ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចធ្វើឱ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើសជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាមជាដើម។ យ៉ាងណាមិញការរក្សាតុល្យភាពអាហារបានល្អ មានន័យថា យើងអាចរក្សា កម្រិតជាតិស្ករក្នុងឈាមរបស់យើងបានល្អផងដែរ។ ដូច្នេះហើយអាហារទាំង ៤ មុខនេះ អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៖

១.បន្លែ៖ បន្លែជាអាហារដែលមានកាបូអ៊ីដ្រាតទាប មានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃច្រើន ធ្វើឱ្យឆ្អែត និងធន់។ ហើយជាតិសរសៃជួយកាត់បន្ថយការស្រូបយកជាតិស្ករក្នុងពោះវៀនតូច និងកាត់បន្ថយការស្រូបយកទឹកប្រមាត់ដើម្បីជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ អ្នកកើតជំងឺទឹកនោមផ្អែម គួរ ញ៉ាំបន្លែឲ្យបានច្រើនជាមួយអាហារ មិនថាបន្លែស្រស់ ឬបន្លែស្ងោរ។Vegetable | Description, Types, Farming, & Examples | Britannica២.ត្រីសាម៉ុន៖ ត្រីសាម៉ុងមានប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ វីតាមីន D និង niacin គឺល្អណាស់ក្នុងការបញ្ចុះជាតិស្ករក្នុងឈាម ហើយវាក៏ជួយកាត់បន្ថយការរលាកផងដែរ។6 Types of Salmon to Know៣.អាល់ម៉ុន៖ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ គ្រាប់អាល់ម៉ុនក៏មានប្រូតេអ៊ីន ម៉ាញេស្យូម និងសរសៃដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំឱ្យញ៉ាំអាល់ម៉ុនមួយក្តាប់តូចក្នុង១ថ្ងៃ។9 Evidence-Based Health Benefits of Almonds៤. ម្រះ៖ ថ្វីបើវាល្វីង តែក៏ផ្ទុកទៅដោយមានសារធាតុ Charantin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រះ ក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីន ពីលំពែងឱ្យកើនឡើងផងដែរ៕ប្រយោជន៍​អស្ចារ្យ​នៃ​ផ្លែម្រះ​សម្រាប់​សុខភាព | ភ្នំពេញ ប៉ុស្ដិ៍ ប្រភព៖sanook