផ្ទុកទៅដោយមានសារធាតុ Charantin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រះ ក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីន ពីលំពែងឱ្យកើនឡើងផងដែរ៕ប្រយោជន៍​អស្ចារ្យ​នៃ​ផ្លែម្រះ​សម្រាប់​សុខភាព | ភ្នំពេញ ប៉ុស្ដិ៍ ប្រភព៖sanook

ដឹងតែកក្រើកហើយ! កំពូលតារាចម្រៀង៤រូបពួតដៃគ្នាលើកដំបូង ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ស៊ីហ្គេម

0

កំពូលតារាចម្រៀងជួរមុខ៤រូបក្នុងផលិតកម្មហ្គាឡាក់ស៊ី រួមមាន ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម បានពួតដៃគ្នាជាលើកដំបូង ក្នុងបទចម្រៀងមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdybzmWCfmeCFuXHn9MFHp2Yzjhu-bnBrvr8-sn9Xl2PMgsLonnFXo1-ChW9tHVEK_1KivdH-O1cmCpR0_H9KBxIYJYXKI6-W772oBPYNsVIC4q2VlMng78b4D8gMlaM2sqLm6moRZj7V9hDitgE_QT3ygJvU3hLt-pc59rm7JwSqPqLZb9rClTMM/s1280/307125421_648029633345378_2709756419605076027_n.jpg

ក្នុងនោះតារាចម្រៀងខាងលើបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាសិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គីនិងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើន ដែលរូបភាពនេះគឺជាភស្តុតាងសម្រាប់ទៅអនាគត បង្ហាញពីរូបភាពរីកចម្រើន អភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។ ជាមួយគ្នានេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្វែរផ្នត់គំនិតថ្មីដែលមិនមានបទចម្លងពីបរទេស និងបង្កើតបទ original song បានជិត១០០០បទហើយ។null

សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម មានបទចម្រៀងរួមគ្នា។ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលអ្នកទាំង៤ច្រៀងរួមគ្នានេះមានអ្នករាំជានារីប្រមាណ១ពាន់នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj87xe8eZaAXaUN-f9s0AvJ9CBiBMPeeGtSMHjwO5Xo-YI8-QYZIG7MKNfQVUk-JgHgy4UDUK6D7i7xChJhNVcRIirLo1MZ1nuVVci62fOkh26HnHXe2jGf4l4ty_GLP-RS_pmTSYOcMe-4Zs9HAzEdz5_L2UQz9LR6biPdOl97v14qjyd6-8-Vxmke/s1612/332227449_227004953043849_7069782259170897833_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwC3gmoO9pRiqIJMUbDBVP2y01uYGkn9VuW5lYZwm_8RxCDlIE3ZjAfOeM0qgDJ73BRyM2vme45a-vgmlXG_sMPERuQ--IT3__BsLxGrBYmiKx4fvcOF9MLlu9IC_fzosYGdVZlFpFOstTLc4WC7kdkTLqcK3h8_de_0qBTlzCcJVJTGUQqw4d7hku/s2048/337158276_737174701407918_3262824126355207091_n.jpg

ថ្មីទៀតហើយ អាមេរិករកឃើញការឆ្លងជំងឺ Candida auris យ៉ាងសាហាវ

0

សហរដ្ឋអាមេរិក ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបង្ហាញថា អាមេរិកបានប្រទះឃើញជំងឺមួយប្រភេទឈ្មោះ Candida auris ដែលវាបានឆ្លងរាលដាលយ៉ាងខ្លាំងក្លា និងឆាប់រហ័សនៅអាមេរិក ។ ជាក់ស្តែង កាលពីឆ្នាំ២០២១ កន្លងមក គេបានរកឃើញអ្នកឆ្លងជំងឺនេះកើនឡើង២ដងឯណោះ គឺពីចំនួន៧៥៦នាក់ រហូតដល់១.៤៧១នាក់ ។Candida auris, an emerging fungal threat, spread at an alarming rate in US  health care facilities, CDC says | CNN

