ពលរដ្ឋជប៉ុនមួយចំនួនមិនចង់ចូលរួមជាមួយការងារសង្គមខាងក្រៅ
ប្រទេសជប៉ុន ៖ ការិយាល័យខុទ្ទកាល័យជប៉ុនបានរាយការណ៍ពីលទ្ធផលស្ទង់មតិចុងក្រោយបង្អស់ថា មានពលរដ្ឋក្នុងវ័យធ្វើការជិត១,៥លាននាក់ស្ថិតនៅក្នុងក្រុម Hikikomori ឬក្រុមចូលចិត្តនៅដាច់ដោយឡែកពីសង្គម ។ ពួកគេភាគច្រើនបានសម្ងំនៅក្នុងផ្ទះ ឬបន្ទប់តែម្នាក់ឯង ហើយមិនចេញទៅក្រៅផ្ទះទេ លើកលែងតែត្រូវចេញទៅទិញម្ហូបអាហារ ឬរបស់របរប្រើប្រាស់ចាំបាច់ប៉ុណ្ណោះ ។វាជាការស្ទង់មតិជាផ្លូវការលើកដំបូងអំពីកំណើនក្រុមមនុស្សចូលចិត្តនៅដាច់ដោយឡែកពីគេ និងបានធ្វើឱ្យប៉ះពាល់ដល់សង្គមប្រទេសជប៉ុនកាន់តែខ្លាំងឡើង ដែលមានចាប់ពីក្រុមយុវវ័យ រហូតដល់ក្រុមមនុស្សចាស់ ។
ការស្ទង់មតិរកឃើញថា មានពលរដ្ឋជប៉ុនអាយុចាប់ពី១៥ឆ្នាំ ទៅ៦៤ឆ្នាំ ស្មើប្រមាណ១,៤៦លាននាក់ ឬស្មើ២% ចូលចិត្តនៅតែឯង និងមិនចង់ចូលរួមជាមួយសង្គមខាងក្រៅ ។ ពួកគេភាគច្រើនឆ្លើយថា ពួកគេជ្រើសរើសរស់នៅបែបនេះដោយសារបានលាឈប់ពីការងារ ហើយមនុស្សម្នាក់ក្នុងចំណោម៥នាក់និយាយថា ការមិនចង់ចូលរួមជាមួយសង្គមខាងក្រៅ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដនាពេលកន្លងមក ។
ការរស់នៅដាច់ដោយឡែកពីសង្គមរបស់ក្រុម Hikikomori គឺមានហេតុផលជាច្រើនដូចជា គ្មានការងារធ្វើ ជំងឺធ្លាក់ទឹកចិត្ត ត្រូវគេធ្វើបាបក្នុងសាលារៀន ឬកន្លែងធ្វើការ ខណៈអ្នកខ្លះទៀតបាននៅដាច់តែឯងគ្រប់ពេលវេលា ហើយមិនចង់ចេញពីផ្ទះឡើយ ។
ទោះយ៉ាងណា លទ្ធផលការស្ទង់មតិនេះជាទិន្នន័យថ្មីមួយ ដើម្បីគេអាចប្រៀបធៀបជាមួយទិន្នន័យចាស់ថា មានពលរដ្ឋជប៉ុនស្ថិតនៅក្នុងក្រុម Hikikomori កើនឡើង ឬធ្លាក់ចុះច្រើនប៉ុនណា ៕
ប្រភព ៖ The standard





















២.ប្រទេសចិន៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៤៩៥នាក់ និងមានទ្រពសកម្មសរុប១,៦៧០ ពាន់លានដុល្លារ។ លោក Zhong Shanshan គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសចិន និងមានទ្រពសម្បត្តិសរុបទាំងអស់ ៦៨ពាន់លានដុល្លារ។
៣.ប្រទេសឥណ្ឌា៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១៦៩នាក់ និងមានទ្រពសកម្មសរុប៦៦៥ ពាន់លានដុល្លារ។ លោក Mukesh Ambani គឺជាមហាសេដ្ឋីដែលមានជាងគេនៅប្រទេសឥណ្ឌា និងមានទ្រពសម្បត្តិសរុបទាំងអស់ ៨៣,៤ ពាន់លានដុល្លារ។
៤.អាល្លឺម៉ង់៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១២៦នាក់ និងមានទ្រពសកម្មសរុប៥៨៥ ពាន់លានដុល្លារ។ លោក Dieter Schwarz គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសអាល្លឺម៉ង់ និងមានទ្រពសម្បត្តិសរុបទាំងអស់ ៤២,៩ ពាន់លានដុល្លារ។
៥.ប្រទេសរុស្សី៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១០៥នាក់ និងមានទ្រពសកម្មសរុប៤៧៤ ពាន់លានដុល្លារ។ លោក Andrey Melnichenko គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសរុស្សី និងមានទ្រពសម្បត្តិសរុបទាំងអស់ ២៥,២ ពាន់លានដុល្លារ។
៦.ហុងកុង(ចិន)៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦៦នាក់ និងមានទ្រពសកម្មសរុប៣៥០ ពាន់លានដុល្លារ។ លោក Li kexing គឺជាមហាសេដ្ឋីដែលមានជាងគេនៅទីក្រុងហុងកុង និងមានទ្រពសម្បត្តិសរុបទាំងអស់ ៣៨ ពាន់លានដុល្លារ។
៧.កាណាដា៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦៤នាក់ និងមានទ្រពសកម្មសរុប២៥៥ ពាន់លានដុល្លារ។ លោក David Thomson គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសកាណាដា និងមានទ្រពសម្បត្តិសរុបទាំងអស់ ៥៤,៤ ពាន់លានដុល្លារ។
៨.ប្រេស៊ីល៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦២នាក់ និងមានទ្រពសកម្មសរុប២១៦ ពាន់លានដុល្លារ។ លោកVicky Safra គឺជាមហាសេដ្ឋីដែលមានជាងគេនៅប្រេស៊ីល និងមានទ្រពសម្បត្តិសរុបទាំងអស់ ១៦,៧ពាន់លានដុល្លារ។
៩.ប្រទេសអ៊ីតាលី៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៥២នាក់ និងមានទ្រពសកម្មសរុប២១៦ ពាន់លានដុល្លារ។ លោក Giovanni Ferrero គឺជាមហាសេដ្ឋីដែលមានជាងគេនៅអ៊ីតាលី និងមានទ្រពសម្បត្តិសរុបទាំងអស់ ៣៨,៩ ពាន់លានដុល្លារ។
:max_bytes(150000):strip_icc()/aerial-view-of-cityscape-at-taipei-center-district--taiwan-861177234-5b7f14a446e0fb005087f1e3.jpg)





