Blackpink ត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងស្រី K-pop ដែលមានភាពជោគជ័យខ្លាំងលើវិស័យតន្រ្តីនេះ ដោយបានបំបែកកំណាត់ត្រាសំខាន់ៗជាច្រើនទាំងនៅប្រទេសកូរ៉េខាងត្បូងនិងនៅលើឆាកអន្តរជាតិ។ មិនត្រឹមតែក្រសោបបានភាពជោគជ័យក្នុងក្រុមទាំងមូលប៉ុណ្ណោះទេ ក្រឡេកពីសកម្មភាពទោលវិញពួកគេជោគជ័យមិនធម្មតាដូចគ្នា សមាជិកទាំង៤រូបនៅក្នុងក្រុមសុទ្ធតែជាទូតសុឆន្ទៈឱ្យម៉ាកយីហោលំដាប់លោក ហើយបានចេញបញ្ចេញអាល់ប៊ុមទោលរៀងៗខ្លួនហើយដែរក្រោយជ្រកក្រោមដំបូល YG ច្រើនឆ្នាំដោយទទួលបានសមិទ្ធផលយ៉ាងល្អ។BLACKPINK Will Reportedly Leave YG Entertainment In Favor Of THE BLACK  LABEL - Koreaboo

ចុះប្រិយមិត្តដឹងទេថា ការបញ្ចេញអាល់ប៊ុមទោលរបស់សមាជិក Blackpink រូបណាទទួលបានជោគជ័យជាងគេ?

– សមាជិក Jisoo
Jisoo ជាសមាជិកចុងក្រោយដែលបានបញ្ចេញអាល់ប៊ុមទោលក្នុងចំណោមសមាជិករួមក្រុម។ ក្នុងនោះការស្តាប់នៅលើឆាណែលយូធូបត្រឹមរយៈពេល២៤ម៉ោងក្នុងបទចម្រៀង «Flower» នៃអាល់ប៊ុម «Me» របស់នាងមានអ្នកចូលស្តាប់ចំនួន៤០លានដង។ ចំណែកឯការបញ្ជាទិញអាល់ប៊ុមទុកមុន មានចំនួន១លានបន្ទះត្រឹមរយៈពេលខ្លី រហូតធ្វើឱ្យ Jisoo ក្លាយជាតារា K-pop ស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានការបញ្ជាទិញអាល់ប៊ុមទុកមុនបានច្រើនជាងគេ។ តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះបានទទួលជោគជ័យយ៉ាងច្រើនក្នុងអាជីពរបស់ខ្លួន ជាទូតសុឆន្ទៈឱ្យម៉ាក Dior និង Cartier ព្រមទាំងម៉ាកគ្រឿងសំអាងកូរ៉េ Kiss Me និងអាជីពសម្តែងតួឯកស្រីក្នុងរឿង «Snowdrop» ។BLACKPINK's Jisoo Rings in Emo Era With Black Nails, Smokey Eyes, and  Beanie in Paris — See Photos | Teen Vogue

– សមាជិក Jennie
Jennie ជាសមាជិកទី១ ដែលបានបញ្ចេញអាល់ប៊ុមទោល «Solo» ដំបូងគេនៅក្នុងក្រុមកាលពីឆ្នាំ២០១៨។ វីដេអូចម្រៀងរបស់នាងសម្រាប់បទចម្រៀង “Solo” ទទួលបានការចូលមើល ១៦ លានដងនៅលើ YouTube ក្នុងរយៈពេល ២៤ ម៉ោង។ កំណត់ត្រាសំខាន់ៗអាល់ប៊ុមទោរបស់ Jennie រួមមាន ជាតារាស្រីកូរ៉េដំបូងគេ ចូលក្នុងតារាង iTunes កំពូលទាំង ១០ នៅសហរដ្ឋអាម៉េរិក និងជាប់ចំណាត់កំពូលជាង៤០ប្រទេស។ លើសពីនេះ បទនេះបានចំណាយពេល ២៦ សប្តាហ៍ក្នុងបញ្ជីលក់ចម្រៀងឌីជីថលពិភពលោករបស់ Billboard។ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះក៏ជាទូតសុឆន្ទៈឱ្យម៉ាកយីហោ Chanel ផងដែរ។BLACKPINK's Jennie to feature in 'The Idol' co-starring The Weeknd,  Lily-Rose Depp: Report | K-pop Movie News - Times of India