គេរកឃើញអ្នកឆ្លងជំងឺ Candida auris នៅអាមេរិកជាលើកដំបូងកាលពីឆ្នាំ២០១៦ ហើយអ្នកមានសុខភាពរឹងមាំនឹងមិនឆ្លងជំងឺនេះទេ ប៉ុន្តែសម្រាប់អ្នកមានសុខភាពខ្សោយ ឬអ្នកជំងឺសម្រាកនៅលើគ្រែ ដែលត្រូវប្រើប្រាស់ឧបករណ៍ជំនួយក្នុងការដកដង្ហើម ឬប្រើទុយោបញ្ចូលក្នុងរាងកាយ គឺពួកគេងាយនឹងឆ្លងជំងឺនេះណាស់ ហើយធ្វើឱ្យពួកគេកាន់តែមានអាការៈធ្ងន់ធ្ងរ រហូតដល់ស្លាប់បាន ។ ដូច្នេះ វានឹងធ្វើឱ្យជំងឺនេះឆ្លងទៅក្នុងសរសៃឈាម ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធប្រសាទ ។Candida Auris Symptoms: How to know if you have Candida Auris | Marca

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានអំពាវនាវទៅកាន់មជ្ឈមណ្ឌលថែទាំមនុស្សចាស់នានា ត្រូវរួមគ្នាការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Candida auris ដោយសារវាអាចឆ្លងរាលដាលកាន់តែខ្លាំងក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត និងពិបាកព្យាបាល ៕ CDC reports dramatic increase in US Candida auris cases | CIDRAPប្រភព ៖ Mono News

កូរ៉េខាងជើងសាកល្បងដ្រូនវាយប្រហារក្រោមទឹក

0

ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី២៤ ខែមីនាថា ប្រទេសកូរ៉េខាងជើងបានសាកល្បងដ្រូនបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីមួយទៀត ដែលវាអាចវាយប្រហារក្រោមទឹកបាន ។ ការសាកល្បងដ្រូននេះក្រោមការណែនាំរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ខណៈនាវាវាយប្រហារតាមផ្លូវទឹករបស់អាមេរិកបានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង ។North Korea announces underwater drone test - Globe Echo

សារព័ត៌មាន KCNA បានរាយការណ៍ទៀតថា កូរ៉េខាងជើងបានបាញ់មីស៊ីលក្នុងអំឡុងពេលសាកល្បងអាវុធ និងហ្វឹកហាត់បាញ់អាវុធ ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ។ ក្នុងការហ្វឹកហាត់លើកនេះ ដ្រូនរបស់កូរ៉េខាងជើងអាចនៅក្នុងទឹកបានរយៈពេលជាង៥៩ម៉ោង ហើយវាបានផ្ទុះនៅក្នុងដែនទឹកនៅឆ្នេរសមុទ្រភាគខាងកើតកាលពីថ្ងៃទី២៣ ខែមីនា កន្លងមក ប៉ុន្តែ សារព័ត៌មាន KCNA មិនបានផ្តល់ព័ត៌មានលម្អិតអំពីសមត្ថភាពផ្នែកនុយក្លេអ៊ែររបស់ដ្រូននេះទេ ។North Korea tests underwater nuclear-capable attack drone

សារព័ត៌មាន KCNA បញ្ជាក់ថា ការបង្កើតដ្រូនវាយប្រហារក្រោមទឹក គឺកូរ៉េខាងជើងមានគោលបំណងដើម្បីទប់ទល់នឹងការវាយប្រហារតាមដែនទឹករបស់សត្រូវ ហើយវាអាចកំទេចកងនាវា និងកំពង់ផែផ្សេងៗបាន ។ ដ្រូននេះនឹងប្រើប្រាស់ជាជំនួយក្នុងការប្រតិបត្តិការជាចម្បង ហើយវាអាចប្រចាំការនៅឆ្នេរសមុទ្រ និងកំពង់ផែណាមួយ ឬអូសដោយកប៉ាល់នៅលើផ្ទៃទឹកដើម្បីបើកការប្រយុទ្ធគ្នាក៏បាន ។North Korea tests underwater attack drone that can generate 'radioactive  tsunami' | World News | Sky News

