ក្នុងចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ប្រទេសថៃ បានទទួលរងការវាយប្រហារពីជំងឺមេល្យូអីដូស (Melioidosis) ដែលបានបង្កឡើងចំនួន៧៣២ ករណី និងមានអ្នកស្លាប់រហូតដល់២៣នាក់។
ជំងឺនេះ កំពុងវាយលុកនៅភាគឦសានប្រទេសថៃ ដោយភាគច្រើនចម្លងទៅអ្នកដែលមានវ័យលើសពី៥០ ឆ្នាំ ឬអ្នកមានជំងឺប្រចាំកាយ។
ជំងឺនេះបង្កឡើងដោយបាក់តេរីក្នុងដី និងទឹក ដោយឆ្លងចូលរាងកាយតាមរយៈមុខរបួស និងការដកដង្ហើមឬការទទួលទានទឹកមិនស្អាត។.png)
នៅទូទាំងពិភពលោក ជំងឺ មេល្យូអីដូស (Melioidosis) កើតឡើង១៦៥ ០០០ករណី ដែលបណ្តាលអោយអ្នកជំងឺស្លាប់ ៨៩០០០ នាក់ជារៀងរាល់ឆ្នាំ។
គួររំលឹកថាជំងឺមេល្យូអីដូស (Melioidosis) ជាជំងឺឆ្លងដ៏កាចសាហាវ ដែលតែងតែរីករាលដាលនៅក្នុងតំបន់ត្រូពិច ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងជើងនៃប្រទេសអូស្ត្រាលី៕










