ប្រទេសលុចសំបួរ ៖ ប្រទេសលុចសំបួរបានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង គួរតែជួបគ្នាហើយបង្កើតផែនការសន្តិភាពនៅប្រទេសអ៊ុយក្រែនរួមគ្នា ។ ដូច្នេះ វានឹងធ្វើឱ្យផែនការសន្តិភាពនៅអ៊ុយក្រែនមានការទទួលស្គាល់ពីគ្រប់ភាគីទាំងអស់ ជាជាងប្រទេសចិនធ្វើតែឯង ។President Xi Jinping Meets with U.S. President Joe Biden in Bali

នាយករដ្ឋមន្ត្រីប្រទេសលុចសំបួរ លោក Javier Bethel បានថ្លែងបែបនេះមុនពេលកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក ។ លោកបានអំពាវនាវឱ្យលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គួរតែជួបមុខគ្នាម្តងដើម្បីពិភាក្សាពីការធ្វើផែនការសន្តិភាពនៅអ៊ុយក្រែនរួមគ្នា ។ បើមេដឹកនាំប្រទេសទាំងពីរអាចធ្វើបែបនេះបាន វានឹងធ្វើឱ្យផែនការសន្តិភាពអ៊ុយក្រែនមានការទទួលស្គាល់ច្រើនពីគ្រប់ប្រទេស ជាពិសេស ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាតួឯកក្នុងរឿងនេះ ។Who is Xavier Bettel? Luxembourg's Prime Minister who empty chaired Boris  Johnson – The Scottish Sun | The Scottish Sun

លោក Javier Bethel ចង្អុលបង្ហាញថា បើអាចធ្វើឱ្យប្រទេសផ្សេងទៀតចូលរួមធ្វើផែនការសន្តិភាពនេះជាមួយអាមេរិក និងចិននោះវារឹតតែប្រសើរ និងអាចឱ្យភាគីទាំងអស់យល់ស្របកាន់តែច្រើន ព្រោះបើប្រទេសចិនធ្វើផែនការសន្តិភាពតែឯងនោះ ប្រទេសនៅអឺរ៉ុប និងប្រទេសផ្សេងទៀតនឹងនិយាយថា ផែនការសន្តិភាពនេះមានបញ្ហា ហើយបើជាផែនការសន្តិភាពរបស់អាមេរិកវិញ ប្រទេសផ្សេងៗនិយាយថា មានបញ្ហាដូចគ្នា ។ ហេតុនេះហើយទើបលោកស្នើឱ្យទាំងអាមេរិក និងចិន គួរតែប្រជុំជាមួយគ្នាម្តងដើម្បីបង្កើតផែនការសន្តិភាពរួមគ្នា ដែលនេះជាវិធីល្អបំផុតសម្រាប់ប្រទេសទាំងអស់ទទួលស្គាល់ ។

ចំណែកកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៣ ខែមីនា មានលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមប្រជុំផងដែរ ។ កិច្ចប្រជុំនេះបានអនុម័តផែនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំបន្ថែមទៀតដល់អ៊ុយក្រែននៅឆ្នាំ២០២៤ ព្រមទាំងពិភាក្សាគ្នាពីបញ្ហាសន្តិសុខស្បៀង និងវិធានការទាក់ទណ្ឌកម្មប្រទេសរុស្ស៊ី និងបេឡារុស ៕ ប្រភព ៖ TNN World