កូរ៉េខាងជើងបានបញ្ជាក់ដែរថា ខ្លួនបានបាញ់មីស៊ីលចំនួន៤គ្រាប់កាលពីថ្ងៃទី២២ ខែមីនា ដើម្បីអនុវត្តបេសកកម្មវាយប្រហារនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ។ មីស៊ីលនេះភ្ជាប់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ហើយអាចហោះបានក្នុងចម្ងាយពី១.៥០០គីឡូម៉ែត្រ ទៅ១.៨០០គីឡូម៉ែត្រ ។ កូរ៉េខាងជើងលើកឡើងថា ការសាកល្បងអាវុធ និងការហ្វឹកហាត់ជាលើកចុងក្រោយនេះមិនបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជិតខាងទេ ។ ចំណែកប្រទេសកូរ៉េខាងត្បូងវិញបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន៤គ្រាប់ពីឆ្នេរសមុទ្រភាគខាងកើត កាលពីថ្ងៃទី២២ ខែមីនា កន្លងមក ៕ North Korea claims to have tested a nuclear-capable underwater drone | CNNប្រភព ៖ TNN World

ទើបទទួលសិទ្ធិរៀបចំ Miss Universe Cambodia 2023 មហាហង្ស រងពាក្យរិះគន់ពីមហាជនត្រង់ចំណុចនេះទៅហើយ

0

ទីបំផុតពាក្យចចាមអារ៉ាមដែលថា ក្រុមហ៊ុនមហាហង្ស នឹងទទួលសិទ្ធិបន្តរៀបចំកម្មវិធី Miss Universe Cambodia 2023 បានក្លាយជាការពិតហើយ បន្ទាប់ពីនៅលើផេក Miss&Mister Mohahang បញ្ជាក់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ។ ទោះយ៉ាងណា ទើបតែប្រកាសជាផ្លូវការនូវដំណឹងនេះ ក្រុមហ៊ុនមហាហង្ស បែរជាត្រូវអ្នកលេងបណ្តាញសង្គមរិះគន់បាត់ទៅហើយព្រោះតែយក Logo របស់ម្ចាស់កម្មសិទ្ធិចាស់មកប្រើ ដោយមិនបង្កើត Logo ថ្មីជារបស់ខ្លួន។

គេចាំបានថា កន្លងមកកម្មវិធីបវរកញ្ញា Miss Universe Cambodia ខាង CIM ដែលគ្រប់គ្រងដោយលោក ម៉ែន និមលរ័ត្ន ទទួលសិទ្ធិរៀបចំនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគួរឱ្យសោកស្តាយក្នុងឆ្នាំនេះ ខាង CIM ចេញសេចក្តីប្រកាសជាផ្លូវថាខាងក្រុមហ៊ុនពុំទទួលបានសិទ្ធិរៀបចំឡើយ។

ទន្ទឹមនឹងខាង CIM មិនមានសិទ្ធិរៀបចំក្នុងកម្មវិធី Miss Universe Cambodia នោះ ពេលនេះអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាបានដឹងហើយថាក្រុមហ៊ុនមហាហង្ស បានទទួលសិទ្ធិរៀបចំកម្មវិធីបវរកញ្ញាខាងលើនេះក្រោមការគ្រប់គ្រងរបស់លោក អ៊ិន សុភិន ដែលជាអតីតអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia។

យ៉ាងណាមិញ ក្រោយពី Miss&Mister Mohahang បង្ហាញជាផ្លូវការថាខ្លួនជាអ្នករៀបចំកម្មវិធី Miss Universe Cambodia 2023 ស្រាប់តែអ្នកលេងបណ្តាញសង្គមខំមិនរិះគន់ព្រាតព្រោះបានយក Logo របស់កម្មសិទ្ធិចាស់យកមកបង្ហោះដោយមិនបង្កើតLogoថ្មីទាំងខ្លួនទទួលបានសិទ្ធិរៀបចំទៅហើយ។

