កំពូលតារាចម្រៀងជួរមុខ៤រូបក្នុងផលិតកម្មហ្គាឡាក់ស៊ី រួមមាន ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម បានពួតដៃគ្នាជាលើកដំបូង ក្នុងបទចម្រៀងមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdybzmWCfmeCFuXHn9MFHp2Yzjhu-bnBrvr8-sn9Xl2PMgsLonnFXo1-ChW9tHVEK_1KivdH-O1cmCpR0_H9KBxIYJYXKI6-W772oBPYNsVIC4q2VlMng78b4D8gMlaM2sqLm6moRZj7V9hDitgE_QT3ygJvU3hLt-pc59rm7JwSqPqLZb9rClTMM/s1280/307125421_648029633345378_2709756419605076027_n.jpg

ក្នុងនោះតារាចម្រៀងខាងលើបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាសិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គីនិងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើន ដែលរូបភាពនេះគឺជាភស្តុតាងសម្រាប់ទៅអនាគត បង្ហាញពីរូបភាពរីកចម្រើន អភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។ ជាមួយគ្នានេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្វែរផ្នត់គំនិតថ្មីដែលមិនមានបទចម្លងពីបរទេស និងបង្កើតបទ original song បានជិត១០០០បទហើយ។null

សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម មានបទចម្រៀងរួមគ្នា។ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលអ្នកទាំង៤ច្រៀងរួមគ្នានេះមានអ្នករាំជានារីប្រមាណ១ពាន់នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj87xe8eZaAXaUN-f9s0AvJ9CBiBMPeeGtSMHjwO5Xo-YI8-QYZIG7MKNfQVUk-JgHgy4UDUK6D7i7xChJhNVcRIirLo1MZ1nuVVci62fOkh26HnHXe2jGf4l4ty_GLP-RS_pmTSYOcMe-4Zs9HAzEdz5_L2UQz9LR6biPdOl97v14qjyd6-8-Vxmke/s1612/332227449_227004953043849_7069782259170897833_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwC3gmoO9pRiqIJMUbDBVP2y01uYGkn9VuW5lYZwm_8RxCDlIE3ZjAfOeM0qgDJ73BRyM2vme45a-vgmlXG_sMPERuQ--IT3__BsLxGrBYmiKx4fvcOF9MLlu9IC_fzosYGdVZlFpFOstTLc4WC7kdkTLqcK3h8_de_0qBTlzCcJVJTGUQqw4d7hku/s2048/337158276_737174701407918_3262824126355207091_n.jpg