– សមាជិក Rosé
នាងគឺជាសមាជិកទីពីរដែលបានបញ្ចេញអាល់ប៊ុមទោលនៅក្នុងក្រុមមានចំណងជើ«R » ក្នុងខែមីនា ឆ្នាំ ២០២១ មានចំនួន២បទ ដែលជាភាសាអង់គ្លេស។ ក្នុងនោះបទ “On the Ground” មានអ្នកចូលមើល ៤១.៦ លានដងក្នុងរយៈពេល ២៤ ម៉ោង។ ដ្បិតថាកំឡុងពេលដែលតារាស្រីរូបនេះបញ្ចេញអាល់ប៊ុមបានធ្វើឱ្យអ្នកគាំទ្រសម្តែងក្តីបារម្ភដោយសារបទចម្រៀងជាភាសាអង់គ្លេសក្តី ប៉ុន្តែអាល់ប៊ុមរបស់ Rosé បានបង្កើតប្រវត្តិសាស្ត្រភ្លាមៗនៅពេលចេញផ្សាយ។ ការបញ្ជាទិញអាល់ប៊ុមទុកមុនរបស់ Rosé មានចំនួន ៤០ម៉ឺនបន្ទះ ដែលជាចំនួនខ្ពស់បំផុត សម្រេចបានដោយសិល្បករស្រីកូរ៉េនៅពេលនោះ។ បទចម្រៀងនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global 200 ហើយបានចំណាយពេល ៧ សប្តាហ៍នៅលើតារាង ក្លាយជាបទចម្រៀងដែលសម្តែងបានល្អបំផុតដោយតារា K-pop ទោលនៅពេលនោះ។ បទទីពីរមានចំណងជើងថា “Gone” របស់នាងក៏ទទួលបានភាពលទ្ធផលល្អដែរ ដោយក្លាយជាបទចម្រៀងដែលសម្តែងល្អបំផុតជាតារា K-pop ទោលនៅពេលនោះនិងបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងប្រវត្តិសាស្រ្តនៃ Billboard Global 200 ដែលចំណាយពេល ៣ សប្តាហ៍នៅលើតារាងនេះ។BLACKPINK's Rose Talks How She Keeps Her Solo Sound Different – Billboard

– សមាជិក Lisa
នៅខែកញ្ញា ឆ្នាំ២០២១ សមាជិក Blackpink រូបនេះបានបញ្ចេញអាល់ប៊ុមទោលរបស់ខ្លួនបន្ទាប់ពីសមាជិក Rosé ។ ជាពិសេសបទចម្រៀងមានចំណងជើងថា «Lalisa» របស់ Lisa មានអ្នកចូលមើលរហូត ៧៣,៦ លានដងក្នុងរយៈពេល ២៤ ម៉ោងនៅលើយូធូប ហើយនាងក៏ជាអ្នកជោគជ័យបំផុតការបញ្ចេញអាល់ប៊ុមទោលរបស់សមាជិក Blackpink នៅក្នុងបញ្ជីនេះផងដែរ។
“Lalisa” បានបំបែកឯតទគ្គកម្មជាច្រើនដូចជាត្រឹមរយៈពេល១សប្តាហ៍លក់អាល់ប៊ុមបានកន្លះលានបន្ទះ។ អាល់ប៊ុមនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិ ដោយបំបែកកំណត់ត្រាពិភពលោក Guinness។ មិនត្រឹមតែប៉ុណ្ណោះ Lisa ក្លាយជាតារា K-pop ស្រីទោលដំបូងគេដែលឈ្នះពាននៅ MTV Video Music Awards និង MTV Europe Music Awards ខណៈនាងក៏ជាទូតសុឆន្ទៈម៉ាកយីហោ Bulgari ផងដែរ៕Blackpink's Lisa Earns Her First Solo Hit In America With 'Lalisa'