អ្នកលេងបណ្តាញសង្គមបានរិះគន់ថា «ដំបូង សូមចូលរួមអបអរសាទរ តែហេតុអីយក Logo ម្ចាស់កម្មសិទ្ធិចាស់មកប្រើ? បានសុំការអនុញ្ញាតពីម្ចាស់គេហើយរឺនៅ?យល់ល្អធ្វើ Logo ធ្វើទៅ កុំឱ្យម្ចាស់គេដៀលទាន់»។ អ្នកខ្លះទៀតបាននិយាយថា «គ្រាន់តែ poster ក៍មិនចេះ Edit Design ខ្លួនឯងដែរ» «គ្រាន់តែ Logo ធ្វើខ្លួនឯងមិនកើតផងទៅសង្ឃឹមអី» «ប្រញាប់ផុសអួតពេក រកពេលធ្វើ Posterថ្មីអត់ទាន់ មានតែយកអាចាស់របស់គេសិនហើយ»។

ក្រោយពីមានការរិះគន់បែបនេះហើយ Admin បានចូលទៅខំមិនឆ្លើយតបថា ដោយសារតែពេញចិត្តស្នាដៃអ្នកចាស់ ដោយសន្យាថាឆ្នាំនេះសន្យាថានឹងខិតខំធ្វើកម្មវិធីឱ្យល្អតាមតែអាចធ្វើបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqqQDdhY1FB3mSSqJPyzZw1dtnh7jQNF_ZzYOaYDBM_lg4U43wRYcyoDuUVt5WSxqdtH6DeN1FnYq1ukERq9g6IMBKrQpwdfTevYQg83-Tv7A3d9IyHiNKkbc8gK71iWGFa2QBTS7MKCs2wNvI4iLsTlrEfbuYSiG0x8ypu51kiXn5BiXxXSM8-J6R/s761/%E1%9F%A4.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkA_qOyPWv4S3uz7mbeLVfh1vm0oobLTfaBNKFGlXBe23qdBBgkPMI4fat4tXY-LDaxFC1IsUmg27S-q8eZmtzhWEUfbQlxq4IaGb3PI8tTSTnSvtoX4uoc5-XWLWHFut_0bAD_3Upw2AxqP-RKQ15l6AvBfhL8zsWL0YQIKB3spj3mEUPYfhB8b2G/s888/%E1%9F%A2.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH0Fu1DDC37-k13hMKHF6-0M-j95HAB0Kv4flH3UhUdwo9G0kTVn5D16vdnYzcQ-xNjgNHUbG2RYlSxD-ogFtkqN5AVhEBSa7IDjjAXpvE7GAeEDIRGMsF5oLeTs7uo_UzCLnMv3i-5QfuqdxR7jSWa64rzVdEx2Ep36h8AxZ0AZoVws6pUvbt4pjR/s932/Capture%20(4).PNG

CEO របស់ Starbuck ថ្មី ត្រូវធ្វើជាអ្នករត់តុ មុនក្លាយជា CEO ពេញសិទ្ធ

0

នាយកប្រតិបត្តិថ្មីរបស់ Starbucks លោក Laxman Narasimhan បានឡើងដំណែងជា CEO កាលពីថ្ងៃចន្ទកន្លងទៅ ដោយជំនួសលោក Howard Schultz។Starbucks CEO Laxman Narasimhan Takes Reins Early From Howard Schultz -  Bloomberg

លោក Laxman Narasimhan បានចូលរួមជាបេក្ខភាព CEO បណ្តោះសន្ន តាំងពីខែតុលាឆ្នាំ ២០២២មកម្ល៉េះ មកទល់ពេលនេះដល់ពេលដែលលោកត្រូវចំណាយពេល៤០ម៉ោង ធ្វើជាអ្នករត់តុនៅក្នុងហាងកាហ្វេនៅសាខា Starbuck ណាមួយ ដើម្បីត្រួតពិនិត្យដំណើរការធ្វើការរបស់បុគ្គលិក និងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការរបស់អតិថិជន។Brownie trifle with caramel': Starbucks' Indian-origin CEO-designate takes  'first sip' of familiarisation - BusinessToday

