ទីបំផុតពាក្យចចាមអារ៉ាមដែលថា ក្រុមហ៊ុនមហាហង្ស នឹងទទួលសិទ្ធិបន្តរៀបចំកម្មវិធី Miss Universe Cambodia 2023 បានក្លាយជាការពិតហើយ បន្ទាប់ពីនៅលើផេក Miss&Mister Mohahang បញ្ជាក់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ។ ទោះយ៉ាងណា ទើបតែប្រកាសជាផ្លូវការនូវដំណឹងនេះ ក្រុមហ៊ុនមហាហង្ស បែរជាត្រូវអ្នកលេងបណ្តាញសង្គមរិះគន់បាត់ទៅហើយព្រោះតែយក Logo របស់ម្ចាស់កម្មសិទ្ធិចាស់មកប្រើ ដោយមិនបង្កើត Logo ថ្មីជារបស់ខ្លួន។

គេចាំបានថា កន្លងមកកម្មវិធីបវរកញ្ញា Miss Universe Cambodia ខាង CIM ដែលគ្រប់គ្រងដោយលោក ម៉ែន និមលរ័ត្ន ទទួលសិទ្ធិរៀបចំនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគួរឱ្យសោកស្តាយក្នុងឆ្នាំនេះ ខាង CIM ចេញសេចក្តីប្រកាសជាផ្លូវថាខាងក្រុមហ៊ុនពុំទទួលបានសិទ្ធិរៀបចំឡើយ។

ទន្ទឹមនឹងខាង CIM មិនមានសិទ្ធិរៀបចំក្នុងកម្មវិធី Miss Universe Cambodia នោះ ពេលនេះអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាបានដឹងហើយថាក្រុមហ៊ុនមហាហង្ស បានទទួលសិទ្ធិរៀបចំកម្មវិធីបវរកញ្ញាខាងលើនេះក្រោមការគ្រប់គ្រងរបស់លោក អ៊ិន សុភិន ដែលជាអតីតអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia។

យ៉ាងណាមិញ ក្រោយពី Miss&Mister Mohahang បង្ហាញជាផ្លូវការថាខ្លួនជាអ្នករៀបចំកម្មវិធី Miss Universe Cambodia 2023 ស្រាប់តែអ្នកលេងបណ្តាញសង្គមខំមិនរិះគន់ព្រាតព្រោះបានយក Logo របស់កម្មសិទ្ធិចាស់យកមកបង្ហោះដោយមិនបង្កើតLogoថ្មីទាំងខ្លួនទទួលបានសិទ្ធិរៀបចំទៅហើយ។

អ្នកលេងបណ្តាញសង្គមបានរិះគន់ថា «ដំបូង សូមចូលរួមអបអរសាទរ តែហេតុអីយក Logo ម្ចាស់កម្មសិទ្ធិចាស់មកប្រើ? បានសុំការអនុញ្ញាតពីម្ចាស់គេហើយរឺនៅ?យល់ល្អធ្វើ Logo ធ្វើទៅ កុំឱ្យម្ចាស់គេដៀលទាន់»។ អ្នកខ្លះទៀតបាននិយាយថា «គ្រាន់តែ poster ក៍មិនចេះ Edit Design ខ្លួនឯងដែរ» «គ្រាន់តែ Logo ធ្វើខ្លួនឯងមិនកើតផងទៅសង្ឃឹមអី» «ប្រញាប់ផុសអួតពេក រកពេលធ្វើ Posterថ្មីអត់ទាន់ មានតែយកអាចាស់របស់គេសិនហើយ»។

ក្រោយពីមានការរិះគន់បែបនេះហើយ Admin បានចូលទៅខំមិនឆ្លើយតបថា ដោយសារតែពេញចិត្តស្នាដៃអ្នកចាស់ ដោយសន្យាថាឆ្នាំនេះសន្យាថានឹងខិតខំធ្វើកម្មវិធីឱ្យល្អតាមតែអាចធ្វើបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqqQDdhY1FB3mSSqJPyzZw1dtnh7jQNF_ZzYOaYDBM_lg4U43wRYcyoDuUVt5WSxqdtH6DeN1FnYq1ukERq9g6IMBKrQpwdfTevYQg83-Tv7A3d9IyHiNKkbc8gK71iWGFa2QBTS7MKCs2wNvI4iLsTlrEfbuYSiG0x8ypu51kiXn5BiXxXSM8-J6R/s761/%E1%9F%A4.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkA_qOyPWv4S3uz7mbeLVfh1vm0oobLTfaBNKFGlXBe23qdBBgkPMI4fat4tXY-LDaxFC1IsUmg27S-q8eZmtzhWEUfbQlxq4IaGb3PI8tTSTnSvtoX4uoc5-XWLWHFut_0bAD_3Upw2AxqP-RKQ15l6AvBfhL8zsWL0YQIKB3spj3mEUPYfhB8b2G/s888/%E1%9F%A2.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH0Fu1DDC37-k13hMKHF6-0M-j95HAB0Kv4flH3UhUdwo9G0kTVn5D16vdnYzcQ-xNjgNHUbG2RYlSxD-ogFtkqN5AVhEBSa7IDjjAXpvE7GAeEDIRGMsF5oLeTs7uo_UzCLnMv3i-5QfuqdxR7jSWa64rzVdEx2Ep36h8AxZ0AZoVws6pUvbt4pjR/s932/Capture%20(4).PNG