ផលិតកម្ម YG បានប្រកាសជាផ្លូវការហើយសម្រាប់ក្រុមចម្រៀងនារី K-pop ជំនាន់ទី៥ BabyMonster នឹង debut សមាជិកទាំង៧នាក់ដោយមិនបោះបង់សមាជិករូបណាឡើយ ដោយក្នុងនោះមានសមាជិក២រូបរួមមាន ChiQuita និង Pharita ជាជនជាតិថៃ។ អ្វីដែលធ្វើឱ្យអ្នកតាមដានចង់ដឹងនោះតើអ្នកទាំងពីរនឹងសាងភាពល្បីល្បាញកម្រិតណាក្នុងវិស័យ K-pop ដែលមានដើមកំណើតថៃ ខណៈមាន Lisa សមាជិក BLACKPINK ជារៀមច្បងបានសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងទ្រនំYGក្នុងនាមជាជនជាតិថៃដំបូងក្នុងផលិតកម្មនេះ។CHIQUITA(BABY MONSTER)'s Related videos (YouTube)【KPOP JUICE!!】

Lisa បានប្រើពេលហ្វឹកហាត់រយៈពេល៥ឆ្នាំ៣ខែ មុនបង្ហាញខ្លួនផ្លូវការជាសមាជិក BLACKPINK ខណៈនាងបានចាកចេញពីទឹកដីកំណើតនៅអាយុ១៤ឆ្នាំទាំងមិនចេះភាសាកូរ៉េ រហូតមកទល់ពេលនេះនាងបានដុសខាត់ខ្លួនឯងយ៉ាងខ្លាំងមិនត្រឹមតែជោគជ័យលើអាជីពសិល្បៈ Lisa អាចប្រើប្រាស់ភាសាបរទេសរហូតដល់៤ភាសាក្រៅពីភាសាថៃជាភាសាកំណើត រួមមាន កូរ៉េ ,ចិន , អង់គ្លេស និងជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ Lisa បានបំបែកកំណត់ត្រានៅក្នុងអាជីព ដែលបានសាងភាពល្បីល្បាញខ្លាំងក្នុងនាមជាតារា Kpop មានដើមកំណើតថៃ។Pharita (BABYMONSTER) profile, age & facts (2023 updated) | kpopping

ភាពជាគំរូដ៏ល្អនេះហើយ តើ ChiQuita និង Pharita អាចសាងប្រជាប្រិយភាពកម្រិតណាបន្ទាប់ពីរៀមច្បង Lisa ក្នុងនាមជាជនជាតិថៃដែលស្ថិតនៅក្រោមដំបូងតែមួយជាមួយគ្នា?
ChiQuita គឺជាសមាជិកវ័យក្មេងជាងគេនៅក្នុងក្រុម BabyMonster នាងកើតនៅក្នុងឆ្នាំ២០០៩ បច្ចុប្បន្នមានវ័យ១៤ឆ្នាំ។ សមាជិកវ័យក្មេងរូបនេះអាចនិយាយបាន៣ភាសាទាំងភាសាកំណើតរួមមានថៃ កូរ៉េ និងអង់គ្លេស ខណៈនាងបានហ្វឹកហាត់ត្រឹមតែ១ឆ្នាំ ៩ខែប៉ុណ្ណោះតែនាងអាចវិត្តន៍ខ្លួនបានលឿន ដែលមិនអាចឱ្យ YG កាត់ផ្តាច់នាងពីក្រុម BabyMonster បានឡើយ។

ងាកមកកាន់សមាជិកម្នាក់ទៀតដែលមានដើមកំណើតថៃក្នុងក្រុមខាងលើ គឺ Pharita ។ សមាជិករូបនេះកើតនៅក្នុងឆ្នាំ២០០៥ បច្ចុប្បន្នមានវ័យ១៧ឆ្នាំ អាចនិយាយបាន៣ភាសារួមមាន ថៃ អង់គ្លេស និងកូរ៉េ។ Pharita ប្រើពាក្យ២ឆ្នាំ៦ខែសម្រាប់ការហ្វឹកហាត់ ហើយក៏ជាសមាជិកមួយរូបដែលអាចខាបចិត្តផលិតកម្មសម្រេចយកនាងមករួមដំណើរជាមួយ BabyMonster ។5 Ways Blackpink's Lisa Made Hot 100 History With Her First Solo Smash

ដូច្នេះ នៅពេលក្រុមនេះបញ្ចេញឥទ្ធិពលរបស់ខ្លួនជាផ្លូវការ យើងចាំតាមដានទាំងអស់គ្នាថាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG អាចដើរតាមកន្លងរៀមច្បង BLACKPINK សាងភាពល្បីល្បាញក្នុងកម្រិតណា ព្រោះ BLACKPINK ក៏អាចសាងភាពល្បីល្បាញមិនចាញ់រៀមច្បង 2NE1 ដូចគ្នា។ ជាពិសេស អ្នកគាំទ្រកំពុងចាំអ៊ុតមើលដូចគ្នាតើសមាជិកជនជាតិថៃរបស់ក្រុម BabyMonster គឺ ChiQuita និង Pharita អាចដើរដល់ចំណុចណាក្នុងអាជីព K-Pop ខណៈ Lisa សាងភាពល្បីល្បាញខ្លាំងធ្វើជាគំរូដល់អ្នកជំនាន់ក្រោយជាពិសេសអ្នកមានដើមកំណើតថៃដូចនាង។

គួរបញ្ជាក់ផងដែរ BabyMonster មានសមាជិក៧នាក់ រួមមាន៖ AHYEON អាយុ ១៥ ឆ្នាំ ជនជាតិកូរ៉េ , RUKA អាយុ ២០ ឆ្នាំ ជនជាតិជប៉ុន ,CHIQUITA អាយុ ១៤ ឆ្នាំ ជនជាតិថៃ 4. HARAM អាយុ ១៥ ឆ្នាំ ជនជាតិកូរ៉េ 5, PHARITA អាយុ ១៧ ឆ្នាំ ជនជាតិថៃ , RORA អាយុ ១៤ ឆ្នាំ ជនជាតិកូរ៉េ និង ASA អាយុ ១៦ ឆ្នាំ ជាជនជាតិជប៉ុន ៕BABYMONSTER's final line-up to include all seven members