នៅក្នុងអំឡុងពេលធ្វើការនេះ លោកត្រូវបានឃ្លាំមើល ដោយគណកម្មការធិការរបស់ក្រុមហ៊ុន Starbuck ដែលត្រូវឱ្យពិន្ទុ វាយតម្លៃ ក្នុងការធ្វើការរបស់លោក រយៈពេល៤០ម៉ោងកន្លងទៅនេះ៕

ប្រភព៖ BBC

សមាជិកក្រុមTWICE ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ

0

កូរ៉េខាងត្បូង៖ ថ្មីៗនេះសមាជិកក្រុមTwiceត្រូវអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃដោយសារការស្លៀកពាក់មិនសមរម្យ។ Twiceគឺជាក្រុមចម្រៀងដ៏ល្បីល្បាញនៅបណ្តាប្រទេសនានាជុំវិញពិភពលោក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសមាជិកTwiceតែងតែទទួលរងនូវការរិះគន់ផ្សេងៗពីសំណាក់មហាជនដូចជា៖

១.Momo,Jihyo៖ ថ្មីៗនេះស្រីស្អាតទាំងពីរបានពាក់អាវវាលបញ្ចេញដើមទ្រូង បង្ហោះក្នុងបណ្តាញសង្គម Instagram ដែលធ្វើឱ្យអ្នកគាំទ្រភាគច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងរិះគន់ថា(អ្នកដូចជាស៊ីចស៊ីជ្រុលពេកហើយ)។TWICE's Jihyo And Momo Break Down Whether They Still Feel Pressure Before A  Comeback - Koreaboo

២. Nayeon៖ នៅឆ្នាំ ២០២១ កញ្ញា Nayeon ធ្លាប់ធ្លាក់ក្នុងស្ថានភាពដ៏ឆ្គាំឆ្គង និងគួរឱ្យអាម៉ាស់ ដោយសារតែកំហុសរបស់អ្នករចនាម៉ូដ។ នៅក្នុងកម្មវិធីFan metting កញ្ញាNayeon បានអង្គុយទល់មុខអ្នកគាំទ្រ ប៉ុន្តែ នាងបានពាក់អាវបញ្ចេញដើមទ្រូង ដែលធ្វើឱ្យមហាជនមានការមិនពេញចិត្ត។Im Nayeon on Her Solo EP, TWICE, and What Makes Her Happy

៣. Jeongyeon ៖ ស្រីស្អាតរូបនេះបានធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តដោយសារតែនាងបច្ចុប្បន្នមានរូបរាងកាយធាត់ខុសធម្មតា នឹងមិនមានភាពទាក់ទាញដូចមុន។TWICE's Jeongyeon Opens Up About Her True Self, What She Learned From Her  Teammates, And More | Soompi

៤. Dahyun៖ នៅក្នុង MV(Switch To Me) កញ្ញាDahyun បានពាក់អាវ Hanbok ដ៏ទំនើប ហើយអាវរបស់នាងមានលំនាំស្រដៀងនឹងសម្លៀកបំពាក់របស់ Jisoo នៅក្នុង MV (How You Like That) ដែលបានចេញផ្សាយពីមុន។ សម្លៀកបំពាក់របស់ Jisoo ត្រូវបានច្នៃឡើងដោយខ្លួនឯង និងដេរដោយអ្នករចនាម៉ូដរបស់ BLACKPINK ដូច្នេះហើយអាវរបស់ Dahyun ត្រូវបានចាត់ទុកថាជាផលិតផលលួចចម្លង ព្រោះនាងយកតម្រាប់តាម Jisoo ។Dahyun TWICE Bercanda Kerjai Ibunda Sendiri dan Merasa Bersalah

