រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងដាច់ទឹកប្រើប្រាស់ពេលយប់រយៈពេលខ្លីចំនួន៨ម៉ោងនៅយប់ ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយសារក្រុមការងាររដ្ឋាករទឹក នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក។

ក្នុងសេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ការផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា០៨ម៉ោង គឺចាប់ពី ម៉ោង២០:០០ នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិច បន្តិចក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនេះរួច។ ក្នុងនោះដែរ រដ្ឋាករទឹកសូមឱ្យពលរដ្ឋនៅទីតាំងខាងលើ ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដែលផ្អាកការផ្តត់ផ្គង់។នៅព្រឹកនេះ ខណ្ឌច្បារអំពៅ មានការដាច់ទឹក ដោយសារមូលហេតុ… - Post News

គួរបញ្ជាក់បន្ថែមផងដែរថា នៅយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋាករទឹកគ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្លូវលេខ៥៥P នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-យប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្ឡុវលេខ៦០ D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-យប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម នៅលើផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-យប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្ឡុវលេខ២៩CC កែងនឹងផ្លូវលេខ១៤២CC សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

-យប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦០០មម នៅលើផ្ឡុវលេខ១១០ កែងនឹងផ្លូវលេខ៥៥P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEhF_U3906GhYQzNcDodstX95DnX8E2NeOIIy-895uuiBrDeJ1JxnOAErXjT3H5Io2fEtYSGzKVxNt8iyWG-Lwro0TmMrpqWLRchycdRiJqJUgkFd0ovknqSgFQG1beMnN42TOf_EcyfkSj-dn3kFyKPF6prZjcIyGgnyo9iYs6n3Nq9x77nE-8Cs8/s1280/photo_2023-03-24_14-23-20.jpg