ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនមិនធ្លាប់កំណត់ឱ្យក្រុមហ៊ុននានា ឬបុគ្គលណាម្នាក់ប្រមូលព័ត៌មានពីក្រៅប្រទេស ក្នុងលក្ខណៈរំលោភច្បាប់របស់ប្រទេសទាំងនោះមកឱ្យរដ្ឋាភិបាលចិនទេ សូម្បីតែម្តង ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា រដ្ឋាភិបាលចិនបានប្រកាន់ខ្ជាប់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok ។ ប្រទេសចិនបានបញ្ជាក់បែបនេះ ក្រោយពីកម្មវិធីល្បីល្បាញឈ្មោះ TikTok កំពុងត្រូវបានរដ្ឋាភិបាលអាមេរិកហាមឃាត់ពលរដ្ឋរបស់ខ្លួនប្រើប្រាស់កម្មវិធីនេះនៅអាមេរិក ដោយអាមេរិកអះអាងថា កម្មវិធីនេះបានប្រមូលយកទិន្នន័យផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក ។TikTok CEO Testifies In Congressional Court Over App Safety In U.S. -  Valuetainment

រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាមេរិកនៅតែមិនអាចរកភស្តុតាងមកបញ្ជាក់ពីការចោទប្រកាន់នេះទេ ហើយកាលពីថ្ងៃទី២៤ ខែមីនា កន្លងមក លោក Soo Zhi Zhou ជនជាតិសិង្ហបុរី មានអាយុ៤០ឆ្នាំ ជានាយកគ្រប់គ្រងក្រុមហ៊ុន TikTok បានចូលមកស្រាយបំភ្លឺនៅរដ្ឋសភាអាមេរិក ។ ក្នុងរយៈពេល៥ម៉ោងនៃការបកស្រាយរបស់លោក Soo Zhi Zhou នោះ សមាជិកសភាតំណាងរាស្ត្រអាមេរិកបានសួរសំណួរជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុមហ៊ុនលោកជាមួយប្រទេសចិន និងគ្រោះថ្នាក់នឹងកើតមានចំពោះកុមារ និងយុវវ័យ ។

លោក Soo Zhi Zhou នៅតែបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនឡើយ ដោយសារតែ TikTok គឺជាក្រុមហ៊ុនឯកជន ៕The US government ramps up its pressure campaign against TikTok | TechCrunch ប្រភព ៖ Mono News