៥.Sana,Momo៖ នៅដើមឆ្នាំ២០២៣ សមាជិកTwiceទាំងអស់ បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីចុងឆ្នាំ ប៉ុន្តែដោយឡែកកញ្ញាMomoនិងSana ស្រីស្អាតទាំងពីររូបនេះបានស្លៀកឈុតវាលខ្លីពណ៌ខ្មៅ នៅខែរងារ ដែលនេះធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅលើសម្លៀកបំពាក់របស់អ្នកទាំងពីរ៕210413 TWICE Instagram Update - Momo & Sana | Kpopping ប្រភព៖phuntoday.com

បើទោះមានផ្ទៃពោះ៨ខែ ក៏កូនស្រីលោកថាក់សុីន នៅតែចេញមុខធ្វើយុទ្ធនាការបោះឆ្នោត ប្រជែងជាមួយលោកប្រាយុទ្ធ

0

កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ សុីន លោកស្រី ប៉េតុងតាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) បានចេញធ្វើយុទ្ធនាការសម្រាប់គណបក្សប្រឆាំងរបស់ខ្លួន ទាំងដែលខ្លួនកំពុងមានផ្ទៃពោះ៨ខែ។Thaksin: “If Paetongtarn Becomes PM, She Will Do Better Than Me"

បច្ចុប្បន្នលោកស្រី ប៉េតុងតាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) ជាបេក្ខភាពឈរឈ្មោះឱ្យគណបក្សភឿថៃ ដែលត្រូវបានមហាជនមើលឃើញថា លោកស្រីអាចនឹងផ្តួលរបបយោធារបស់លោកប្រាយុទ្ធ ចាន់អូចាបាននាថ្ងៃបោះឆ្នោតសកលរបស់ថៃ នៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ។Thailand politics: 4 ways Prayuth Chan-ocha's suspension might play out |  South China Morning Post

តាមការស្ទង់មតិក្រៅផ្លូវការមួយបានបង្ហាញថា លោកលោកស្រីប៉េតុងតាន មានភាគរយខ្ពស់ជាងគេបង្អស់ ដែលនឹងអាចជានាយករដ្ឋមន្រ្តីថៃបន្ទាប់។

បើតាមរំពឹងទុកពីក្រុមគ្រូពេទ្យ បានឱ្យដឹងថាលោកស្រី អាចនឹងផ្តល់កំណើតឱ្យកូនរបស់លោកស្រី មុននឹងដំណើរការបោះឆ្នោតមកដល់៕Former Thai PM's Daughter Launches Populist Opposition Campaign – The  Diplomat

ព្រែកទាល់ ជាដែនជម្រកសត្វស្លាបដ៏ធំបំផុតរបស់កម្ពុជា

0

បាត់ដំបង៖ ព្រែកទាល់ ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ។ ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅច្រើនយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។ព្រែកទាល់ តំបន់ទេសចរណ៍ជីវចម្រុះនៅមាត់បឹងទន្លេសាបនៅតែទាក់ទាញអ្នកទេសចរ

នៅក្នុងចន្លោះខែ ធ្នូ ដល់ ខែ កុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងវីឌីឯកសារសត្វនោះផងដែរ។ នៅពេលដែលទឹកនាតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែ កុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មាននោះទេ។ ហើយលោកអ្នកក៏អាចឃើញមានសត្វទាំងនេះផងដែរនៅក្នុងអំឡុងខែ កញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ។ព្រែកទាល់ – ព្រះរាជាណាចក្រកម្ពុជា

អ្នកជំនាញបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះគឺពេលព្រឹកព្រលឹម និងពេលរសៀល។ ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ ១៥ ទៅ ២០ ដុល្លាតែប៉ុណ្ណោះ។ព្រែកទាល់ ខេត្តបាត់ដំបង - រដ្ឋបាលខេត្តបាត់ដំបង

សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី ៤៥ ទៅ ៥០ដុល្លាសម្រាប់ទូកមួយ (អាចជិះបានពី ៣ ទៅ ៤នាក់) ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃ ចន្លោះពី ៣៥ ទៅ ៤៥ ដុល្លាសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប(រយៈពេលប្រហែលមួយម៉ោង)។សហគមន៍អេកូទេសចរណ៍ព្រែកទាល់  ជាតំបន់រមណីយដ្ឋានទេសចរណ៍មួយដ៏សំកម្ររបស់ស្រុកឯកភ្នំ  មានការទាក់ទាញភ្ញៀវទេសចរអំពីហ្វូងសត្វស្លាបយ៉ាង ...

សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ៕

ចិនស្នើឱ្យអាមេរិកហាមឃាត់ការលេង TikTok ជាជាងលក់ភាគហ៊ុនចោល

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក លោក Zhou Zhou ជា CEO របស់ក្រុមហ៊ុន TikTok ប្រចាំសហរដ្ឋអាមេរិក បានត្រៀមខ្លួនបកស្រាយនៅចំពោះមុខគណៈកម្មាធិការសភា Congress អំពីករណីសភានេះកំពុងស៊ើបអង្កេតព័ត៌មានថា តើ TikTok ជាកម្មវិធីល្បីល្បាញរបស់ប្រទេសចិនបានបំពានទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកដោយសម្ងាត់ ហើយបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅកាន់រដ្ឋាភិបាលចិនឬអត់ ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក TikTok បានប្រឈមនឹងការដាក់សម្ពាធកាន់តែខ្លាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់ថា ការប្រើប្រាស់កម្មវិធីនេះមានហានិភ័យដល់សន្តិសុខជាតិអាមេរិក ។ ដូច្នេះ រដ្ឋាភិបាលអាមេរិកបានគំរាមថា នឹងហាមឃាត់ពលរដ្ឋអាមេរិកទាំងអស់ប្រើប្រាស់កម្មវិធីនេះ ក្នុងករណី TikTok មិនអាចពិសោធន៍ឱ្យឃើញថា ខ្លួនបានពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន និងលួចយកទិន្នន័យពីអ្នកប្រើប្រាស់ឬអត់ ។TikTok CEO Is Quietly Meeting With Lawmakers Ahead Of First-Ever Testimony

ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកបានស្នើសុំឱ្យក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនរបស់ខ្លួនចេញពីក្រុមហ៊ុនមេនៅប្រទេសចិន ដើម្បីបញ្ជាក់ថា មិនពាក់ព័ន្ធនឹងក្រុមហ៊ុនចិនទេ ។

ទោះយ៉ាងណា បណ្តាអ្នកវិភាគ និងអ្នកជំនាញផ្នែកច្បាប់បានបញ្ចេញយោបល់ទៅកាន់សារព័ត៌មាន CNN ថា ការដកភាគហ៊ុន ឬការលក់ភាគហ៊ុនដោយផ្ទាល់ វាមិនមែនជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពនោះទេ ខណៈរដ្ឋាភិបាលចិនសម្លឹងឃើញថា បច្ចេកវិទ្យារបស់ TikTok ធ្វើឡើងតាមលក្ខខណ្ឌលម្អិតផ្សេងៗ និងបានដំណើរការតាំងពីឆ្នាំ២០២០ មកម្ល៉េះ ។TikTok tests landscape videos in major shake-up - BBC News

រដ្ឋាភិបាលចិនគិតថា បច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួន គឺជាចំណុចសំខាន់សម្រាប់ផលប្រយោជន៍របស់ប្រទេសជាតិ ដូច្នេះ រដ្ឋាភិបាលចិនអាចនឹងយល់ព្រមឱ្យរដ្ឋាភិបាលអាមេរិកហាមឃាត់ការប្រើប្រាស់ TikTok ជាជាងការលក់ភាគហ៊ុនឱ្យទៅវិនិយោគិនបរទេស ។ កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសចិនបានស្នើឱ្យក្រុមហ៊ុនរឹតបន្តឹងការលក់បច្ចេកវិទ្យាទៅឱ្យជនបរទេស ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីវិនិយោគិនបរទេស ៕ ប្រភព ៖ The better